ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តៃវ៉ាន់​ថា ​បណ្ដា​យន្តហោះ​​ចម្បាំង​​ចិន​ហោះ​ចូល​ដែនអាកាស​ខ្លួន​

9 ខែ មុន

កោះ​តៃវ៉ាន់ ៖ ក្រសួង​ការពារ​តៃវ៉ាន់​រាយ​ការណ៍​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​៨​​គ្រឿង និង​យន្តហោះ​ប្រដេញ​ចិន​៤​គ្រឿង កាល​ពី​ថ្ងៃ​ទី​២៣ មក​រា បាន​ហោះ​ចូល​ក្នុង​តំបន់​ការពារអាកាស​តៃវ៉ាន់​នាំ​ឲ្យ​កងទ័ពអាកាស​តៃវ៉ាន់ ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ។…

កោះ​តៃវ៉ាន់ ៖ ក្រសួង​ការពារ​តៃវ៉ាន់​រាយ​ការណ៍​ថា យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​៨​​គ្រឿង និង​យន្តហោះ​ប្រដេញ​ចិន​៤​គ្រឿង កាល​ពី​ថ្ងៃ​ទី​២៣ មក​រា បាន​ហោះ​ចូល​ក្នុង​តំបន់​ការពារ
អាកាស​តៃវ៉ាន់​នាំ​ឲ្យ​កងទ័ពអាកាស​តៃវ៉ាន់ ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល ។

ចិន​ដែល​មិន​ទទួលស្គាល់​ឯករាជ្យ​របស់​តៃវ៉ាន់ បាន​ធ្វើ​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​នូវ​ការ​លុក
លុយ​ចូល​ស្ទើរ​រាល់ថ្ងៃ​ក្នុង​តំបន់​អាកាស​ដែល​ស្ថិត​នៅ​ចន្លោះ​ភាគ​ខាងត្បូង​តៃវ៉ាន់ និង​ប្រជុំ​កោះ​​PRATAS ត្រួតត្រា​ដោយ​តៃវ៉ាន់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ តែ​ច្រើន​លើក​ការ​លុកលុយ​របស់​យន្ត
ហោះ​​ចិន មាន​ត្រឹម​យន្តហោះ​ស៊ើប​ការណ៍​ពី​១​គ្រឿង​ទៅ​២​គ្រឿង​ប៉ុណ្ណោះ ។

វត្តមាន​របស់​យន្ត​ហោះ​ប្រយុទ្ធ​ដ៏​ច្រើន​បែប​នេះ​តែ​១​លើក​តៃវ៉ាន់​យល់​ថា យន្តហោះ​ទាំងនោះ​មិន​មែន​ធម្មតា​តែ​ជា​យន្តហោះ ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ធុន H-6K និង​យន្តហោះ​ប្រដេញ​ធុន J-16 ដែល​ខុស​ពី​ទម្លាប់ ។ ក្នុង​ចំណោម​យន្តហោះ​ចិន​ទាំងនោះ​ក៏​មាន​យន្តហោះ​ប្រឆាំង​នាវា​មុជ​ទឹក​១​គ្រឿង​ធុន​Y-8 ផង​ដែរ ។

ទោះបី​យ៉ាងណា​យន្តហោះ​ចិន​ទាំងនោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​កោះ​សំខាន់ ។ កងទ័ពអាកាស​តៃវ៉ាន់​បាន​ព្រមាន ចំពោះ​វត្តមាន​យន្តហោះ​ប្រយុទ្ធ​ទាំងនោះ​និង​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ដើម្បី​តាមដាន​ត្រួតពិនិត្យ ។ ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ណាមួយ​ឡើយ ។

ពី​មុន​ៗ​មក​ចិន​តែង​និយាយ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​នានា ដើម្បី​ការពារ​សន្តិសុខ និង​អធិប
តេ​យ្យ​ភាព​របស់​ប្រទេស ។ ចិន​បាន​មើលឃើញ​ជាមួយ​ការ​បារម្ភ​ចំពោះ​ការ​ជួយ​ទ្រទ្រង់​របស់​​សហ​រដ្ឋអាមេរិក​ចំពោះ​តៃ​វ៉ា​ន់​ជា​ការ​គាំទ្រ​ដែល​មាន​កាន់​តៃ​ខ្លាំង ក្រោម​ការ​កាន់​អំណាច​របស់​លោក​​ដូ​ណា​ល់ ត្រាំ ។ បេស​ក​កម្ម​របស់​យន្តហោះ​ចម្បាំង​ចិន​ទាំងនោះ​ធ្វើ​ឡើង​២​ថ្ងៃក្រោយ​ការ​ចូល​កាន់​តំណែង​របស់​លោក​ចូ​បៃ​ដិ​ន ជា​ប្រធានាធិបតី​ថ្មី​អា​មេ​រិ​ក ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo