ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុតិ​និង​បដិសន្ធិ​ចិត្ត​នាំ​សត្វ​ទៅ​កើត​ក្នុងឋានផ្សេងគ្នា

3 ឆ្នាំ មុន

ចុតិ​ចិត្ត ជា​ចិត្ត​ចុង​ក្រោយ​បញ្ចប់ជីវិត​ឃ្លាត​ចាក​ភព ជាតិ សភាព​ជា​បុគ្គល​ភ្លាម ហើយ​បដិសន្ធិ​ចិត្ត​ក៏​កើតឡើង​ក្នុង​ភព​ថ្មី​មួយ​រំពេច​ដែរ ។ ចុតិ​ចិត្តជា​អកុសលវិបាក​ដឹកនាំ​សត្វ​ឲ្យ​បដិសន្ធិ​ក្នុង​អបាយភូមិ​ដោយ​អំណាច​នៃ​ទោសៈ​នាំ​ឲ្យ​កើតជា​សត្វ​នរក​, លោភៈ​នាំ​ឲ្យ​កើតជា​ប្រេត មោហៈ​នាំ​ឲ្យ​កើតជា​តិរច្ឆាន និង​ទិដ្ឋិ​មានះ​នាំ​ឲ្យ​សត្វ​កើតជា​អសុរកាយ…

ចុតិ​ចិត្ត ជា​ចិត្ត​ចុង​ក្រោយ​បញ្ចប់ជីវិត​ឃ្លាត​ចាក​ភព ជាតិ សភាព​ជា​បុគ្គល​ភ្លាម ហើយ​បដិសន្ធិ​ចិត្ត​ក៏​កើតឡើង​ក្នុង​ភព​ថ្មី​មួយ​រំពេច​ដែរ ។

ចុតិ​ចិត្តជា​អកុសលវិបាក​ដឹកនាំ​សត្វ​ឲ្យ​បដិសន្ធិ​ក្នុង​អបាយភូមិ​ដោយ​អំណាច​នៃ​ទោសៈ​នាំ​ឲ្យ​កើតជា​សត្វ​នរក​, លោភៈ​នាំ​ឲ្យ​កើតជា​ប្រេត មោហៈ​នាំ​ឲ្យ​កើតជា​តិរច្ឆាន និង​ទិដ្ឋិ​មានះ​នាំ​ឲ្យ​សត្វ​កើតជា​អសុរកាយ ។

រីឯ​កុសល​វិបាក​ជា​ផល​នៃ​កុសលកម្ម​ដែល​មាន​កម្លាំង​ខ្សោយ​នឹង​ដឹកនាំ​សត្វ​ឲ្យ​បដិសន្ធិ​ក្នុង​ភព​មនុស្ស និង​ឋាន​ទេវតា​ជាន់​ចា​តុ​ម្មហា​រា​ជិ​កា ។

ចំណែក​មហា​វិបាក​ដឹកនាំ​ឲ្យ​បដិសន្ធិ​ក្នុងភូមិ​មនុស្ស និង​ទេវលោក​ទាំង​៦​ជាន់​ដែល​មាន​ឋាន​ផ្សេង​ៗ​គ្នា​តាម​កម្លាំង​របស់​កុសលកម្ម​ដែល​ខ្លួន​បាន​សាង​ហើយ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ