ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់ អារក​អ្នករត់ម៉ូតូឌុប​ ត្រូវបានប៉េអឹម ​ចាប់​បញ្ជូន​ទៅ​តុលាការ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖  មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត លោក​វរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅវេលាម៉ោង ០៧ និង…

ខេត្តបន្ទាយមានជ័យ៖  មេបញ្ជាការ​កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត លោក​វរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា នៅវេលាម៉ោង ០៧ និង ៣០នាទី យប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក​បានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូមួយ បាន​កើតឡើង នៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចម្ដុំអាគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យជ នៅវេលាម៉ោង០៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច បានដកហូតម៉ូតូ ០១គ្រឿងរបស់ជនរងគ្រោះ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ហើយបាននាំខ្លួនជនសង្ស័យ និងវត្ថុតាង មកបញ្ជាការដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

​លោកមេបញ្ជាការ បន្តថា នៅចំពោះ​មុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្លន់យកម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ប្រាក់ សុខុម ជាអ្នករត់ម៉ូតូឌុបពិត​ប្រាកដមែន ដោយខ្លួនបានប្រើល្បិច ធ្វើជាហៅម៉ូតូជិះទៅភូមិប្រជាធម្ម ដោយប្រាប់​ម្ចាស់ម៉ូតូឱ្យជិះ​ផ្លូវកាត់ ដើម្បីងាយស្រួល ធ្វើសកម្មភាព ពេលទៅដល់កន្លែងស្ងាត់ រូបគេក៏បានយកកូនកាំបិតអារកជនរងគ្រោះពីក្រោយបណ្ដាល ឱ្យម៉ូតូដួល ហើយរូបគេ ក៏លើកម៉ូតូជិះសំដៅទៅរកកន្លែងដាក់បញ្ចាំ។ តែគ្មានអ្នកណា ទទួលបញ្ចាំសោះ ហើយខ្លួន ក៏ជិះ​បន្តទៅដល់ចំណុចអាគារថ្មី ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ដោយផ្អែកលើការបង្រ្កាប និងមានវត្ថុតាង ជាក់ស្តែង ជនសង្ស័យឈ្មោះ ឈុំ ពិសិដ្ឋ ត្រូវបានកម្លាំងជំនាញកកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំសំណុំរឿង បញ្ជូនខ្លួន ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនបន្ត ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ចំណែកម៉ូតូ បាន​ប្រគល់ជូនក្រុមគ្រួសារជន​រងគ្រោះវិញហើយ៕ ដោយ៖ ណុប រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ