ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសថា អគ្គិភ័យ ឆេះផ្ទះ ២ខ្នង អាចមានគេលួចដុត!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ប៉ូលិស បានលើកឡើងថា អគ្គិភ័យ បាន​ឆេះផ្ទះអស់ដល់ ២ខ្នង អាចមានគេលួចដុត។ ហេតុការណ៍ភ្លើងឆេះផ្ទះនោះ បានកើតឡើង កាលពី​ម៉ោង…

បន្ទាយមានជ័យ៖ ប៉ូលិស បានលើកឡើងថា អគ្គិភ័យ បាន​ឆេះផ្ទះអស់ដល់ ២ខ្នង អាចមានគេលួចដុត។ ហេតុការណ៍ភ្លើងឆេះផ្ទះនោះ បានកើតឡើង កាលពី​ម៉ោង ៨ និង​៥០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅស្ថានីយរថភ្លើង ស្ថិតនៅ​ភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

មន្ត្រីបង្ការពន្លត់អគ្គិភ័យសង្គ្រោះ នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា ម្ចាស់ផ្ទះ ដែលត្រូវអគ្គិភ័យ ឆាបឆេះអស់ផ្ទះ​ ២ខ្នង រួមមាន៖ ១.ឈ្មោះ ម៉ាន់ គឹមលាង ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិបី សង្កាត់ព្រះ​ពន្លា ក្រុងសិរីសោភ័ណ (ម្ចាស់ផ្ទះ​ទុកចោល) និងទី២.ឈ្មោះ សូវ ង៉ូវទ្រី ភេទប្រុស ៦៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

មន្ត្រីនគរបាល បានបញ្ជាក់ថា នៅពេលដែលអគ្គិភ័យឆាបឆេះដំបូង ចេញពី​ផ្ទះ ដែលម្ចាស់​ទុកចោល ២ ទៅ ៣ឆ្នាំមកហើយ។ ផ្ទះនោះ មានម្ចាស់ឈ្មោះ ម៉ាន់ គឹមលាង ហើយបណ្តាល​ឲ្យ​រាលដាលឆេះផ្ទះ​ជាប់គ្នាមួយខ្នងទៀត ដែលមានម្ចាស់​ឈ្មោះ សូវ ង៉ូវទ្រី បណ្តាលឲ្យ​ឆេះអស់ទាំងស្រុង ទាំង​ ២ខ្នង។

កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ ៤ឡាន ទើបអាចទប់ស្កាត់​ មិនបណ្តាលឲ្យ​រាលដាលឆេះផ្ទះ​អ្នកជិតខាងផ្សេងទៀត​។

មន្ត្រីនគរបាល បានបញ្ជាក់ថា អគ្គិភ័យ ដែលឆាបឆេះផ្ទះ ទាំង ២ខ្នងទាំងស្រុងនេះ ១ខ្នងម្ចាស់ឈ្មោះ សូវ ង៉ូវទ្រី មានទំហំ ទទឹង​ ៧ម៉ែត្រ និងបណ្តោយ ១២ម៉ែត្រ ដែលទុកចោល ២ទៅ ៣ឆ្នាំហើយ។ ១ខ្នងទៀត មានម្ចាស់ ឈ្មោះ ម៉ាន់ គឹមលាង មានទំហំ ទទឹង ៦ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ។

មន្ត្រីនគរបាល បានបញ្ជាក់ថា មូលហេតុអគ្គិភ័យឆាបឆេះនេះ អាចបណ្តាលមកពី​អ្នកប្រើប្រាស់ភ្លើង ក្នុងផ្ទះ ដែលទុកចោល គ្មានអ្នករស់នៅ ហើយ​ការសន្និដ្ឋាន​ជំហ៊ានដំបូង ប្រហែលជាមានក្មេង ចូលប្រើប្រាស់គ្រឿងញៀន បង្កជាភ្លើងឆាបឆេះ ខូចខាតផ្ទះទាំង ២ខ្នងទាំងស្រុងនោះ៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ