ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អោយរាង! បុកហើយបើករត់! ទីបំផុត ត្រូវគេវាយទ្រោម​ខ្លួន!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ស្រ្តីក្លាហានម្នាក់ បានបើករថយន្តតូយ៉ូតាព្រូស ខឹងបុរសបើករថយន្តកុងតឺន័រ​ដឹកដែក បុករថយន្តគាត់ពីក្រោយ ហើយមិនទទួលខុសត្រូវ ព្យាយាមបើករត់ ក៏បន្ថែមល្បឿនបើករថយន្តដេញតាម កាកពីមុខរថយន្តកុងតឺរន័រ ស្រែកអោយ​ប្រជាពលរដ្ឋ…

ភ្នំពេញ៖ ស្រ្តីក្លាហានម្នាក់ បានបើករថយន្តតូយ៉ូតាព្រូស ខឹងបុរសបើករថយន្តកុងតឺន័រ​ដឹកដែក បុករថយន្តគាត់ពីក្រោយ ហើយមិនទទួលខុសត្រូវ ព្យាយាមបើករត់ ក៏បន្ថែមល្បឿនបើករថយន្តដេញតាម កាកពីមុខរថយន្តកុងតឺរន័រ ស្រែកអោយ​ប្រជាពលរដ្ឋ ជួយឃាត់អ្នកបើកបររថយន្ត បង្កហេតុ។ អ្នកបើករថយន្តកុងតឺន័រនោះ ត្រូវបានគេ​វាយឡើងទក់សាច់។

ហេតុការណ៍នេះ បានកើតឡើង​ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១នៅចំណុចផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

ស្រ្តីម្ចាស់ឡានព្រូស ឈ្មោះ គឹម សុធារ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៥៩Eo តាមផ្លូវ១ ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ បានប្រាប់អ្នកយកព័ត៌មានថា មុនកើតហេតុ គាត់បើករថយន្តព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-1364 តាមផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជាមួយរថយន្តកុងតឺន័រ ដោយបើកទទឹមគ្នា មកដល់ម្ដុំមុខវត្តវាលស្បូវ ក្នុងសង្កាត់វាលស្បូវ រថយន្តបង្កហេតុ កុងតឺន័រដឹកដែក មកដេញកៀររថយន្តគាត់ និងបុក​ពីខាងក្រោយ បែកស្តុប និងកាងរថយន្ត។ តែមិនទទួលខុសត្រូវ ហើយព្យាយាមបើករត់ តែត្រូវគាត់បន្ថែម​ល្បឿន ក្នុងគោលបំណងដេញតាមអោយទាន់ ដើម្បីចង់ដឹងហេតុផលបើកបុក ហើយមិនទទួលខុសត្រូវ ខណៈបើកដេញតាមដល់ចំណុចកើតហេតុខាងលើ ដេញតាមរថយន្តទាន់ គាត់​ក៏សំរេចចិត្តបួងចង្កូតរថយន្ត​ ទៅខាងឆ្វេងដៃរួចជាន់​ហ្រ្វាំងឈប់ពីមុខរថយន្តកុងតឺន័រ។ តែរថយន្តបង្កនោះ បានបុកបន្ថែម គៀបរថយន្តគាត់​ជាប់ខាងមុខរថយន្តកុងតឺន័រអូសជាង ៥ម៉ែត្រ ធ្វើអោយខូចខាតរថយន្តព្រូសយ៉ាងខ្លាំង ដោយ​បែកកញ្ចក់ទៀត ទើបគាត់ស្រែកអោយប្រជាពលរដ្ឋជួយឃាត់បុរសបើករថយន្ត។ តែប្រជាពលរដ្ឋឃើញបើកបរសាហាវពេក ទ្រាំមិនបានទាញកអាវចុះពីលើរថយន្តដាក់​ម្នាក់ ១ដៃ ១ជើង ទន់ខ្លួន ដេកសន្លប់។ ក្រោយមក ក៏ត្រូវសមត្ថកិច្ចដឹកយក​ទៅពេទ្យ​។

អ្នកបើកបររថយន្តកុងតឺន័រ មានឈ្មោះ យឹម ផាត អាយុ ២៥ឆ្នាំ មានស្រុកកំណើត នៅ​ភូមិឃុំ​អណ្ដូង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ​

រថយន្តទាំង ២គ្រឿង ត្រូវបានប៉ូលិស​នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ ស្នងការដ្ឋានរាជធានីភ្នំពេញ វាស់វែង ហើយ​យកទៅ​រក្សាទុក រង់ចាំ​ដោះស្រាយគ្នា៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ