ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​! ដាវ​សាំ​មូ​រ៉ៃ​គ្រប់​ដៃ​សម្រុកចូល​ប្លន់​ផ្ទះ​អ្នក​ធ្វើ​នំ​ស្រួយ​យក​លុយ​ជិត​២​លាន​​រៀល​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​៣​នាក់​ដែល​គេ​សង្ស័យ​ថា ជា​ពួក​ចោរ​នៅ​ក្នុង​មូលដ្ឋាន ដែល​ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ​គ្រប់​ដៃ និង​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ផង​ដែរ បាន​សម្រុកចូល «​ប្លន់​» អ្នក​ធ្វើ​នំ​ស្រួយ យក​ប្រាក់​អស់​ជិត​២​លាន​រៀល…

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​៣​នាក់​ដែល​គេ​សង្ស័យ​ថា ជា​ពួក​ចោរ​នៅ​ក្នុង​មូលដ្ឋាន ដែល​ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ​គ្រប់​ដៃ និង​ពាក់មួក​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ផង​ដែរ បាន​សម្រុកចូល «​ប្លន់​» អ្នក​ធ្វើ​នំ​ស្រួយ យក​ប្រាក់​អស់​ជិត​២​លាន​រៀល និង​ទូរស័ព្ទ​ម៉ាក OPPO ១​គ្រឿង ខណៈ​ពេល​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​ធ្វើ​នំ​លក់ នៅ​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណ​ន់ ។

ជន​រង​គ្រោះ​ដែល​ត្រូវ​ក្រុម​ចោរ​សម្រុកចូល​ប្លន់​នោះ​ឈ្មោះ ហួ​ន វាសនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មានស្រុក​កំណើត​នៅ​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល តែ​បាន​ទៅ​ស្នាក់​នៅ​បណ្ដោះ​ផ្ទះ​បងប្អូន ស្ថិត​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ទើបបាន​ប្រហែល​៣​ខែ ដើម្បី​ប្រកប​មុខរបរ​ធ្វើ​នំ​ស្រួយ​លក់​ឲ្យ​ម៉ូយ​។
សមត្ថកិច្ច​បាន​និយាយ​ថា ជន​រង​គ្រោះ​ត្រូវ​ក្រុម​ចោរ​ពាក់មួក​សុវត្ថិភាព និង​ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ​ក្នុង​ដៃ​គ្រប់​ៗ​គ្នា​ផង​បាន​ចូល​ទៅ​គំរាម «​ប្លន់​» យក​ប្រាក់ និង​ទូរស័ព្ទ ខណៈ​ពេល​ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​កំពុង​នាំ​គ្នា​ធ្វើ​នំ​នៅ​ក្នុងផ្ទះ​។

លោក ហួ​ន វាសនា ជា​ជន​រង​គ្រោះ បាន​រៀបរាប់​ថា «​ជា​ទម្លាប់​ខ្ញុំ​និង​ប្រពន្ធ តែង​ងើប​ធ្វើ​នំ​ស្រួយ ចាប់ពី​ម៉ោងជាង​១២​រំលង​អធ្រាត្រ​រហូត​ដល់​ភ្លឺ ព្រោះ​ម៉ូយ​មក​ទទួលយក​ទៅ​លក់​តែ​ម្ដង​។ នៅ​យប់​កើតហេតុ​នោះ ពេល​ខ្ញុំ​កំពុង​ឈរ​វ៉ៃ​ម្ស៉ៅ ហើយ​ប្រពន្ធ​ខ្ញុំ​កំពុង​ប្រែ​នំ​នៅ​ក្នុង​ខ្ទះ​ខ្លាញ់ ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់ ដើរ​ចូល​មក​សំដៅ​ខ្ញុំ​និង​ប្រពន្ធ តាម​ចំហៀង​ផ្ទះ​ពី​ខាងក្រោយ​។ ពួក​គេ​សុទ្ធតែ​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់ ពាក់​ស្រោមដៃ និង​កាន់​ដាវ​ម្នាក់​១​ដើម​ក្នុង​ដៃ ដែល​មើលទៅ​គួរ​ឲ្យ​ញាក់សាច់​តែ​ម្ដង​»​។

ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​ខ្លួន​បានឃើញ​ជនសង្ស័យ​២​នាក់​ឈរ​នៅ​ក្បែរ​ជញ្ជាំង​ផ្ទះ​ចម្ងាយ​ពី​ប្រពន្ធ​ខ្លួន​ប្រហែល​២​ម៉ែត្រ រីឯ​ម្នាក់​ទៀត​កាន់​ដាវ​ដើរមក​ឈរ​យ៉ាង​កៀក​ក្បែរ​ប្រពន្ធ​ខ្លួន ហើយ​ទាមទារ​យក​ប្រាក់​តែ​ម្ដង​។ ដោយ​ជន​នោះ​និយាយ​ថា «​ឲ្យ​លុយ​ខ្ញុំ​ចាយ​ខ្លះមក​..» ហើយ​ខ្លួន​បាន​ឆ្លើយ​ថា «​ខ្ញុំ​អត់​មាន​លុយ​ទេ​» តែ​ជន​នោះ​ក៏​បាន​គំរាម​ថា «​បើ​មិន​ឲ្យ​លុយ​ទេ ប្រយ័ត្ន​ខ្ញុំ​កាប់​ស​.​ម្លា​.​ប់​ប្រពន្ធ​ចោល​»​។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា «​ខ្ញុំ​ភ័យរន្ធត់​យ៉ាង​ខ្លាំង ពេល​ឮ​វា​គំរាម​កាប់​ស​.​ម្លា​.​ប់​ប្រពន្ធ​ខ្ញុំ ព្រោះ​ប្រពន្ធ​ខ្ញុំ​កំពុង​មាន​ផ្ទៃពោះ​ផង ហើយ​ខ្ញុំ​ក៏​ឡើង​លើ​ផ្ទះ​ប្រមូល​យក​ប្រាក់​ចំនួន​១,៧​លាន​រៀល ដែល​ខ្ញុំ​សន្សំទុក​សម្រាប់​ប្រពន្ធ​ឆ្លងទន្លេ​ឲ្យ​ទៅ​លោក​ចោរ​ទាំងអស់​។ មិនតែប៉ុណ្ណោះ លោក​ចោរ​បាន​ឆក់​យក​ទូរស័ព្ទ​ម៉ាក OPPO របស់ខ្ញុំ​១​គ្រឿង​ទៀត​ដែល​ទុក​លើ​តុ​ធ្វើ​នំ​ទៅ​បាត់​ទៀត តែ​ពួក​វា​មិន​បាន​បង្ក​ហិង្សា​ដល់​ប្ដី​ប្រពន្ធ​ខ្ញុំ​ទេ​»​។

ជាមួយនឹង​ការ​លេចមុខ​ក្រុម​ចោរ​ដាវ​សាំ​មូ​រ៉ៃ​ទាំង​៣​នាក់​ដែល​ពាក់មួក​សុវត្ថិភាព ពាក់​ម៉ាស់​មុខ និង​ពាក់​ស្រោមដៃ​គ្រប់​ៗ​គ្នា​ដ៏​ចម្លែក​នេះ បើ​តាម​ប្រភព​នានា​បាន​សន្និដ្ឋាន​ជាបឋម​ថា ដោយ​យោង​លើ​ភិនភាគ​ដែល​ជន​រង​គ្រោះ​បាន​អះអាង​នោះ គេ​សង្ស័យ​ក្រុម​ចោរ​សាំ​មូ​រ៉ៃ​នេះ អាច​ជា​ក្រុម​ចោរ​នៅ​ក្នុង​មូលដ្ឋាន ហើយ​ក៏​ជា​ពួក​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​សកម្ម​ផង​ដែរ​។

ប្រភព​ដដែល​បញ្ជាក់​ថា សព្វថ្ងៃ​នៅ​ក្នុង​មូលដ្ឋាន​សំបូរ​ទៅ​ដោយ​ក្រុម​យុវជន​សេព​គ្រឿងញៀន​នេះ​សម្បើម​ណាស់ ហើយ​អំពើ​ចោរកម្ម​គ្រប់​បែប​យ៉ាង​ក៏​កំពុង​អង្រួន​យ៉ាង​កក្រើក រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ​។ ដូច្នេះ​ករណី «​ប្លន់​» ផ្ទះ​ធ្វើ​នំ​ស្រូ​យ​លក់​ខាងលើ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា មិនមែន​ចោរ​មក​ពី​ក្រៅ​ទេ គឺ​នៅ​ក្នុង​មូលដ្ឋាន​នេះ​តែ​ម្ដង​។

ចំណែក​អធិការ​ស្រុក​បាណ​ន់ លោក ប៉ាន់ វ៉ា​ន់​នី ហាក់​មានការ​ឯកភាព​ចំពោះ​ការ​សន្និដ្ឋាន​ជា​បឋម​ថា «​ក្រុម​ចោរ​ដាវ​សាំ​មូ​រ៉ៃ​ខាងលើ​នេះ ជា​មុខសញ្ញា​នៅ​ក្នុង​មូលដ្ឋាន​»​។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​នូវ​មិន​ទាន់​កំណត់​បាន​នូវ​មុខសញ្ញា​នេះ​ច្បាស់លាស់​ថា ជា​ជន​មួយ​ណា​ឲ្យ​ប្រាកដ ដើម្បី​ឈាន​ដល់​ការ​ក្របួច​.​កបាន​នៅឡើយ​ទេ​។

លោក ប៉ាន់ វ៉ា​ន់​នី បាន​ប្រាប់​ថា លោក​មានការ​សង្ស័យ​ថា មុខសញ្ញា​ប្លន់​ខាងលើ​នេះ អាច​រស់នៅ​ក្នុង​មូលដ្ឋាន តែ​ពេល​នេះ​មន្ត្រី​ជំនាញ​កំពុង​តាមដាន​នូវ​មុខសញ្ញា​មួយ​ចំនួន ដែល​យើង​កំពុង​សង្ស័យ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ