ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះ​ឆក់​យក​ជីវិត​យុវជន​ម្នាក់ ជ្រូក​មួយ​ក្បាល និង​ឆ្កែ​មួយ​ក្បាល​ក្នុង​ពេល​តែ​មួយ

13 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន យុវជន​ម្នាក់​ត្រូវ​ស្លា.ប់ ជ្រូក​១​ក្បាល និង​ឆ្កែ​១ក្បាល​ត្រូវ​ងាប់ ដោយសារ​រន្ទះបា.ញ់​កាលពី​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា នៅ​ចំណុច​ចំការ​ពាម​ទេរ ស្ថិតក្នុង​សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ខណៈ​មាន ភ្លៀង​ធ្លាក់ ​។ យុវជន​ដែល​ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​នេះ ឈ្មោះ​ប៊ុ​ន ធា​រ៉ា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ រកា​កណ្ដាល​ទី​២ សង្កាត់​រកា​កណ្ដាល ក្រុងក្រចេះ ហើយ​ហេតុការណ៍​បាន​កើតឡើង ខណៈពេល​យុវជន​រូប​នេះ ដើរទៅ​ដឹកគោ​នៅ​ឯ

ខេត្ដក្រចេះ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន យុវជន​ម្នាក់​ត្រូវ​ស្លាប់ ជ្រូក​១​ក្បាល និង​ឆ្កែ​១ក្បាល​ត្រូវ​ងាប់ ដោយសារ​រន្ទះបាញ់​កាលពី​ល្ងាច ថ្ងៃ​ទី​៣១ កក្កដា នៅ​ចំណុច​ចំការ​ពាម​ទេរ ស្ថិតក្នុង​សង្កាត់​រកា​កណ្ដាល ក្រុង​ក្រចេះ ខណៈ​មាន ភ្លៀង​ធ្លាក់ ​។ យុវជន​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​នេះ ឈ្មោះ​ប៊ុ​ន ធា​រ៉ា អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ រកា​កណ្ដាល​ទី​២ សង្កាត់​រកា​កណ្ដាល ក្រុងក្រចេះ ហើយ​ហេតុការណ៍​បាន​កើតឡើង ខណៈពេល​យុវជន​រូប​នេះ ដើរទៅ​ដឹកគោ​នៅ​ឯ​ចំការ លុះ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​ជួប​ឧប្បត្ដិ​ហេតុនេះតែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៣១ កក្កដា នោះ ខណៈពេល​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​ខ្លាំង ព្រមទាំងមាន​ផ្លេកបន្ទោរ​ខ្វាត់ខ្វែង​ពេញ​ផ្ទៃមេឃ​ផង យុវជន​រង​គ្រោះ​ក៏​បាន​ដើរទៅ​ចំការ​ដើម្បី​ដឹកគោ មក​ផ្ទះ លុះ​ពេល​ដើរមក​ដល់​ចំណុច​ក្បាលស្ពានពាម​ទេរ ក៏​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឱ្យ​ដួល​ស្លាប់ នៅ​នឹង​កន្លែង​តែ​ម្ដង ។ ប្រភព​ដដែល​បានឱ្យដឹង​ទៀត​ថា នៅ​ក្នុង​ឧប្បត្ដិហេតុ​គ្រោះថ្នាក់ ដោយ​រន្ទះបាញ់​នេះ មិន​ត្រឹមតែ​ឆក់​យក​ជីវិត យុវជន​ម្នាក់​នេះ​ទេ សូ​ម្បី​តែ​សត្វ​ឆ្កែ​មួយ​ក្បាល និង​ជ្រូក​១​ក្បាល ដែល​នៅ​ក្បែរ​នោះ​ក៏​ត្រូវ​រន្ទះបាញ់​ងាប់​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ ៕