ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ការពារ​តំណែង​ជើងឯក Arsenal ជ្រុះ​ចេញពី FA Cup ត្រឹម​ជុំ​ទី​៤

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ការពារ​តំណែង​ជើងឯក Arsenal ធ្លាក់​ចេញពី​ពានរង្វាន់ FA Cup ត្រឹម​ជុំ​ទី​៤ បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Southampton…

អង់គ្លេស ៖ ក្រុម​ការពារ​តំណែង​ជើងឯក Arsenal ធ្លាក់​ចេញពី​ពានរង្វាន់ FA Cup ត្រឹម​ជុំ​ទី​៤ បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Southampton ដោយ​លទ្ធផល ១-០ កាលពី​យប់​ម្សិលមិញ​នៅ​ឯ​កីឡដ្ឋាន St Mary​។

ក្នុង​ការ​ប្រកួត​នេះ ក្រុម​ម្ចាស់ផ្ទះ​បាន​បើក​ការ​វាយ​សម្រុក​ច្រើន​ក្នុង​តង់​ទី​១ រហូត​បង្កើត​ឱ្យ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី​២៤ ដែល​ជា​ការ​ទាត់​ចូល​ទី​ខ្លួនឯង​ដោយ​ខ្សែការពារ Gabriel របស់ Arsenal ដែល​ទាត់​ចេញពី​ខ្សែការពារ Kyle Walker-Peters ។ ហើយ​លទ្ធផល ១-០ បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​។ ដោយ​ក្នុង​នោះ Southampton ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម Wolves នៅ​ជុំ​ទី​៥​។

លោក Mikel Arteta ដែល​ជួយ Arsenal ឱ្យ​ឈ្នះ​ពានរង្វាន់​នេះ កាលពី​រដូវ​កាល​មុន​បាន​និយាយ​ថា «​យើង​ពិតជា​សោកស្តាយ​ដែល​ជ្រុះ​ចេញពី​ពានរង្វាន់​នេះ ហើយ​និង​ខកចិត្ត​ចំពោះ​របៀប​ដែល​យើង​ចាញ់​ការ​ប្រកួត​។ យើង​មាន​បញ្ហា និង​កំហុស​មួយ​ចំនួន​ក្នុង​តង់​ទី​១​។ ហើយ​យើង​មិន​អាច​សម្រេច​គោលដៅ​ពេល​មានឱកាស​ធំ​ៗ ២​ទៅ​៣​ដង​ក្នុង​តង់​ទី​២​។ យើង​ត្រូវធ្វើ​វា​ឱ្យ​កាន់តែ​ប្រសើរ​ជាង​នេះ ហើយ​វា​គឺជា​មេរៀន​»៕ (​ដកស្រង់​ចេញពី Dailymail)