កាសែត «ញូវយ៉ក ដេលីញូវ» របស់អាមេរិកកាលពីពេល ថ្មីៗកន្លងមកផ្សាយថា យុវជន Asa Roberts អាយុ១៨១ឆ្នាំ ជនជាតិអាមេរិក ត្រូវប៉ូលិសចាប់ខ្លួននៅក្នុងខណ្ឌប្រ៊ុកលីន ក្រុងញូវយ៉ក ពីបទចាប់រំលោភលោកយាយអាយុ៨២ឆ្នាំម្នាក់ ហើយគំរាមឱ្យគាត់ស្បថថានឹងមិនប្តឹងប៉ូលិស បើមិនដូច្នេះទេគេនឹងសម្លាប់ចោល ។
Asa Roberts ជាអ្នកជិតខាងរបស់លោកយាយរងគ្រោះ ។ ក្រៅពីចាប់រំលោភគេវាយតប់លោកយាយបណ្តាលឱ្យរបួសទៀតផងមុនពេលគេចខ្លួនបាត់ ។
ប៉ូលិសបានដាក់កម្លាំងឆែកឆេរតំបន់កើតហេតុដើម្បីចាប់ខ្លួនជនល្មើសដែលធ្លាប់មានរឿងក្តីវាយតប់គ្នា ប្រើអាវុធខុសច្បាប់ និងជាចោរលួច ។
លោកយាយរងគ្រោះបានស្បថជាមួយជនល្មើសថានឹងមិនប្រាប់ប៉ូលិសទេ ប៉ុន្តែលគាត់បានទូរស័ព្ទទៅប្រាប់សាច់ញាតិឱ្យប្តឹងទៅប៉ូលិសជំនួសគាត់ ។ Asa Roberts ត្រូវសមត្ថកកិច្ចចាប់ខ្លួននៅផ្ទះមួយក្នុងខណ្ឌប្រ៊ុកលីន ដែលគេលាក់ ខ្លួន ។ ទោះជាជននោះបដិសេធការចោទប្រកាន់ក្តី ប៉ុន្តែប៉ូលិសមិនជឿ និងទេនាំខ្លួនគេទៅចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ