ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តីកសិកម្ម បានពិភាក្សា ជា​មួយ​លោកឧកញ៉ា​ធំៗ​បង្កើត​សួនសេដ្ឋកិច្ចពិសេស​កសិ-ឧ​ស្សា​ហកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថាលោកកំពុងពិភាក្សាជាមួយ​លោកឧកញ៉ាធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀប​ចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លី។ “តំបន់ ឬសួនសេដ្ឋកិច្ចពិសេស…

រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ថាលោកកំពុងពិភាក្សាជាមួយ​លោកឧកញ៉ាធំៗ ដែលមានអាជីវកម្មលើវិស័យកសិ-ឧស្សាហកម្ម ត្រៀមរៀប​ចំបង្កើតតំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ក្នុងពេលអនាគតដ៏ខ្លី។ “តំបន់ ឬសួនសេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម ជាយន្តការក្នុងការជំរុញការនាំចេញ​កសិផល តាមរយ:ការប្រមូលផ្តុំ ឃ្លាំងស្តុកត្រជាក់ រោងចក្រកែច្នៃ វេចខ្ចប់ និងនាំចេញ” នេះបើតាមការពន្យល់របស់លោក វេងសាខុន។

 លោករដ្ឋមន្រ្តី បានបង្ហើបពីគម្រោងនេះ នៅចំពោះអ្នកិញ្ចឹមត្រី ដែលជាសមាជិក​វារីវប្បករកម្ពុជា នៅក្នុងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៣មករានេះ។ លោក វេង សាខុន បានបញ្ជាក់ថា “ខ្ញុំសង្ឃឹម និងជឿជាក់ថា នៅពេលតំបន់នេះកើតឡើង នោះវានឹង​ជួយសម្រួលដល់ការប្រមូលផ្តុំកសិផលក្នុងស្រុក កាត់បន្ថយការកកស្ទះ ការធ្លាក់ចុះថ្លៃ ការថែរក្សាទុក និងការចែកចាយក្នុង និងក្រៅស្រុកបានយ៉ាងល្អប្រសើរ មិនតែ​ប៉ុណ្ណោះវា​ក៏ជាកន្លែងណាត់ជួបដ៏មានសារសំខាន់មួយរបស់គ្រប់ភាគីពាក់ព័ន្ធ”។

រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែ នាំឲ្យរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសមាគមវារីវប្បករកម្ពុជា ជួយធ្វើទីផ្សារដើម្បីរក្សានិរន្តរភាព​ផលិតកម្មចិញ្ចឹម ហើយគួរជួយរៀបចំផែនការផលិតកម្ម ចងក្រងបណ្តុំអ្នកចិញ្ចឹម រៀបចំផ្សារណាត់ដើម្បីផ្តល់ឱកាសឲ្យអ្នកចិញ្ចឹម ឈ្មួញ និងអ្នកបញ្ជាទិញ បានជួបពិភាក្សាគ្នាលើចំណុចវិជ្ជមាន និងអវិជ្ជមាន និងត្រូវបន្តបញ្ចូលបច្ចេកទេស​ថ្មីៗបន្ថែមទៀតទាំងការផលិតកូន ផ្តល់ចំណី គុណភាពទឹក និងបរិស្ថានចិញ្ចឹម ឈានឆ្ពោះទៅបំពេញឲ្យខ្សែច្រវាក់ផលិតកម្ម រួមទាំងខ្សែច្រវាក់តម្លៃបន្ថែមសំដៅដល់​ការកែច្នៃ ឆ្លើយតបតាមស្តង់ដានាំចេញ។

ជាមួយគ្នានេះ លោកក៏បានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចជួយទប់ស្កាត់ការនាំចូលត្រី​ពីប្រទេស ជិត ខាង ហើយបានអំពាវនាវអ្នកបរិភោគគួរងាកមកប្រើប្រាស់ ឬបរិភោគផលិតផលក្នុងស្រុកវិញដើម្បីជួយជំរុញកំណើនផលិតកម្មវារីវប្បកម្ម ឲ្យកាន់តែកើនឡើងទាំងបរិមាណ គុណភាព និងតម្លៃ ជាពិសេស លោកសុំឲ្យអ្នកវិនិយោគ​ក្នុងស្រុកងាក​មកចាប់អារម្មណ៍លើវិស័យនេះ ដើម្បីចូលរួមបង្កើនផលិតកម្មស្បៀង ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់តាមតម្រូវ​ការក្នុងស្រុកក្នុង​បរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវិដ-១៩៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ