ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​អគារ​ទីក្រុង​ក្នុង​ទឹក​» នឹង​លេច​រូបរាង​នៅ​អីុ​តា​លី

8 ឆ្នាំ មុន

កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​របស់​អុ​ី​តា​លី​ឈ្មោះ «Luca Curci» បាន​បង្ហាញ​ពី​គម្រោង​អគារ​ទីក្រុង​ក្នុង​ទឹក ។ គម្រោង​នេះ​រួម​បញ្ចូល​ទាំង​និរន្តរភាព​រវាង​ដង់ស៊ីតេ​ប្រជាជន និង​ជា​អគារ​បៃតង​ប្រចាំ​ប្រវត្តិសាស្ត្រ​ផង​ដែរ​។

កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​របស់​អុ​ី​តា​លី​ឈ្មោះ «Luca Curci» បាន​បង្ហាញ​ពី​គម្រោង​អគារ​ទីក្រុង​ក្នុង​ទឹក ។ គម្រោង​នេះ​រួម​បញ្ចូល​ទាំង​និរន្តរភាព​រវាង​ដង់ស៊ីតេ​ប្រជាជន និង​ជា​អគារ​បៃតង​ប្រចាំ​ប្រវត្តិសាស្ត្រ​ផង​ដែរ​។ វា​នឹង​លាតត្រដាង​ក្នុង​កម្ពស់​៧៥០​ម៉ែត្រ ចំនួន​១៨ ជាន់ និង​អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​២៥.០០០ នាក់ ។
នេះ​គឺជា​គម្រោង​សំណង់​អគារ​ទីក្រុង​ដំបូង​បង្អស់​ដែល​សាងសង់​លើ​​ទឹក​ដោយ​ប្រើប្រាស់​សម្ភារ​បច្ចេកទេស​សំណង់​ល្អ​ឥត​ខ្ចោះ​ដើម្បី​ទប់​លំនឹង​ក្នុង​បរិយាកាស ។ វា​គ្រប​ដណ្តប់​ដោយ​ផ្ទាំង​កញ្ចក់ photovoltaic ដែល​ផ្តល់​ចរន្តអគ្គិសនី​ទៅ​កាន់​អគារ​ទាំងមូល និង​ផ្គត់ផ្គង់​ជា​និរន្តរភាព ។ រាល់​ជាន់​អគារ នីមួយ​ៗ​រួម​មាន​ទីតាំង​កម្សាន្ត បន្ទប់​ការិយាល័យ កន្លែង​ប្រជុំ សណ្ឋាគារ​លំដាប់​ខ្ពស់ កន្លែង​ហាត់ប្រាណ​និង​ទីតាំង​កម្សាន្ត​មួយ​ចំនួន​ទៀត​ដែល​រៀបចំ​ឡើង​យ៉ាង​ល្អ​ប្រណីត​ស្រប​តាម​ប្រព័ន្ធ​រៀបចំ​នៃ​ការ​តុបតែង​ខាងក្នុង ។ ជាមួយ​គ្នា​នេះ​ដែរ​អគារ​ទីក្រុង​នេះ​ស្ថិត​ក្នុង​បរិយាកាស​ធម្មជាតិ​ពោល​គឺ​មាន​សួន​បៃតង​នៅ​ជាន់ នីមួយ​ៗ ។ 

ក្រុម​ស្ថាបត្យករ​នៃ​គម្រោង​នេះ​ឱ្យ​ដឹង​ថា អគារ​នេះ​សម្រាប់​មនុស្ស​គ្រប់​ឋានៈ ដែល​ស្វែងរក​ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​សុភមង្គល ។ វា​ជា​គម្រោង «​អគារ​ទីក្រុង​ក្នុង​ទឹក​» លើក​ដំបូង តែ​នឹង​លេច​រូបរាង​នា​ពេល​ខាង​មុខ ៕