ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិញ្ញាណ​ខ្មោច​ស្រី​ផុស​នៅ​សារមន្ទីរ​អង់គ្លេស

8 ឆ្នាំ មុន

« ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ខាល​ស្មី​ត អ្នកចាត់ការ​ផ្នែក​ទីផ្សារ​របស់​សារមន្ទីរ​វត្ថុ​បុរាណ «Farmhouse Galery»​នៅ​ក្រុង​ធើ​រ​ខ្វេ ចក្រភព​អង់គ្លេស ឱ្យ​ដឹង​ថា

« ដេ​លី​ម៉េ​ល​» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា លោក​ខាល​ស្មី​ត អ្នកចាត់ការ​ផ្នែក​ទីផ្សារ​របស់​សារមន្ទីរ​វត្ថុ​បុរាណ «Farmhouse Galery»​នៅ​ក្រុង​ធើ​រ​ខ្វេ ចក្រភព​អង់គ្លេស ឱ្យ​ដឹង​ថា បុគ្គលិក​ថត​ជាប់​វិញ្ញាណ​ខ្មោច​ស្រី​ស្លៀកពាក់​បែប​បុរាណ​ដែល​លេច​ចេញ​នៅ​លើ​ជញ្ជាំង ។

ការ​ថត​បាន​រូបភាព​នោះ​ក្រោយ​ពី​បុគ្គលិក​ដាក់​ភ្ជាប់​ម៉ាស៊ីន​ថត​ដើម្បី​តាមដាន​ភាព​ខុស​ប្រក្រតី​នៅ​ក្នុង​សារមន្ទីរ ព្រោះ​ពួក​គេ​មាន​ជំនឿ​ថា វត្ថុ​បុរាណ​អាច​មាន​ដួងវិញ្ញាណ​សណ្ឋិត ។

បុគ្គលិក​ជា​ច្រើន​នាក់​បាន​ភ្ជាប់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ក្នុង​សារមន្ទីរ​នៅ​តាម​មុំ ផ្សេង​ៗ​នៅ​ពេល​យប់ ។ ក្រោយមក​ពួក​គេ​ព្យាយាម​ពិនិត្យ​រូបភាព​ក្នុង​ម៉ាស៊ីន​ថត​ជា​ច្រើន​គ្រឿង ហើយ​ឃើញ​រូបភាព​មនុស្ស​ស្រី ។ ពេល​យក​រូប​នោះ​ទៅ​ដំឡើង​ពណ៌​ធ្វើ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់  គឺ​អ្វី​ដែល​ដិត​ជាប់​នៅ​ផ្ទៃ​ជញ្ជាំង​ជា​វិញ្ញាណ​របស់​ស្ត្រី​ម្នាក់ ។

បុគ្គលិក​សារមន្ទីរ​ចាប់ផ្តើម​ភ្ជាប់​ម៉ាស៊ីន​ថត​នៅ​តាម​ចំណុច​នានា​តាំងពី​ខែឧសភា ២០១៥​ប៉ុន្តែ​ទើបតែ​ប្រទះ​ឃើញ​រូបភាព​នោះ ។ លោក​ខាល​ស្មី​ត បញ្ជាក់​ថា រូបភាព​ដែល​ឃើញ​នោះ​ជា​រូប​ដែល​ថត​នៅ​ពេល​យប់ ខណៈ​គ្មាន​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​សារមន្ទីរ​ទេ ។ សារមន្ទីរ​នោះ​បាន​សាងសង់​តាំងពី​ឆ្នាំ​១៨៤៤ ដោយ​ដាក់​តាំង​បង្ហាញ​វត្ថុ​បុរាណ​ទូទៅ ក្នុង​នោះ​មាន​កៅអី​ចំណាស់​មួយ​មាន​អាយុ​៣០០​ឆ្នាំ  ចាស់​បំផុត​ក្នុង​ចំណោម​វត្ថុ​បុរាណ​នានា​នៅ​ក្នុង​សារមន្ទីរ  ៕