ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនៃតំបន់ប្រតិបត្តិការសឹករងតាកែវ បន្តចេញល្បាតតាមព្រំដែន​កម្ពុជា-វៀតណាម

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់​បទល្មើសផ្សេងៗ ក៏ដូចជា ការទប់ស្កាត់​នូវ​ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាច​កើតមាន ឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែមករា…

ខេត្តតាកែវ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់​បទល្មើសផ្សេងៗ ក៏ដូចជា ការទប់ស្កាត់​នូវ​ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាច​កើតមាន ឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន​កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង​តាកែវ បានចាត់តាំងកម្លាំង ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម (តាកែវ-គៀនយ៉ាង) ស្ថិតក្នុងភូមិភ្នំក្រពើឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។

ការចុះល្បាត គឺត្រូវបានធ្វើឡើង ដើម្បីការពារឲ្យបាននូវ​សុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ ដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ​។

ជាការកត់សម្គាល់ គឺពុំមានបទល្មើសឆ្លងដែន ឬមានបញ្ហាអសន្តិសុខកើតឡើង ក្នុងតំបន់នេះ​ឡើយ។

កងកម្លាំងទាំងអស់ បានបន្តចុះល្បាតជាប់ជាប្រចាំ តាមផែនការ និងបទបញ្ជារបស់ថ្នាក់​ដឹកនាំយោធភូមិភាគទី៣ និងមេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះប្រកបដោយ​ភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ សំដៅធានាការពារឲ្យបានចំពោះបូរណភាព​ទឹកដី និងអធិបតេយ្យភាពកម្ពុជា ស្របតាមមាគ៌ាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ