ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឺត សង្ឃឹម ឬ​​ប៊ុ​ន សុធា ​តើ​នរណា​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ជើងឯក​កម្ពុជា​?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់់​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នៅ​ថ្ងៃ​សៅរ៍​ទី​២៣ មក​រា ឆ្នាំ​២០២១ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​រវាង​បឺត សង្ឃឹម​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ាក និង​ប៊ុ​ន សុធា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់់​ដណ្ដើម​ខ្សែក្រវាត់​កម្ពុជា​សង្វៀន​គុន​ខ្មែរ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​នៅ​ថ្ងៃ​សៅរ៍​ទី​២៣ មក​រា ឆ្នាំ​២០២១ បាន​ឈាន​ចូល​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​រវាង​បឺត សង្ឃឹម​មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយ​ប៉ាក និង​ប៊ុ​ន សុធា មក​ពី​ក្លិប​ប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស មួយ​ណា​សម្រេច​គោលដៅ​ដណ្ដើម​បាន​ខ្សែក្រវាត់​ជើង​ឯក​ដែល​មាន​ទឹកប្រាក់​៦​ពាន់​ដុល្លារ​មក​គ្រប់​គ្រង​។

រវាង​ប៊ុ​ន សុធា និង​បឺត សង្ឃឹម សុទ្ធតែ​ជា​អ្នក​ប្រដាល់​ដែល​មាន​វិជ្ជា​គុន​ល្អ​ដូច​គ្នា ដូច្នេះទាំង​​សងខាង​មិន​ហ៊ាន​ប្រហែស​សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ​ទេ ។ ប៊ុ​ន សុធា បើ​និយាយ​ពី​ផ្លែ​កែង​និង​ជង្គង់​របស់​គេ​វិញ​នោះ គឺ​ល្អ​ខ្លាំង​ណាស់​ចំណែក​ចិត្ត​ក៏​សឿង​ណាស់​ដែរ ។ លើក​នេះ​គេ​ប៉ះ​ចំ​បឺត សង្ឃឹម ដែល​ពូកែ​ប្រើ​កែងនិង​ជង្គង់​ដូច​គ្នា ច្បាស់​ជា​កក្រើក​សង្វៀន​មិន​ខាន​។

កូនសិស្សលោក​បឺត សំខាន់​រូប​នេះ ចលនា​នៃ​ការ​វាយ​ចេញ​របស់​គេ​រហ័សរហួន​ខ្លាំង​ណាស់​។
មិនតែប៉ុណ្ណោះ​កីឡាករ​រូប​នេះ​អាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ចូល​កៀក​រឹតតែ​ល្អ ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​បឺត សង្ឃឹម មាន​ជំនឿ​ចិត្ត​មិន​ក្រោម​៧០%​នោះ​ទេ​ក្នុង​ការ​ដណ្ដើម​យក​តំណែង​ដែល​មាន​ប្រាក់​រង្វាន់​ដ៏​ច្រើន​ស​ន្ធឹ​ន​សន្ធាប់​បែប​នេះ ។

ទោះបី​យ៉ាងណា​គេ​មិន​អាច​មើល​ស្រាល​លើ ប៊ុ​ន សុធា បាន​ដែរ ដោយសារ​កីឡាករ​រូប​នេះ​ក៏​មាន​មហិច្ឆតា​ក្ដោប​ក្ដាប់​ខ្សែក្រវាត់​និង​ប្រាក់​រង្វាន់​មិន​ឱ្យ​របូត​ចេញពី​ដៃ​គេ​បាន​ឡើយ​។ ដូច្នេះ​កុំភ្លេច​តាមដាន​ការ​ប្រកួត​ទាំងអស់​គ្នា​តាម​កញ្ចក់​ទូរទស្សន៍​ស៊ី​អិន​ស៊ីវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ស្អែក​នេះ​។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​នៅ​មាន​គូ​ពិសេស​ចំនួន​៣​គូ​ទៀត​ដែល​ត្រូវ​ឡើងសាក​កណ្ដាប់ដៃ​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា ។ កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​កីឡាករ អេ ណា​រ័​ត្ន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម​។ កីឡាករ​ពុទ្ធ ពិឃាដ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង និង​កីឡាករ ចៅ សាគូ​រ៉ា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ មាស ឆ​ន មក​ពី​ក្លិប​នាគរាជ​ចតុមុខ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ