តុលាការពាណិជ្ជកម្មជិតចេញរូប រាងហើយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តុលាការពាណិជ្ជកម្មជិតចេញរូប រាងហើយ

1 ខែ មុន
  • Phnom Penh

ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការរៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ កាលពីថ្ងៃទី២១ ខែមករាឆ្នាំ២០២០។ បើតាមសេចក្តីសម្រេចរបស់​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សមាសភាព​គណៈកម្មការ​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្មនេះគឺ​ដឹកនាំ​ដោយ​លោក ជីវ សុងហាក់…

ក្រសួង​យុត្តិធម៌​បាន​សម្រេច​បង្កើត​គណៈកម្មការរៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ កាលពីថ្ងៃទី២១ ខែមករាឆ្នាំ២០២០។ បើតាមសេចក្តីសម្រេចរបស់​រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សមាសភាព​គណៈកម្មការ​រៀបចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្មនេះគឺ​ដឹកនាំ​ដោយ​លោក ជីវ សុងហាក់ រដ្ឋ​លេខាធិការ​ក្រសួង​យុត្តិធម៌ ជាប្រធាន និងមានអនុប្រធានចំនួន២រូប គឺលោក ឡុង នរិន្ទ និង​លោក សូរ ចាន់ធី ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំង​សមាជិក១៧​រូបទៀត។

​លោក កើត រិទ្ធ បានបញ្ជាក់នៅក្នុងសេចក្តីសម្រេចនោះថា គណៈកម្មការនេះមានភារៈកិច្ចរៀប​ចំ​លិខិត​បទដ្ឋាន​នានាដែល​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ឲ្យ​ដំណើរ​ការ​តុលាការ​ពាណិជ្ជកម្ម​នៅសាលាជម្រះក្តីជាន់ទាប និង​សភាពាណិជ្ជកម្ម​របស់​សាលាជម្រះក្តីជាន់​ខ្ពស់។ សិក្សា និង​​រៀប​ចំ​ទីតាំង​តុលាការពាណិជ្ជកម្ម រៀបចំធនធានមនុស្ស សហការជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម ដើម្បី​ជ្រើសរើសទីប្រឹក្សា ដែល​មានចំណេះដឹង​ច្បាប់ពាណិជ្ជកម្ម និង​រៀបចំគម្រោង​ថវិកា​សម្រាប់​ដំណើរការតុលាការថ្មីមួយនេះជាដើម។

នេះជាយន្តការថ្មីមួយដែលអ្នកវិនិយោជាច្រើនបានរងចំាយូរហើយ។ តុលាការពាណិជ្ជកម្មនឹងបង្កើន​ទំនុកចិត្ត ​ដល់​អ្នក​វិនិយោគ​ឲ្យមករកស៊ីនៅកម្ពុជាបន្ថែមទៀត ដោយសារតែ​កន្លង​ទៅ​អ្នក​វិនិយោគមួយចំនួន​មានការ​ខក​ចិត្ត​នឹង​ការ​កាត់​ក្តី​ដោយ​តុលាការកម្ពុជា​ដែល​គ្រប​ដណ្តប់​លើ​គ្រប់​រឿង​ក្តី ទាំងស៊ីវិល និងព្រហ្មទណ្ឌ។ ទោះយ៉ាងណាគេនៅមិនទាន់ដឹងថា តុលាការពាណិជ្ជកម្មនេះ នឹងចេញរូបរាងនៅពេលណាឲ្យប្រាកដនោះទេ៕