ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈើខុសច្បាប់ជាង១០ម៉ែត្រគូបប៊ិះរបូត​ចេញ​

3 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បាន​ដឹកនាំ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ពី​ព្រៃ​យក​មក​ស្តុក​ទុក​នៅ​ក្នុងភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន បម្រុង​ដឹក​ចេញ​ទៅ​ទីផ្សារ​ខេត្តកំពង់ធំ ។ លោក…

ខេត្តព្រះវិហារ ៖ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត បាន​ដឹកនាំ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ពី​ព្រៃ​យក​មក​ស្តុក​ទុក​នៅ​ក្នុងភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន បម្រុង​ដឹក​ចេញ​ទៅ​ទីផ្សារ​ខេត្តកំពង់ធំ ។

លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បានឱ្យ​ដឹង​ថា ការបង្ក្រាប​ឈើ​ខុសច្បាប់​នេះ​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ស្រុក​ជ័យ​សែន រួម​ជាមួយ​ខាង​រដ្ឋបាល​ព្រៃឈើ ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ។

នៅ​ក្នុង​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​រឹបអូស​វត្ថុ​តាង​ឈើ​ប្រភេទ​លេខ​១​មាន ស្រឡៅ​ចំនួន​១៣៤​សន្លឹក​ស្មើនឹង​ជាង​១០​ម៉ែត្រគូប និង​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​៥​គ្រឿង យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន ដើម្បី​កសាង​សំណុំរឿង​បន្ត​តាម​ផ្លូវច្បាប់ ។

លោក​បន្ត​ថា ជា​វិធានការ​បន្ត ក្នុង​នាម​ស្ថាប័ន​តុលាការ នឹង​អនុវត្ត​ប្រកបដោយ​តម្លា
ភាព និង​មិន​មានការ​លើកលែង​ចំពោះ​សកម្មភាព​ទាំងឡាយ​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ដាច់ខាត ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​ឱ្យ​នៅ​គង់វង្ស ។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ បានឱ្យ​ដឹង​ថា ឈ្មួញ​ទុច្ចរិត​ជា​រៀងរាល់ថ្ងៃ​តែងតែបាន​ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​មក​គរ​ទុក និង​ខ្លះ​ទៀត​យក​មក​ផ្ញើ​ទុក​នៅផ្ទះ​អ្នក​ភូមិ ។ បន្ទាប់​មក ពួក​គេ​បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ ដឹក​ចេញនៅ​ពេល​យប់​ដោយ​មិន​ញញើត​​សមត្ថកិច្ច​សោះឡើយ ៕

អត្ថបទសរសេរ ដោយ