ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោកត្រាំ​បាន​​សន្យា​ថា ​លោក​នឹង​វិល​មក​វិញ​តាម​បែប​​ណា​មួយ

3 ឆ្នាំ មុន

លោក​ដូ​ណា​ល់ ត្រាំ ដែល​ចាក​ចេញពី​សេត​វិមាន ​នា​ថ្ងៃ​ទី​២០ មក​រា ប៉ុន្មាន​ម៉ោង​មុន​ពិធី​ចូល​កាន់​តំណែង​របស់​លោក​ចូ បៃ​ដិ​ន បាន​ទៅ​ដល់​និវេសនដ្ឋាន​ទំនើប MAR-A-KAGO រដ្ឋ​ផ្ល​រី​ដា…

លោក​ដូ​ណា​ល់ ត្រាំ ដែល​ចាក​ចេញពី​សេត​វិមាន ​នា​ថ្ងៃ​ទី​២០ មក​រា ប៉ុន្មាន​ម៉ោង​មុន​ពិធី​ចូល​កាន់​តំណែង​របស់​លោក​ចូ បៃ​ដិ​ន បាន​ទៅ​ដល់​និវេសនដ្ឋាន​ទំនើប MAR-A-KAGO រដ្ឋ​ផ្ល​រី​ដា ដោយ​ជិះ​ជា​លើក​ចុង​ក្រោយ​យន្តហោះ​ប្រធានាធិបតី AIR FORCE-ONE ។
លោក​ចាប់ផ្ដើម​ជីវភាព​រស់នៅ​ជា​អតីត​ប្រធានាធិបតី​នៅ​ទីនោះ ។ លោក​ចាក​ចេញពី​សេត​វិមាន​មុន​មនុស្ស​ទាំងឡាយ​មក​ដល់​ដោយ​អ្នក​ប្រវត្តិវិទ្យា​ម្នាក់​និយាយ​ថា លោក​ត្រាំ​លួច​ចាកចេញ​ដូច​ចោរ​គ្មាន​មាន​ក្ដី​ក្លាហាន​ឡើយ ។

ប្រធានាធិបតី​ថ្មី​លោក​បៃ​ដិ​ន ពេល​ចូល​ទៅ​កាន់​ការិយាល័យ​ពងក្រពើ​នៃ​សេត​វិមាន បានឃើញ​សំបុត្រ​១​ច្បាប់​របស់​លោក​ត្រាំ​លើ​តុ ។ ​ទោះបី​លោក​បៃ​ដិ​ន​មិន​លាតត្រដាង​ខ្លឹមសារ​ក្នុងសំបុត្រ​នោះ តែ​ពាក្យពេចន៍​ក្នុង​នោះ​ត្រូវ​បាន​លោក​ថា​ ជា​ពាក្យពេចន៍​ល្អ​ៗ ។ លោក​ថា ​នោះ​ជារឿង​បុគ្គល​ដោយ​ខ្ញុំ​មិន​និយាយ​ឡើយ​មុន​ពេល​និយាយ​ទៅ​កាន់​លោក​ត្រាំ ។ លោក​ថា ​លោក​ត្រាំសរសេរ​សំបុត្រ​សប្បុរស​ខ្លាំង​បំផុត និង​គួរ​ឲ្យ​ស្រឡាញ់ ។

លោក​ត្រាំ​ប្រហែលជា​ចង់​ធ្វើការ​ស​ន្និដ្ឋា​ន​ពី​ការ​ឡើង​ធ្វើ​ប្រធានាធិបតី​របស់ខ្ញុំ​ក្នុង​គោល​បំណង​សម្រាល​ភាព​តានតឹង ក៏​ទោះបី​លោក​អ​វត្តមាន​មិន​មក​ចូលរួម​ក្នុង​ពី​ធី​ស្បថ​ចូល​កាន់​តំណែង​របស់ខ្ញុំ​ក៏​ដោយ ។ មុន​ពេល​ឡើង​យន្តហោះ​ទៅ​ផ្ល​រី​ដា​ លោក​ត្រាំ
បាន​​សន្យា​ថា ​លោក​នឹង​វិល​មក​វិញ​តាម​បែប​ណាមួយ ៕

អត្ថបទសរសេរ ដោយ