ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់ចំណីអាហារគួរគិតសុខភាពអ្នកហូបជាសំខាន់ជាងប្រាក់ ចំណេញ

3 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ចបានចុះត្រូតពិនិត្យឃើញបន្លែ ត្រី សាច់ ខូចគុណភាព ដាក់លក់នៅទីផ្សារជាញឹកញាប់។ ពលរដ្ឋមួយចំនួនបានទិញប៉ះត្រី បន្លែ និងសាច់ខូចគុណភាព របស់ក្លែងបន្លំ ដែលហូបទៅប៉ះពាល់សុខភាពធ្ងន់ធ្ងរ​បើមិនឃើញរកសញ្ញាភ្លាមៗ…

សមត្ថកិច្ចបានចុះត្រូតពិនិត្យឃើញបន្លែ ត្រី សាច់ ខូចគុណភាព ដាក់លក់នៅទីផ្សារជាញឹកញាប់។ ពលរដ្ឋមួយចំនួនបានទិញប៉ះត្រី បន្លែ និងសាច់ខូចគុណភាព របស់ក្លែងបន្លំ ដែលហូបទៅប៉ះពាល់សុខភាពធ្ងន់ធ្ងរ​បើមិនឃើញរកសញ្ញាភ្លាមៗ តែយូរទៅៗ អ្នកហូបអាហារគ្មានគុណភាព អាហារខ្វះអនាម័យ នឹងខូចសុខភាព កើតជំងឺជាមិនខាន។

តាមពិតទៅមានតែអ្នកលក់ទេ ដែលដឹងមុនគេថារបស់ដែលខ្លួនដាក់លក់នោះមានគុណភាពឬយ៉ាងណា។ បើវាអាចបះពាល់សុខភាពដល់អ្នកទទួលទានមិនគួរណា គេដាក់លក់ទេ ពីព្រោះ​នេះជាបញ្ហាអាយុជីវិត មិនគួរណាដើម្បីប្រាក់ចំណេញតិចតូច សម្រាប់ខ្លួន សម្រាប់គ្រួសារខ្លួនធ្វើឲ្យខូចសុខភាពអ្នកដទៃនោះឡើយ។

នៅលើបណ្តាញសង្គម ស្រ្តីម្នាក់បានសម្តែងការហួសចិត្ត ដោយសារគាត់បានទិញត្រីដែលខូចគុណភាព ។ ត្រីដែលស្រ្តីមេផ្ទះនោះបានទិញមានសាច់រលួយ ប៉ុន្តែអ្នកលក់បានរុំដោយប្លាស្ទិក ធ្វើឲ្យត្រីនោះហាក់នៅមានសាច់ណែន នៅស្រស់ ប៉ុន្តែលុះដល់កាត់មកធ្វើម្ហូបបានដឹងថាមានប្លាស្ទិកពីខាងក្រៅ។

នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ការលក់ចំណីអាហារគ្មានអនាម័យ ខូចគុណភាព មានសារធាតុគីមី ជាក្តីកង្វល់ធំមួយ។ ជាការពិតអាជ្ញាធរមានសមត្ថកិច្ចតែងតែចុះប្រតិបត្តិការប៉ុន្តែករណីនេះមិនអស់នោះឡើយ មានតែចិត្តបុណ្យ ក្តីមេត្តា ការមិនយកប្រយោជន៍ផ្ទាល់ជាធំរបស់អ្នកលក់ទេ ទើបបញ្ហាសង្គមមួយនេះ អាចកាត់បន្ថយឬអស់ទៅបាន។ អ្នកលក់ដែលកាន់ព្រះពុទ្ធសាសនា ជឿលើអំពើល្អ អំពើបាបមិនគួរណាលក់របស់ដែលបំផ្លាញសុខភាពអ្នកដទៃនោះ  ឡើយ។

កន្លងមកគេក៍បានដឹងថាដើម្បីបានផលចំណេញពីការលក់ដូរនេះ អ្នកលក់ជាច្រើនបានសន្សំសំចៃ ដូចជាសាច់ និងគ្រឿងផ្សំទំាងលាយដែលនៅសល់ លក់មិនអស់ពូកគាត់មិនបោះចោលនោះទេ ខំរកវិធីរក្សាទុកដោយប្រើសារធាតុគីមីអ្វីក៍ដោយ ឲ្យតែរក្សាទុកបាន ដើម្បីលក់បន្ត លក់បានចំណេញ ដោយមិនខ្វល់ពីការប៉ះពាល់សុខភាពអ្នកដទៃឡើយ។ ចំណីអាហារគ្មានគុណភាព គ្មានអនាម័យ មានសារធាតុគីមីត្រូវគេប្រទះដាក់លក់នៅក្រប់កន្លែងសូម្បីនៅក្នុងសាលារៀន។

នៅ​ឆ្នាំ​ ២០២០ នេះ អង្គការយូនីសេហ្វ និង​ក្រសួង​អប់រំ​ បាន​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធ្វើឲ្យ​ប្រសើរ​ឡើងដល់​កម្មវិធី​អាហារូបត្ថម្ភ​សម្រាប់​សិស្សសាលា ដោយ​ពង្រឹង​ទំនាក់ទំនង​រវាង​មណ្ឌល​សុខភាព និង​សាលា​នៅតាម​សហគមន៍ និង​លើកកម្ពស់​ការបរិភោគ​ប្រកប​ដោយ​សុខភាព និង​មាន​អាហារូបត្ថម្ភ​សម្រាប់​សិស្ស​​សាលា និង​ក្មេង​តូចៗ​ ​ក្រសួង​អប់រំ យុវជន និង​កីឡា​កាល បានបើក​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​នៅតាម​សាលារៀន ដោយ​ស្នើ​ឲ្យ​សាលារៀន​នានា​ក្លាយជា​សាលា​កុមារ​មេត្រី​ដែល​មាន​សុវត្ថិភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​សម្រាប់​កុមារ​។

កាលនោះ លោក រស់ សុវិចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​បានបញ្ជាក់​​ថា យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចំណីអាហារ​នៅតាម​សាលារៀន មានគោលបំណង​ចម្បង គឺ​ផ្សព្វផ្សាយ​ឲ្យ​បាន​រឹតតែ​ទូលំទូលាយ​ជូន​គ្រប់ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដូចជា គណៈកម្មការ​គ្រប់គ្រង​សាលារៀន ឬ​នាយក​សាលារៀន និង​អ្នកលក់​ចំណីអាហារ​នៅក្នុង​សាលារៀន​ទាំងអស់​ដើម្បី​ឲ្យ​ពួកគាត់​កាន់តែ​មានការ​យកចិត្ត​ទុកដាក់​ខ្ពស់ និង​ត្រួតពិនិត្យ​ឲ្យ​បាន​រឹតតែ​ហ្មត់ចត់​នូវ​រាល់​ចំណីអាហារ​ក្នុង​សាលារៀន​។

លោក​បញ្ជាក់ថា ដើម្បី​សុវត្ថិភាព និង​សុខុមាលភាព​របស់​សិស្សានុសិស្ស អាហារ​ ៦ ​ប្រភេទ​ត្រូវបាន​ហាមឃាត់​រួមមាន​អាហារ​ដែល​ហួសកំណត់​កាលបរិច្ឆេទ គ្រឿង​ស្រវឹង និង​ផលិតផល​ថ្នាំជក់ ចំណីអាហារ​ដែល​មិនមាន​ប្រភព​ច្បាស់លាស់ ភេសជ្ជៈ​ប៉ូវ​កម្លាំង ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម​ខ្លាំង កាហ្វេ ការ៉េម ទឹកស៊ីរ៉ូហ៍ ស្ករ​សូកូឡា ស្ករ​គ្រាប់ និង​ស្ករ​កៅស៊ូ ចាហួយ​គ្រប់​ប្រភេទ នំ​ដូណាត់ និង​នំ​ផ្អែម​ខ្លាំង។

​ទោះបីការលក់ដូរចំណីអាហារ ជាការរកប្រាក់ ជាមុខរបរត្រឹមត្រូវក្នុងការចិញ្ចឹមជិវិត ប៉ុន្តែពលរដ្ឋជាច្រើនបានលើកឡើងថា អ្នកលក់គួរមានសីលធម៌ មានភាពស្មោះត្រង់ ស្រឡាញ់សុខភាពគេដូចសុខភាពឯង ហើយអាចលក់របស់របរក្នុងតម្លៃខ្ពស់បន្តិច តែមានអនាគម័យ ការពារសុខភាពមនុស្សជាជនរួមជាតិតែមួយនោះ មិនត្រឹមបានផលចំណេញទេ ថែមទំាងបានបុណ្យទៀត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ