ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​កោះបាលីបើអត់ពាក់ម៉ាស ត្រូវ​ពិន័យ​បែប​នេះ​

3 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បណ្ដា​ជនបរទេស​ដែល​អាជ្ញាធរ​ឃាត់ ដោយសារ​មិន​ពាក់​ម៉ាស​នៅ​កោះ​បាលីបាន​ត្រូវ​ដាក់​ពិន័យ​ដោយ​បង្ខំ​ឲ្យ​ធ្វើ​អា​ពុ​យ​អា​វ៉ង់​នៅ​ទី​សាធារណៈ​។តាម​វី​ដេ​អូ​នានា​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​នា​ស​ប្ដា​ហ៍​នេះ បង្ហាញ​ពី​ពួក​ជនបរ​ទេស​ត្រូវ​ចាប់​ឲ្យ​ធ្វើ​អា​ពុ​យ​អា​វ៉ង់​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ ក្រោម​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស​ដែល​ពាក់​ម៉ាស​។ នៅ​កោះ​បាលី​ការ​ពាក់​ម៉ាស​ត្រូវធ្វើ​ជា​កាតព្វកិច្ច ចាប់តាំងពី​ឆ្នាំ​មុន​មក​នៅ​តាម​ទី​សាធារណៈ ដើម្បី​កម្រិត​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។ ប៉ុន្តែ​ពួក​ជនបរទេស​មួយ​ចំនួន​មិន​អនុវត្ត​តាម​បទបញ្ជា​នោះ​។…

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ បណ្ដា​ជនបរទេស​ដែល​អាជ្ញាធរ​ឃាត់ ដោយសារ​មិន​ពាក់​ម៉ាស​នៅ​កោះ​បាលីបាន​ត្រូវ​ដាក់​ពិន័យ​ដោយ​បង្ខំ​ឲ្យ​ធ្វើ​អា​ពុ​យ​អា​វ៉ង់​នៅ​ទី​សាធារណៈ​។
តាម​វី​ដេ​អូ​នានា​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម​នា​ស​ប្ដា​ហ៍​នេះ បង្ហាញ​ពី​ពួក​ជនបរ​ទេស​ត្រូវ​ចាប់​ឲ្យ​ធ្វើ​អា​ពុ​យ​អា​វ៉ង់​នៅ​កណ្ដាល​ថ្ងៃ​ក្ដៅ ក្រោម​ការ​ត្រួតពិនិត្យ​របស់​ប៉ូលិស​ដែល​ពាក់​ម៉ាស​។

នៅ​កោះ​បាលី​ការ​ពាក់​ម៉ាស​ត្រូវធ្វើ​ជា​កាតព្វកិច្ច ចាប់តាំងពី​ឆ្នាំ​មុន​មក​នៅ​តាម​ទី​សាធារណៈ ដើម្បី​កម្រិត​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។ ប៉ុន្តែ​ពួក​ជនបរទេស​មួយ​ចំនួន​មិន​អនុវត្ត​តាម​បទបញ្ជា​នោះ​។ មាន​អ្នកខ្លះ​និយាយ​ថា​ព្រោះ​ភ្លេច ឬថា​ម៉ាស​របស់​គេ​សើម​ឬ​ខូច​។

មនុស្ស​ជាង​៧០​នាក់​ត្រូវ​រង​ការ​ពិន័យ​ជា​ប្រាក់​១០០.០០០​រូពី​ប្រមាណ​ជា​៦​អឹ​រ៉ូ តែ​ក្នុង​ចំណោម​ពួក​គេ​មាន​៣០​នាក់​និយាយ​ថា ពុំ​មាន​ប្រាក់​តាម​ខ្លួន​ដូច្នេះ​ត្រូវ​រង​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​ធ្វើ​អា​ពុ​យ​អា​វ៉ង់​។ ពួក​អ្នក​គ្មាន​ម៉ាស​តាម​ខ្លួន​ត្រូវ​ឲ្យ​ធ្វើ​អា​ពុ​យ​អា​វ៉ង់​៥០ ហើយ​អ្នកមាន​ម៉ាស ​តែ​ពាក់​មិន​ត្រឹមត្រូវ​ឲ្យ​ធ្វើ​អា​ពុ​យ​អា​វ៉ង់​១៥​។

បណ្ដា​អ្នក​ទទួលខុសត្រូវ​ឥណ្ឌា​និយាយ​ថា​ការ​គោរព​ចំពោះ​ការ​ពាក់​ម៉ាស ដោយ​ពួក​អ្នកទេសចរ​បរទេស​មាន​ទាប​បំផុត​។ ពលរដ្ឋ​ឥណ្ឌូ​ណេ​សី​ុ​ដែល​មិន​ពាក់​ម៉ាស​ក៏​ទទួល​ការ​ដាក់​ទណ្ឌកម្ម​ឲ្យ​អា​ពុ​យ​អា​វ៉ង់​ដែរ​៕

អត្ថបទសរសេរ ដោយ