ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការទូតកម្ពុជា៖ អាស៊ាន គួរតែបង្កើនចំនួនទឹកប្រាក់មូលនិធិអាស៊ាន ក្នុងការឆ្លើយតបនឹង​កូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំចង្អៀតថ្នាក់​រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដែលក្រសួងការបរទេស បានផ្សព្វផ្សាយ​នៅយប់ថ្ងៃទី២១ ខែមករា បង្ហាញថា…

ភ្នំពេញ៖ លទ្ធផលនៃកិច្ចប្រជុំចង្អៀតថ្នាក់​រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដែលក្រសួងការបរទេស បានផ្សព្វផ្សាយ​នៅយប់ថ្ងៃទី២១ ខែមករា បង្ហាញថា ​ក្នុងកិច្ចប្រជុំ ចំពោះគំនិតផ្តួចផ្តើមសំខាន់ៗ​របស់អាស៊ាន ក្នុងការឆ្លើយតបជំងឺកូវីដ-១៩  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាបាន​ស្នើថា អាស៊ាន គួរតែបង្កើនចំនួនទឹកប្រាក់​មូលនិធិអាស៊ាន ​ក្នុងការឆ្លើយតប​ទៅនឹង​ជំងឺកូវីដ-១៩ តាមរយៈការធ្វើទំនាក់ទំនង​ជាមួយវិស័យឯកជន ដើម្បីចូលរួមការបរិច្ចាគ។

សេចក្តីប្រកាសក៏បានលើកឡើងថា ចំពោះការឆ្លើយតបជាលក្ខណៈតំបន់ ទៅនឹង​ជំងឺរាតត្បាតសកលកូវីដ-១៩ កិច្ចប្រជុំចង្អៀតថ្នាក់​រដ្ឋមន្ត្រីការបរទេសអាស៊ាន បានបង្ហាញការប្តេជ្ញាចិត្ត ដើម្បីអនុវត្តក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយ​របស់អាស៊ានឱ្យបានឆាប់រហ័ស ប្រើប្រាស់មូលនិធិសម្រាប់ការឆ្លើយតបទៅនឹង​ជំងឺកូវីដ-១៩ របស់អាស៊ាន និងធ្វើការងារឆ្ពោះទៅរកការបង្កើតក្របខណ្ឌក្នុងការរៀបចំ​ច្រកធ្វើដំណើរក្នុងអាស៊ាន៕