ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​តូ​យ៉ូ​តា​ព្រូស​បើក​ឆ្លងផ្លូវ ត្រូវ​រថយន្ត​បែន​ដឹក​ដី​បុក​គាប​ជាប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តូ​យ៉ូ​តា​ព្រូស​បើកបរ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បែន​ដឹក​ដី​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​គាប​ជាប់​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​តិ​ក្ខិ​ប្ប​ញោ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តូ​យ៉ូ​តា​ព្រូស​បើកបរ​ឆ្លងផ្លូវ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ត្រូវ​រថយន្ត​បែន​ដឹក​ដី​ជាន់​ហ្វ្រាំង​មិន​ទាន់​ជ្រុល​ទៅ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​គាប​ជាប់​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​តិ​ក្ខិ​ប្ប​ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រថយន្ដ​បង្ក​ជា​រថយន្ត​បែន​ដឹក​ដី ពណ៌​ខ្មៅ លាយ​ទឹកមាស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-6044 បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​ដោយ​វាក់ ហើយ​បាន​ជាន់​ហ្វ្រាំង​មិន​ជាប់​ជ្រុល​ទៅ​បុក​ពេញទំហឹង​។

ចំណែក​រថយន្ដ​រង​គ្រោះ​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-3901 បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ខ្ទេច​មួយ​ចំហៀង​ផ្នែក​ខាងស្ដាំ​ដៃ​។ តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លងផ្លូវ​ក្នុង​គោលបំណង​បត់​ទៅ​លិច​ហើយ​ក៏​វាក់​នឹង​រថយន្ត​មួយ​គ្រឿង​ដែល​នៅ​ពី​ខាង​មុខ​ក៏​ស្រាប់តែ​មាន​រថយន្ត​បែន​ដឹក​ដី​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​បុក​រថយន្ត​របស់​គាត់​ពេញទំហឹង​ផ្នែក​ខាងស្ដាំ​បណ្ដាល​ឲ្យ​អូស​គាប​ជាប់​គ្នា​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ភ្លាម​ៗ​នោះ​ដែរ​ភាគី​ទាំង​សងខាង​បាន​ជជែក​យក​តែ​ត្រូវ​រៀង​ៗ​ខ្លួន បន្ទាប់​ម​ក៏​មាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាន​ចុះ​ទៅ​ដល់​ហើយ​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ដោយសារ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ជាប់រវល់​ដោះស្រាយ​ចរាចរណ៍​ផ្សេង​ទៀត​មិន​ទាន់​បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សំរោង​ក្រោម​បាញ់ថ្នាំ​រថយន្ត​ទាំង​ពីរ​គ្រឿង​យក​ចេញពី​កន្លែង​កើតហេតុ​ដើម្បី​កុំ​ឲ្យ​កកស្ទះ​ចរាចរណ៍ និង​ឲ្យ​ភាគី​ទាំង​សងខាង​ជជែក សម្របសម្រួល​គ្នា ដោយ​ភាគី​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​ឲ្យ​សង​ថ្លៃ​ខូចខាត​ចំនួន​២០០​ដុល្លារ តែ​ខាង​រថយន្ត​បែន​ដឹក​ដី​សុំ​ចុះថ្លៃ​ត្រឹម​១៥០​ដុល្លារ បញ្ចប់រឿង​នៅ​កន្លែង​កើត​ហេតុតែ​ម្ដង​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ