ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបី​ស្ថិត​ក្នុង​សម័យ​ជឿនលឿន​ក្ដី ជនជាតិ​ដើម​ភាគតិច​នៅ​រក្សា​ទម្លាប់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ទឹកជា​ប្រភព​ធម្មជាតិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ប្រើប្រាស់​ជា​ប្រចាំ​ទោះ​ស្ថិត​នៅ​ច្រកល្ហក​ណា​ក៏​ដោយ​។ ជា​ពិសេស​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ជ្រលង​ដងអូរ ដែល​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ជនជាតិ​ដើម ភាគតិច​រស់នៅ​ត​ដំណែល​បន្ត​រក្សា​ទម្លាប់​ប្រើប្រាស់​នូវ​ធនធានធម្មជាតិ​ក្បែរ​ខ្លួន​ទល់​បច្ចុប្បន្ន បើ​ទោះ​ស្ថិត​ក្នុង​សម័យកាល​ជឿនលឿន​ក្តី​។ ប្រូ​វ​ជនជាតិ​ដើម​ភាគតិច​មួយ​ស្ថិត​ក្នុង​អម្បូរ ជនជាតិភាគតិច​ជា​ច្រើន​ទៀត រស់នៅ​ភូមិ​កាតូត…

ខេត្តស្ទឹងត្រែង ៖ ទឹកជា​ប្រភព​ធម្មជាតិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​មនុស្ស​ប្រើប្រាស់​ជា​ប្រចាំ​ទោះ​ស្ថិត​នៅ​ច្រកល្ហក​ណា​ក៏​ដោយ​។ ជា​ពិសេស​នៅ​តាម​តំបន់​ព្រៃ​ភ្នំ​ជ្រលង​ដងអូរ ដែល​ភាគច្រើន​សម្បូរ​ទៅ​ដោយ​ជនជាតិ​ដើម ភាគតិច​រស់នៅ​ត​ដំណែល​បន្ត​រក្សា​ទម្លាប់​ប្រើប្រាស់​នូវ​ធនធានធម្មជាតិ​ក្បែរ​ខ្លួន​ទល់​បច្ចុប្បន្ន បើ​ទោះ​ស្ថិត​ក្នុង​សម័យកាល​ជឿនលឿន​ក្តី​។ ប្រូ​វ​ជនជាតិ​ដើម​ភាគតិច​មួយ​ស្ថិត​ក្នុង​អម្បូរ ជនជាតិភាគតិច​ជា​ច្រើន​ទៀត រស់នៅ​ភូមិ​កាតូត ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​បាន​រក្សា​ទម្លាប់​យក​ទឹកអូរ​ដែល​ធ្លាក់​ចេញពី​ភ្នំ​ឫស​ឈើ​ធម្មជាតិ​ដង​មុជ ដាក់​ធុង​ទុក​សម្រាប់​ដាំ​ផឹក និង​ស្ល​ជាដើម​។

កាតូត​កាលពី​សម័យ​ដើម​ជា​ភូមិ​កុលសម្ព័ន្ធ​មួយ​ដាច់​ដោយឡែក​។ តែ​ភូមិ​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមខេត្ត និង​ពុំ​ឆ្ងាយ​ពី​ទីរួមស្រុក​សេ​សាន​ឡើយ​។ ជនជាតិ​ប្រូ​វ​ភូមិ​នោះ​នៅ​តែ​ប្រើ​ទម្លាប់​តាម​បែប​ធម្មជាតិ​ដដែល​។ លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុក សេ​សាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​រស់នៅ​តាម​ទំនៀមទម្លាប់​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច​យក​ទឹកអូរ​ពី​ប្រភព​ធម្មជាតិ ប្រើប្រាស់​ជា​សំខាន់​នោះ លោក​ក៏​បាន​ដឹកនាំ​មន្ត្រី​សហការ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​យក​បាវ​ខ្សាច់​ទៅ​ទប់ទឹក​កែ​ច្នៃ​ឲ្យ​បាន​ទៅ​ជា​កន្លែង​ដែល​ងាយស្រួល​សម្រាប់​ដងទឹក​មុជ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។

លោក​អភិបាលស្រុក​បាន​សម្លឹង​វែង​ឆ្ងាយ​ថា បើសិនជា​មាន​ថវិកា​គ្រប់គ្រាន់​ណាមួយ​នោះ​នឹង​កែ​ច្នៃ​តំបន់​អូរ​នេះ​ជា​ទំនប់​ទឹក​មួយ​ដើម្បី​ងាយស្រួល​សម្រាប់​អ្នក​ភូមិ​ប្រើប្រាស់​។ លោក​អភិបាលស្រុក​បាន​និយាយ​បន្ត​ថា នៅ​ក្នុងស្រុក​របស់​លោក​មាន​អណ្ដូងស្នប់​ដែល​បាន​ផ្ដល់​ឱ្យ​ពួក​គាត់​ប្រើប្រាស់​ដែរ​ប៉ុន្តែ​ជា​ទម្លាប់​របស់​ជនជាតិ​ដើម​ភាគតិច​ធ្លាប់​ប្រើប្រាស់​ទឹក​ហូរ​បែប​នេះ​ហើយ​គាត់​នៅ​តែ​រក្សា​ទម្លាប់​យក​ទឹកអូរ​ដែល​ចេញពី​ធម្មជាតិ​មក​ប្រើប្រាស់​ជា​ដដែល​។ លោក​គ្រោង​នឹង​រៀបចំ​អូរ​នេះ​ឲ្យ​ក្លាយជា​ទំនប់​ទឹក​មួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ខាង​មុខ​៕ ដោយ ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ