ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត ផ្តល់រថយន្តពន្លត់​អគ្គិភ័យ ០៣គ្រឿង ជូនស្នងការ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានអញ្ជើញ​ផ្តល់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ។ រថយន្តពន្លត់អគ្គិភ័យទាំងនេះ…

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ បានអញ្ជើញ​ផ្តល់រថយន្តពន្លត់អគ្គិភ័យ ចំនួន ០៣គ្រឿង ជូនស្នងការនគរបាលខេត្តព្រះសីហនុ។ រថយន្តពន្លត់អគ្គិភ័យទាំងនេះ ​ជាអំណោយរបស់ទីក្រុងឆាំងវ៉ុន (Changwon City) សាធារណរដ្ឋកូរ៉េ។

​ក្នុង​ពិធីប្រគល់ និងទទួលរថយន្តពន្លត់អគ្គិភ័យ ទាំង ៣គ្រឿង កាលពីថ្ងៃទី២០ ខែមករា លោក គួច ចំរើន ​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទីក្រុងឆាំងវ៉ុន (Changwon City)  ជាទីក្រុងមេត្រីភាពជាមួយខេត្តព្រះសីហនុ ដែលបានចែក​រំលែកនូវសម្ភារៈប្រើប្រាស់នូវមធ្យោបាយរថយន្តពន្លត់អគ្គិភ័យ ចំនូន ០៣គ្រឿងនេះ។

ក្នុងនាមប្រជាជន និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ លោក គួច ចំរើន សូមថ្លែង​អំណរគុណ និងជូនពរថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងឆាំងវ៉ុន (Changwon City) ដែលបានផ្ដល់នូវអំណោយរថយន្តនេះ សម្រាប់ជួយកាត់បន្ថយហានិភ័យនានា បង្កឡើងដោយអគ្គិភ័យក្នុងខេត្តព្រសីហនុ។ 

លោក គួច ចំរើន ​ក៏បានថ្លែងអំណរគុណលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាកៀងគររកជំនួយជារថយន្តពន្លត់អគ្គិភ័យ ជួយដល់ខេត្តព្រះសីហនុ និងបានទទួលរថយន្តពន្លត់អគ្គិភ័យ​ចំនួន ០៣គ្រឿង ពីទីក្រុងឆាំងវ៉ុន (Changwon City) និងបានរៀបចំដឹកជញ្ជូន មក​​កាន់​ខេត្ត​ព្រះសីហនុ។ ​ថ្ងៃនេះ យើងក៏បានធ្វើការប្រគល់រថយន្តពន្លត់អគ្គិភ័យទាំង ០៣គ្រឿងនេះ ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីយកទៅប្រើប្រាស់ ក្នុងការជួយពន្លត់បង្ការអគ្គិភ័យ នៅក្នុងខេត្តព្រះសីហនុ​របស់យើង។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា មកដល់ពេលនេះ ស្នងការនគរបាលខេត្តព្រះសីហនុ មានរថយន្តពន្លត់អគ្គិភ័យ ចំនួន ១១គ្រឿង​៕ ដោយ៖ ​ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ