ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ក្នុង​ចំណោម​កូនភ្លោះ​អាយុ​វែង​បំផុត​​នៅ​អង់គ្លេសជួប​រឿងអកុសល​

3 ឆ្នាំ មុន

អង់គ្លេស ៖ ជា​រឿង​ដ៏​គួរ​ឱ្យ​សោកស្តាយ​មួយ បន្ទាប់​ពី​សារព័ត៌មាន BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២១ មក​រា នេះ​ឱ្យ​ដឹង​ថា លោកយាយ​ម្នាក់​​ក្នុង​ចំណោម​​​បងប្អូន​ភ្លោះ​​២នាក់​ដែ​ល​មាន​អាយុ​វែង​ជាងគេ​បំផុត​​នៅ​ចក្រភព​អង់គ្លេស…

អង់គ្លេស ៖ ជា​រឿង​ដ៏​គួរ​ឱ្យ​សោកស្តាយ​មួយ បន្ទាប់​ពី​សារព័ត៌មាន BBC បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី ២១ មក​រា នេះ​ឱ្យ​ដឹង​ថា លោកយាយ​ម្នាក់​​ក្នុង​ចំណោម​​​បងប្អូន​ភ្លោះ​​២នាក់​ដែ​ល​មាន​អាយុ​វែង​ជាងគេ​បំផុត​​នៅ​ចក្រភព​អង់គ្លេស បាន​ទទួលមរណភាព ​បន្ទាប់​ពី​ឆ្លង​កូ​វី​ដ​១៩​កាលពី​ដើមខែ​នេះ ពោល​គឺ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​លោកយាយ​និង​បងប្អូន​ភ្លោះ​របស់​គាត់​ធ្វើតេស្ត​វិជ្ជមាន​វីរុស​នេះ​។

លោកយាយ Doris Hobday និង​បងប្អូន​ភ្លោះ​លោកយាយ ដែល​មានឈ្មោះ​ថា Lilian Hobday ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​កាលពី​ដើមខែ​នេះ បន្ទាប់​ពី​មាន​អាកា​រៈ​មិន​ស្រួល​ខ្លូ​ន​ខ្លាំង ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​ឆ្លង​កូ​វី​ដ​១៩​ទាំង​២​នាក់​។

លោកយាយ Doris Hobday

លោកយាយ Doris បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី ៥ មក​រា ក្នុង​អាយុ​៩៦​ឆ្នាំ ខណៈ​ដែល​លោកយាយ Lilian ទើបតែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ កាលពី​ថ្ងៃ​ច័ន្ទ​ដើម​ស​ប្តា​ហ៍​នេះ​។

សូម​​បញ្ជាក់​​ថា ​លោកយាយ​ជា​បងប្អូន​ភ្លោះ​​ទាំង២​រូប​ខាងលើ​​រស់នៅ​ក្នុង​តំបន់ Tipton ភាគ​ខាងលិច​ប្រទេស បាន​ក្លាយជា​ឥស្សរជន​ល្បីល្បាញ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ធ្លាប់​ចូលរួម​កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន ដើម្បី​បង្ហាញ​ពី​ទស្សនវិស័យ​វិជ្ជមាន​លើ​ផ្លូវ​ជីវិត ជាមួយ​និង​ភាព​ក្រមិចក្រមើម​របស់​ពួក​គាត់ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នា​ផ្ទុះសំណើច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ