ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តៅ​ៗ! អុីង អុី​ង ត្រូវ​នារី​ម្នាក់​ចោទ​ប្រកាន់​​រឿង​ដណ្តើម​ប្តី​គេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​សខ្ចី​មុខ​ដូច​កូនកាត់ អ៊ី​ង អ៊ី​ង ត្រូវ​បាន​នារី​ម្នាក់​ធ្វើការ​ចោទ​ប្រកាន់​​ថា នាង​បាន​លួច​ដ​ណ្តើ​ប្តី​របស់​គេ ក្នុង​ពេល​ដែល​នារី​រូប​នេះ​បាន​ព្រមាន​ឲ្យ​តារា​រូប​នេះ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ មុន​ពេល​ដែល​នាង​នឹង​ទម្លាយ​រឿងរ៉ាវ​ឲ្យ​មហាជន​បានដឹង​។ មហាជន…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សាច់​សខ្ចី​មុខ​ដូច​កូនកាត់ អ៊ី​ង អ៊ី​ង ត្រូវ​បាន​នារី​ម្នាក់​ធ្វើការ​ចោទ​ប្រកាន់​​ថា នាង​បាន​លួច​ដ​ណ្តើ​ប្តី​របស់​គេ ក្នុង​ពេល​ដែល​នារី​រូប​នេះ​បាន​ព្រមាន​ឲ្យ​តារា​រូប​នេះ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ មុន​ពេល​ដែល​នាង​នឹង​ទម្លាយ​រឿងរ៉ាវ​ឲ្យ​មហាជន​បានដឹង​។

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្នុង​ពេល​ដែល​នារី​មួយ​រូប​ដែល​បាន​ដាក់​ឈ្មោះ​នៅ​ក្នុង​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក «Manil Oc» បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ហ្វេ​ស​ប៊ុ​ក​របស់​តារា​សម្តែង អ៊ី​ង អ៊ី​ង ថា «​អោយ​រយៈ​ពេល​នាង (​អ៊ី​ង អ៊ី​ង​) ១​ថ្ងៃ បើ​នាង​មិន​ចេញ​មក​សុំ​ទោស​ទេ នាង​នឹង​ល្បី​ជាង​អាជីព​នាង Caption (​ប្តី​គេ​ទេ នាង​)»​។

យ៉ាងណា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទប្រកាន់​ខាងលើ​ពី​ស្ត្រី​រូប​នេះ តារា​សម្តែង​នាង អ៊ី​ង អ៊ី​ង បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​យកប្តី​អ្នក​ណា​បង និយាយ​អោយ​ឱ្យ​មាន​​ផុស​តាង ខ្ញុំ​មិន​បាន​ពាក់ព័ន្ធ​ជាមួយ​អ្នក​ណា​ទាំងអស់ ដោយសារ​ការ​ចង់​ដឹង​ពី​មនុស្ស​ម្នាក់​ដែល​មិនល្អ​នឹង​បាន​ខ្ញុំ​សួរ​បង ប៉ុន្តែ​បង​ពីក្រោយ​ខ្នង​ខ្ញុំ បង​ដើរ​និយាយ​ខ្ញុំ​ម៉េច​ខ្លះ និយាយដើម​ខ្ញុំ​ម៉េច​ខ្លះ បង​ដឹងខ្លួន​ហើយ ខ្ញុំ​គ្រាន់តែ​សួរ​បង​មិន​បាន​ជេរ ឬ​ក៏​និយាយ​បរិហារ​បង​ទៅ​អ្វីមួយ ប៉ុន្តែ​បង​វិញ​ដើរ​បរិហារ​ខ្ញុំ ជេរ​ខ្ញុំ​សាហាវ​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​មិនដឹង​ហេតុ​អី​បាន​បង​ស្អប់​ខ្ញុំ ចង់​ធ្វើបាប​ខ្ញុំ​ដល់​ថ្នាក់​នឹង ប៉ុន្តែ​ប្រទេស​មាន​ច្បាប់ ខ្ញុំ​មិន​ខ្លាច​អ្នក​ដែល​ចង់​ធ្វើបាប​ខ្ញុំ ហើយ​បង​គំរាម​ខ្ញុំ បង​ជេរ​ខ្ញុំ បង​ចង់​វ៉ៃ​ខ្ញុំ​គ្រប់យ៉ាង​… ខ្ញុំ​បញ្ជាក់ ខ្ញុំ​មិន​បាន​ទៅ​ពាក់ព័ន្ធ​នឹង​យកប្ដី​អ្នក​ណា គេ​និយាយ​អ្វី​ក៏​ទទួលខុសត្រូវ បើសិនជា​មាន​ផុស​តាង​… ហើយ​ឱ្យ​ប្ដី​នឹង​ចេញ​មុខ​ដោះស្រាយ ឬ​ក៏​ប្រពន្ធ​នឹង​ចេញ​មក​រករឿង​ខ្ញុំ​មក បើសិនជា​យើងខ្ញុំ​យកប្ដី​គេ​មែន​»​។

នាង​បន្ថែម​ថា «​ខ្ញុំ​ក៏​មិន​ត្រូវការ​សុំ​ទោស​អ្នក​ណា​គេ​ទាំងអស់ ព្រោះ​ខ្ញុំ​មិន​បាន​បរិហារ ឬ​ក៏​ជេរ​ដូច​តែ​បង​ជេរ​ខ្ញុំ​ទេ ប្រទេស​មានច្បាប់ បង​ចង់​ធ្វើ​អ្វី បង​ធ្វើ​ទៅ ខ្ញុំ​សុំ​មិន​និយាយ​អ្វី​ទាំងអស់ ទុក​ឲ្យ​ច្បាប់​​អ្នក​និយាយ មេធាវី​និយាយ​… អរគុណ បើ​មនុស្ស​ចរិតល្អ​គេ​មិន​ដើរ​និយាយ​គេ ចង់​ធ្វើបាប​គេ​បែប​នេះ​ទេ​… អ្នក​ណា​យល់​ពី​ខ្ញុំ ស្រលាញ់​ខ្ញុំ support ខ្ញុំ​អ៊ី​ង​អរគុណ អ្នក​ណា​មិន​យល់​ស្អប់​ខ្ញុំ​ក៏​បាន តែ​ខ្ញុំ​មិន​ដែល​ចង់​មាន​បញ្ហា​ជាមួយ​អ្នក​ណា​ទេ​…. ខ្ញុំ​មិន​និយាយ​អ្វី​ទាំងអស់ ព្រោះ​មិន​ត្រូវ​ការ​ឈឺក្បាល​នឹង​រឿង​ទាំងនេះ​… ហើយ​គំរាម​ចង់​វ៉ៃ​ខ្ញុំ​ទៀត ប្រទេស​មានច្បាប់ បើ​ខ្ញុំ​មាន​បញ្ហា​អី»។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​សរសេរ​ខាងលើ​នេះ អ៊ី​ង អ៊ី​ង បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា មនុស្ស​ម្នាក់​នឹង​តែងតែ​រករឿង​នាង​ជា​ច្រើន​ដង ហើយ​នាង​ក៏​បាន​ឆាត​ទាក់ទង​ទៅ​សួរនាំ​អំពី​រឿង​នេះ​ដែរ តែ​ស្ត្រី​រូប​នេះ​បែរជា​ជេរ​មក​នាង​យ៉ាង​ធ្ងន់​ៗ​ទៅ​វិញ​។

នាង​បញ្ជាក់​ថា ស្ត្រី​ម្នាក់​នោះ​បាន​ទាមទារ​ឲ្យ​នាង​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ តែ​នាង​មិន​ធ្វើ ដោយសារ​តែ​នាង​មិន​បាន​ទៅ​ដណ្តើម​ប្តី​គេ​ដូច​ការ​ចោទប្រកាន់​ពី​ស្តី​ខាងលើ​នេះ​ឡើយ​។

បើ​តាម អ៊ី​ង អ៊ី​ង ស្ត្រី​ម្នាក់​នោះ​ទំនងជា​ប្រចណ្ឌ​ជាមួយ​បុរស​ម្នាក់​ដែល​តែងតែ​មក​ទាក់ទង​រូប​នាង ហើយ​នាង​មិនដឹង​ពី​ប្រវត្តិ​បុរស​រូប​នោះ ទើប​នាង​ក៏​បាន​ឆាត​សួរ​ស្ត្រី​ខាងលើ តែ​ផ្ទុយ​ទៅ​វិញ​ស្ត្រី​រូប​នេះ​បានជា​ចោទប្រកាន់​មក​លើ​នាង​ថា បាន​ដណ្តើម​ប្តី​គេ​ទៅ​វិញ​។

ទោះជា​យ៉ាងណា នាង​នៅ​មិនដឹង​ទេ​ថា ស្ត្រី​ខាងលើ​នេះ មាន​បំណង​អ្វី​មក​លើ​រូប​នាង​នោះ​ឡើយ ប៉ុន្តែ​នាង​តែងតែ​មក​រករឿង​ជា​បន្តបន្ទាប់ និង​ចោទប្រកាន់​មក​លើ​រូប​នាង​ដណ្តើម​ប្តី​គេ ដោយ​មិន​មាន​ភស្តុ​តាង​ច្បាសលាស់ ត្បិត​នាង​មិន​បាន​ធ្វើ​រឿង​ដូចដែល​បាន​ចោទ​នោះ​ឡើយ​។

អ៊ី​ង អ៊ី​ង បញ្ជាក់​ថា ប្រសិនបើ​ស្ត្រី​ខាងលើ​នេះ នៅ​តែ​បន្ត​បរិហារកេរ្តិ៍​នាង​ទៀត នោះ​នាង​មាន​វិធាន​​ច្បាប់​សម្រាប់​ដោះស្រាយ ខណៈ​ពេល​ដែល​នាង​មិន​ដែល​បាន​ទៅ​យកប្តី​អ្នក​ណា​ម្នាក់​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ