ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូត្រកម្ពុជា បានលើកទឹកចិត្តឲ្យពលរដ្ឋ​សាកល្បងចំណាយថវិកា១០០ទៅ២០០ដុល្លារ វិនិយោគលើផ្សារហ៊ុនកម្ពុជា។ បើតាមលោកហុង សុហួរ ការវិនិយោគផ្សារហ៊ុននៅក្នុងរយៈពេលវែង ពលរដ្​ឋអាចនឹងអាចទទួលបានផលចំណេញដោយសារទៅអនាគតទីផ្សារហ៊ុនកម្ពុជានឹងកើនឡើង។…

លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូត្រកម្ពុជា បានលើកទឹកចិត្តឲ្យពលរដ្ឋ​សាកល្បងចំណាយថវិកា១០០ទៅ២០០ដុល្លារ វិនិយោគលើផ្សារហ៊ុនកម្ពុជា។ បើតាមលោកហុង សុហួរ ការវិនិយោគផ្សារហ៊ុននៅក្នុងរយៈពេលវែង ពលរដ្​ឋអាចនឹងអាចទទួលបានផលចំណេញដោយសារទៅអនាគតទីផ្សារហ៊ុនកម្ពុជានឹងកើនឡើង។

ទំហំំជូញដូរផ្សារកម្ពុជាបច្ចុប្បន្នក្នុងទឹកប្រាក់ប្រមាណពី១៥ទៅ១៦ម៉ឺនដុល្លារ។ខុសឆ្ងាយពីផ្សារហ៊ុននៅប្រទេសថៃ និងប្រទេសវៀតណាមជាប់របងកម្ពុជា។ នៅប្រទេសថៃទំហំទឹកប្រាក់ជួញដូរផ្សារហ៊ុន មានប្រមាណ២ពាន់លានដុល្លារ ក្នុងមួយថ្ងៃ។ ចំណែកនៅវៀតណាម មានពី៥០០ ទៅ៦០០លានដុល្លារ​។

“ខ្ញុំអំពាវនាវឲ្យពលរដ្ឋសាកល្បងវិនិយោគក្នុងផ្សារហ៊ុន។ យើងមានឱកាសរីកចម្រើន នៅថ្ងៃអនាគត ផ្សារហ៊ុនយើងនឹងដើរលើផ្លូវដូចថៃនិងវៀតណាមដែរ។ ១០ទៅ២០ឆ្នាំទៀត យើងប្រាកដរីកចម្រើនដូច្នេះ យើងអាចវិនិយោគរបស់ពេលវែងចាប់ពីពេលនេះទៅ” នេះជាលើកឡើង របស់ លោក ហុង សុហួរ នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២១នេះ ក្នុងកម្មវិធីប្រគល់រង្វាន់ជូនជ័យលាភីកម្មវិធីប្រកួតប្រជែងផលិតឃ្លីបវីដេអូស្តីពីការជូញដូរផ្សារហ៊ុន ប្រចាំឆ្នាំ២០​២០ ។  

បើតាមអ្នកជំនួញខាងលើថាការវិនិយោគលើផ្សារហ៊ុន ងាយស្រួលនឹងចំណេញជាង ការជួញដូរដីធ្លី។ លោកថាការវិនិយោគក្នុងផ្សារហ៊ុនចំណេញខាងសេដ្ឋកិច្ចជាងទិញដី ដោយសារធ្វើឲ្យមានចរន្តសាច់ប្រាក់ ផ្តល់ការងារឲ្យមនុស្សបានច្រើន និងពង្រីកសកម្មភាពពាណិជ្ជកម្មជាដើម។ លោកបានបន្ថែមថា “ក្នុងដំណាក់កាលដំបូងៗនេះ ពលរដ្ឋមិនបាច់ចេះវិភាគច្រើនទេ គ្រាន់តែចេះមើលថាក្រុមហ៊ុនមួយណា ដែលអាចមានអាយុកាលវែងឆ្នាំ ទៅមុខ១០ទៅ២០ឆ្នាំទៀត ហើយប្រាក់ចំណូលរបស់គេនឹងកើនឡើងថេររាល់ឆ្នាំនោះ គឺបានហើយ។ យើងវិនិយោគ​លើក្រុមហ៊ុននោះគឺមិនខុសទេ”។

បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនចំនួន៧ដាក់លក់មូលបត្រកម្មសិទ្ធិលើផ្សារហ៊ុននិងមានក្រុមចំនួន៨លក់មូលបត្របំណុល។ លោក ហុង សុហួរថានៅឆ្នាំ២០១៩ផ្សារហ៊ុន​បានឡើងថ្លៃនិងមានភាពសកម្មប៉ុន្តែបានធ្លាក់ចុះមកវិញនៅឆ្នាំ២០២០ ដោយ​សារវិបត្តិកូវីដ១៩ ប៉ុន្តែស្ថានការណ៍មិនអាក្រក់ខ្លំាងនោះទេ។ នៅរៀងរាល់ថ្ងៃនេះ ការជួញដូរក្នុងថ្លៃខ្លះឡើងនិងពេលខ្លះធ្លាក់ចុះ។

កាលពីថ្ងៃទី២០មករា សន្ទុះកំណើនថ្លៃភាគហ៊ុន PWSA PPAP PPSP និងABC ដោយភាគហ៊ុនទាំងបួននេះបានធ្លាក់ចុះមកនៅត្រឹម៦.២០០រៀល ១១.៧២០រៀល ១.៤៦០រៀល និង១៦.៩០០រៀល តែប៉ុណ្ណោះនាពេលផ្សារបិទ។ ចំណែកភាគហ៊ុនPEPC បានកើនឡើងដល់៣.០០០រៀល។ រីឯភាគហ៊ុនGTI និងPAS វិញបានរក្សាថ្លៃថេរដដែលត្រឹម៣.៤០០រៀល និង១៣.៩៨០រៀល។

សន្ទស្សន៍ជូញដូរនៅថ្ងៃទី២០មករាម្សិលមិញ បានធ្លាក់ចុះវិញ០,២២% មកត្រឹម៦៤៣,៩៧ពិន្ទុ។ ចំណែកទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ១៤៣,១៦ លានរៀល ដោយភាគហ៊ុនPPSP មានចំណែកប្រហែល៦៤% នៃទំហំជួញដូរភាគហ៊ុនសរុប៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ