ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បុក​ម៉ូតូ​កិន​អូស​ជា​ច្រើន​ម៉ែត្រ​​លើផ្លូវវ៉េងស្រេង​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​លឿន​ក៏ជ្រុល​ទៅ​​បុកអូស​​ម៉ូតូ​មួយ​គ្រឿង​ជា​ច្រើនម៉ែត្រ​ ​បណ្តាល​ឲ្យ​​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ហើយ​​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដែល​ហេតុការណ៍​​​​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និ​ង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែមករា​ ឆ្នាំ​២០២១​ នៅ​តាម​បណ្តោយ​វិ​ថី​ចោម​ចៅ (​វ៉េង​ស្រេង​)…

​រាជធានីភ្នំពេញ ៖ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​បើក​លឿន​ក៏ជ្រុល​ទៅ​​បុកអូស​​ម៉ូតូ​មួយ​គ្រឿង​ជា​ច្រើនម៉ែត្រ​ ​បណ្តាល​ឲ្យ​​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់ ហើយ​​ត្រូវ​បាន​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ដែល​ហេតុការណ៍​​​​​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និ​ង​៣០​នាទី​យប់​ថ្ងៃ​ទី​២០ ​ខែមករា​ ឆ្នាំ​២០២១​ នៅ​តាម​បណ្តោយ​វិ​ថី​ចោម​ចៅ (​វ៉េង​ស្រេង​) ​ស្ថិត​ក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

រថយន្ត​កុងតឺន័រ​​មួយគ្រឿង​ខាងលើ​​ម៉ាកហ៊ីណូ (​Hino)​ ​ព​ណ៍​ខៀវខ្ចី​លាយ​ពណ៌​ត្រួយ​ចេក ​ពាក់​ស្លាក​លេខ ភ្នំពេញ​ 3C-8853​ ​អ្នក​បើកបរ​មិនស្គាល់អត្ត​សញ្ញាណ​ ។ ចំណែក​​ភាគី​​ខាងលើ​ម៉ូតូ​ ម៉ាក​ហុងដា​ឌ្រី​ម ស៊េ​រី​​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​ភ្នំពេញ 1FR-8395​​អ្នកបើកបរមិនស្គាល់​អត្តសញ្ញាណ បានរងរបួសធ្ងន់​ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ​ធ្វើដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​មធ្យម ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត​កុងតឺន័រ​បើកបរ​ក្នុង​ទិស​ដៅស្រប​គ្នា​ជាមួយ​ម៉ូតូ ហើយ​ក៏​​បាន​បើក​បុក​ម៉ូតូ​​ពីក្រោយ​យ៉ាង​ពេញទំហឹង​ បណ្ដាល​ឲ្យ​អូស​ជា​ច្រើន​ម៉ែត្រ​ធ្វើ​ឱ្យ​អ្នកបើកបរ​ម៉ូតូ​​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ ។

តាម​ប្រភព​​​ខាងលើបាន​បន្ត​ថា ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​​មក​​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​ ។ ចំណែកឯ​រថយន្ត​​​កុងតឺន័រវិញ បន្ទាប់​ពី​​បុក​ជន​រង​គ្រោះ​ភ្លាម​ ​អ្នកបើកបរ​ក៏​​បានរត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​​ទុក​តែ​រថយន្ត​​កុងតឺន័រ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​បានចុះ​​មក​ដល់​កន្លែង​កើតហេតុ​ ហើយ​បាន​​ទំនាក់ទំនង​ទៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​​ឱ្យ​ចុះ​មក​វាស់វែង ​និង​យក​រថយន្ត​កុងតឺន័រ​ ​​ព្រមទាំង​​ម៉ូតូ​​ទៅ​រក្សា​ទុក​ ​ដើម្បី​រង់​ចាំ​​ធ្វើ​ការ​ដោះស្រាយ​នៅពេលក្រោយ​ទៀត​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង