រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះខ្សោយកម្លាំងជាងដុល្លារអាមេរិក ប៉ុន្តែមានប្រៀបជាងប្រាក់អឺរ៉ូ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២១ខែមករា ឆ្នាំ ២០២១នេះឱ្យ ដឹងថា ១ដុល្លារអាមេរិក ស្មើនឹង ៤០៦០ រៀល ខណៈដែលកាលពីថ្ងៃម្សិលមិញ ស្មើនឹង ៤០៥៥ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះហាងឆេងប្រាក់អឺរ៉ូធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១អឺរ៉ូ ទិញចូលត្រឹមតែ ៤៩១៧ រៀល លក់ចេញ ៤៩៦៦ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ទៅ ៤៩២២ រៀល និងលក់ចេញ ៤៩៧១ រៀល ។
សម្រាប់ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស មួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអូស្ត្រាលី ទិញចូល ៣១៤៨ រៀល លក់ចេញ ៣១៨០ រៀល, ១យន់ចិន ទិញចូល ៦២៨ រៀល លក់ចេញ ៦៣៤ រៀល និង ១០០យ៉េនជប៉ុន ទិញចូល ៣៩១៨ រៀល លក់ចេញ ៣៩៥៧ រៀល ។
ជាមួយគ្នានេះ ១០០វុនកូរ៉េ ទិញចូល ៣៦៩ រៀល លក់ចេញ ៣៧៣ រៀល ហើយ ១ដុល្លារ សាំងហ្គាពួរ ទិញចូល ៣០៦៣ រៀល លក់ចេញ ៣០៩៤ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៦ រៀល លក់ចេញ ១៣៧ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ