Ronaldo បំបែក​កំណត់​ត្រា​ពិសេស​មួយ​ក្រោយ​ជួយ​ក្រុម​ឈ្នះ Super Cup – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Ronaldo បំបែក​កំណត់​ត្រា​ពិសេស​មួយ​ក្រោយ​ជួយ​ក្រុម​ឈ្នះ Super Cup

1 ខែ មុន

អ៊ី​តា​លី ៖ Juventus ក្លាយជា​ម្ចាស់​ជើងឯកពានរង្វាន់ Italian Super Cup ជា​លើក​ទី​៩​របស់​ខ្លួន បន្ទាប់​ពី​​បំបាក់​ក្រុម Napoli…

អ៊ី​តា​លី ៖ Juventus ក្លាយជា​ម្ចាស់​ជើងឯកពានរង្វាន់ Italian Super Cup ជា​លើក​ទី​៩​របស់​ខ្លួន បន្ទាប់​ពី​​បំបាក់​ក្រុម Napoli ក្នុង​លទ្ធផល ២-០ កាលពី​យប់​ម្សិលមិញ ខណៈ​ដែល​កីឡាករ Cristiano Ronaldo និង​កីឡាករ Álvaro Morata គឺជា​អ្នករក​គ្រាប់​ជ័យជម្នះ​សម្រាប់​ជំនួប​នេះ​។

១​គ្រាប់​របស់ Ronaldo ដែល​រកបាន​នៅ​នាទី​៦៤​ក្នុង​ការ​ប្រកួត​នេះ គឺជា​គ្រាប់​បាល់​ផ្លូវការ​ទី​៧៦០ ក្នុង​អាជីព​របស់​គេ​ជាមួយ​ក្លិប Sporting CP, Manchester United, Real Madrid, Juventus និង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​។

ជាមួយ​ការ​ធ្វើ​បាន​គ្រាប់​ផ្លូវការ​ទី​៧៦០ របស់​ខ្សែប្រយុទ្ធ​ឆ្នើម​វ័យ​៣៥​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក ដោយ​បំបែក​កំណត់​ត្រា​ចាស់​របស់​លោក Josef Bican ដែល​ធ្វើ​បាន​៧៥៩​គ្រាប់​៕