ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឡិកា​វៃឆ្លាត អាច​ប្រើ​សម្រាប់​បញ្ជាក់​ថា មាន​កូ​វី​ដ​១៩ មុន​ពេល​អ្នកជំងឺ​មាន​រោគ​សញ្ញា

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ នាឡិកា​វៃឆ្លាត (Smart watch) មក​ពី​ក្រុមហ៊ុន​មួយ​ចំនួន មាន​ដូច​ជា Apple, Garmin និង…

បច្ចេកវិទ្យា ៖ នាឡិកា​វៃឆ្លាត (Smart watch) មក​ពី​ក្រុមហ៊ុន​មួយ​ចំនួន មាន​ដូច​ជា Apple, Garmin និង Fitbit ដែល​មានមុខ​ងារ​តាមដាន​ចង្វាក់បេះដូង និង​វាស់​កំ​ដៅ អាច​ប្រើ​សម្រាប់​បញ្ជាក់​ការ​មាន​ជំងឺ​កូ​វី​ដ​-១៩ បាន​រហូត​ដល់​ទៅ​មួ​យស​ប្តា​ហ៍ មុន​ពេល​ដែល​អ្នកជំងឺ​ចាប់ផ្ដើម​មាន​រោគ​សញ្ញា ឬ​រក​ឃើញ​មេរោគ​តាម​រយៈ​ការ​ធ្វើតេស្ត នេះ​បើ​តាម​ការ​ស្រាវជ្រាវ​របស់​មន្ទីរពេទ្យ​ដ៏​ល្បីឈ្មោះ Mount Sinai Health System នៅ​រដ្ឋ New York និង​សាកលវិទ្យាល័យ Stanford នៅ​រដ្ឋ California សហរដ្ឋអាមេរិក ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Rob Hirten នៃ​មន្ទីរពេទ្យ Mount Sinai បាន​មាន​ប្រសាសន៍​ថា គោលបំណង នៃ​ការ​ស្រាវជ្រាវ​នេះ គឺ​ដើម្បី​អាច​ឲ្យ​ពួក​គេ រក​ឃើញ​រោគ​សញ្ញា​នៅ​ពេល​ដែល មេរោគ​នេះ ត្រូវ​បាន​ឆ្លង ឬ​មុន​ពេល ដែល​អ្នកជំងឺ​មាន​រោគ​សញ្ញា ដើម្បី​បង្ការ នៃ​ការ​ឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វី​ដ ហើយ​នាឡិកា​វៃឆ្លាត​របស់​ក្រុមហ៊ុន Apple អាច​ប្រើ​ជា​ឧបករណ៍ ដើម្បី​កំណត់​រោគ​សញ្ញា​នេះ ដោយ​ធ្វើការ​វិភាគ ពី​ភាព​លំអៀង​ទៅ​លើ​ទិន្នន័យ នៃ​ចង្វាក់បេះដូង (Heart rate variability) ។

សម្រាប់​ការ​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Stanford វិញ​នោះ ពួក​គេ​បាន​ឲ្យ​អ្នកចូលរួម ពាក់​នាឡិកា​មក​ពី​ក្រុមហ៊ុន​មួយ​ចំនួន មាន​ដូច​ជា Apple, Garmin និង Fitbit ដើម្បី​ធ្វើការ​តាមដាន ។

ជា​លទ្ធផល ពួក​គេ​បាន​រក​ឃើញ​ថា ៨១​ភាគរយ នៃ​អ្នក​កើត​ជំងឺ​កូ​វី​ដ មានការ​ផ្លាស់​ប្ដូរ​ចង្វាក់បេះដូង ចំនួន​ប្រមាណ​៩​ថ្ងៃ មុន​ពេល​ដែល​ពួក​គេ ចាប់ផ្ដើម​មាន​រោគ​សញ្ញា ។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​នេះ ក៏​មាន​ប្រើ​កម្មវិធី ដែល​ផ្ដល់​ជា​សារ​ណែនាំ​ដល់​អ្នកចូលរួម នៅ​ពេល​ដែល​ចង្វាក់បេះដូង​របស់​ពួក​គេ មានការ​ផ្លាស់​ប្ដូរ ដើម្បី​ឲ្យ​ពួក​គេ ចៀសវាង​ក្នុង​ការ​ជួបជុំ​គ្នា ៕
(ប្រភព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ