ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចអាថ្មី ទុកអាកញ្ចាស់ឲ្យ​ម្ចាស់វិញ!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មាន​ករណីចោរលួចម៉ូតូ១គ្រឿង បានកើតឡើង នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើង ទើបម្ចាស់ដឹង។ តែចោរ បានទុក​ម៉ូតូកញ្ចាស់…

ខេត្តបន្ទាយមានជ័យ៖ មាន​ករណីចោរលួចម៉ូតូ១គ្រឿង បានកើតឡើង នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លុះព្រឹកឡើង ទើបម្ចាស់ដឹង។ តែចោរ បានទុក​ម៉ូតូកញ្ចាស់ ១គ្រឿងវិញ​។ ករណីចោរលួចយកម៉ូតូអាថ្មី ទុកចោលម៉ូតូកញ្ចាស់នេះ បានកើតឡើង នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំ​ស្រុក ខេត្តបន្ទាយមានជ័យ​។

​នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ម៉ូតូ ដែលបាត់នោះ ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានតែម ស្លាកលេខ ប.ជ 1R.9152 លេខម៉ាស៊ីន ND125ME-5133139 លេខតួND125ME-5133139  ជារបស់ ឈ្មោះ ពា សុធាវី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិស្រះឈូកខាងកើត ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

​​ម្ចាស់ម៉ូតូ បានប្រាប់សមត្ថកិច្ចថា នៅមុនពេលបាត់ ខ្លួនបានទុកម៉ូតូនៅនឹងសំយាបផ្ទះ ដោយមិនបានចាក់សោរនោះទេ លុះព្រឹកឡើង វេលាម៉ោង ០៥ភ្លឺ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ស្រាប់តែមិនឃើញម៉ូតូ ហើយបានដើររក ក៏ប្រទះឃើញម៉ូតូ ០១គ្រឿង ធុនសេ ១០០ ស៊េរីចាស់ ពណ៌ក្រហម គ្មានស្លាកលេខ ទុកចោលនៅចម្ងាយ​ ១០០ម៉ែត្រ ពីផ្ទះរបស់ខ្លួន ដែលសង្ស័យជាម៉ូតូរបស់ចោរ​។

ក្រោយសាកសួរម្ចាស់ម៉ូតូហើយ កម្លាំងនគរបាល កំពុងស្រាវជ្រាវ​ជន​ល្មើស៕ ដោយ៖ ​ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ