ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅស្រុកព្រះនេត្រព្រះ រកឃើញ​ទំនិញជាង ២០មុខ ហួសកាល​បរិច្ឆេទ ទម្ងន់ជាង ៣០០គីឡូក្រាម

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យទំនិញ តាមតូបនិងស្តង់ ដោយបានដកហូតទំនិញជាង ២០មុខ ហួសកាលបរិច្ឆេទ…

បន្ទាយមានជ័យ៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេង និងបង្ក្រាបការក្លែងបន្លំ ខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីពាណិជ្ជកម្ម ចុះពិនិត្យទំនិញ តាមតូបនិងស្តង់ ដោយបានដកហូតទំនិញជាង ២០មុខ ហួសកាលបរិច្ឆេទ ខូចគុណភាពទម្ងន់ជាង៣០០គីឡូក្រាម។ មន្ត្រីជំនាញពិនិត្យ និងដកហូតទំនិញទាំងនេះ បានធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតស្រុកព្រះនេត្រព្រះ។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជេង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តបន្ទាយមានជ័យ បានប្រាប់ថា ​នៅពេល ដែលមន្ត្រីជំនាញពិនិត្យរយៈពេលកន្លះថ្ងៃ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុង​ស្រុកព្រះនេត្រព្រះ រកឃើញ​ទំនិញ ដែលហួសកាលបរិច្ឆេទ ដែលខូចគុណភាព ត្រូវបានមន្ត្រីជំនាញដកហូត និង​ធ្វើកិច្ចសន្យាណែនាំ មានប្រមាណជិត ១០តូប ដែលត្រូវបានដកហូតទំនិញ ហួសកាលបរិច្ឆេទចំនួន ២៣មុខ។ ភាគច្រើន ជាទឹកក្រូចដបជ័រ និងផ្លែឈើដបជ័រ ​ស្រាបៀរកំប៉ុង ទឹកដោះគោ និងនំ ដែលមានចំនួន ១​៣៨៨ដប និងកំប៉ុង ស្មើ ៣៣០គីឡូក្រាម។

លោក សាន វិជ្ជាសារ៉ាវុធ បានបញ្ជាក់ថា ​ការត្រួតពិនិត្យជាប្រចាំនេះ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ ហើយលោកបានសំណូមពរ សុំអោយអាជីវករ បញ្ឈប់សកម្មភាព លក់ទំនិញដែលគ្មានកាលបរិច្ឆេទ និងហួសកាលបរិច្ឆេទ ​ខូចគុណភាព។ ទំនិញទាំងនោះ ត្រូវដកហូត យកទៅកម្ទេចចោល ហើយអ្នកទិញ ត្រូវចេះពិនិត្យកាលបរិច្ឆេទ​លើមុខទំនិញ និងជៀសវាង​ទិញទំនិញហួសកាលបរិច្ឆេទ ​ខូចគុណភាព ដែលយកទៅទទួលទាន នាំឲ្យប៉ះពាល់សុខភាព៕ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ