ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីខេត្ត​បន្ទាយ​មានជ័យ ទៅខេត្ត​សៀមរាប ត្រូវបានអ៊ុតកៅស៊ូ​បន្ថែម​ជាង ១០០គីឡូម៉ែត្រ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ត្រូវបានអ៊ុតកៅស៊ូ​ពីលើមួយជាន់ទៀត ដោយក្រុមហ៊ុនចិន ប្រវែងជាង ១០០គីឡូម៉ែត្រ។ លោក សុក…

បន្ទាយមានជ័យ៖ ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ត្រូវបានអ៊ុតកៅស៊ូ​ពីលើមួយជាន់ទៀត ដោយក្រុមហ៊ុនចិន ប្រវែងជាង ១០០គីឡូម៉ែត្រ។

លោក សុក ចាប់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ បានប្រាប់នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីចំណុចក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តភ្ជាប់ទៅខេត្តសៀមរាប ដែលត្រូវបានជួសជុល និងអ៊ុតកៅស៊ូបន្ថែមពីលើដោយក្រុមហ៊ុនចិននេះ ​មានប្រវែងជាង ១០០គីឡូម៉ែត្រ ដែលមានទទឹង១១ម៉ែត្រ។

លោកបានបញ្ជាក់ថា ផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាបរងការខូចខាត។ តែដោយបានការយកចិត្តទុកដាក់ពីប្រមុខ​រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានជួសជុល និងអ៊ុតកៅស៊ូបន្ថែម នាពេលនេះ។

លោកបានបញ្ជាក់ថា ការជួសជុល និងអ៊ុតកៅស៊ូបន្ថែមផ្លូវជាតិលេខ៦ ដែលតភ្ជាប់ពីខេត្តបន្ទាយមានជ័យ ទៅខេត្តសៀមរាប ត្រូវបានចាប់ផ្តើម នៅអំឡុងចុងឆ្នាំ២០២០ រហូតដល់ខែមករា ឆ្នាំ២០២១ បានប្រមាណជាង ៦០ភាគរយ ដែលជួសជុល ២ដំណាក់កាល។ ដំណាក់កាលទី១ ជួសជូល និងអ៊ុតបន្ថែមកៅស៊ូ ចាប់ពីខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ និងដំណាក់កាលទី២ ចាប់ផ្តើមពីព្រំប្រទល់ស្រុកក្រឡាញ់ និងស្រុកព្រះនេត្រព្រះ ដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលកំពុងជួសជុល និងចាក់កៅស៊ូជាបណ្តើរៗ ដែលមានកម្រាស់ខ្លះជាង ១តឹកកន្លះ​។

ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមកំណាត់ផ្លូវនេះ បានកោតសសើរ នៅពេលឃើញផ្លូវជាតិលេខ៦ ត្រូវបានជួសជុល និងក្រាលកៅស៊ូឡើងវិញ ដែលនាំឲ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅមកបានស្រួល និងឆាប់រហ័ស។ នេះជាការខិតខំប្រឹងប្រែងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលបានស្តារឡើងវិញផ្លូវដែលរងការខូចខាត៕​ ដោយ៖ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ