ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ ០៣នាក់ ពាក់ព័ន្ធបទ​ល្មើស​ជួញដូរ​គ្រឿងញៀ.ន

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ មនុស្ស ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ មានស្ត្រីម្នាក់ រួមជាមួយគ្រឿងញៀន​ជាច្រើនកញ្ចប់។ ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាល​ការិយាល័យបង្រ្កាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​បង្ក្រាបបាន…

ខេត្តព្រះសីហនុ៖ មនុស្ស ៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ មានស្ត្រីម្នាក់ រួមជាមួយគ្រឿងញៀន​ជាច្រើនកញ្ចប់។ ជនសង្ស័យទាំងនេះ ត្រូវបានកម្លាំងនគរបាល​ការិយាល័យបង្រ្កាបគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​បង្ក្រាបបាន នាយប់ថ្ងៃទី១៩ ​ខែមករា ឆ្នាំ២០២១​។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ឲ្យដឹងថា នៅយប់ថ្ងៃទី​១៩​ ខែ​មករា​ ឆ្នាំ​២០២១​ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង​ព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅក្រុម​១៩​ភូមិ​​៤  សង្កាត់​លេខ​៤ ក្រុង/ខេត្តព្រះសីហនុ​​។ 

​ជនសង្ស័យទាំង ៣នាក់ រួមមាន៖ ១/ ជនសង្ស័យឈ្មោះ​ ធី ​រ៉ាវីត ​ភេទ​​ប្រុស កើតនៅឆ្នាំ២០០៣ ​ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន នៅក្រុម​១​៩ ភូមិ​៤ ​សង្កាត់   ៤​ ក្រុង/ខេត្តព្រះសីហនុ​។ ២/​ឈ្មោះ​ ធី​ រ៉ាវុធ​ ភេទប្រុស កើតនៅឆ្នាំ១៩៩៨ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន នៅក្រុម​១​៩ ភូមិ​៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ ៣/​ ឈ្មោះ ​ម៉ា ​ស្រស់ ​ភេទស្រី កើននៅឆ្នាំ២០០២ ជនជាតិខ្មែរ មុខរបរបម្រើការនៅខារ៉ាអូខេ មានទីលំនៅបច្ចុប្បន្ន នៅក្រុម​១​៩ ភូមិ៤ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

វត្ថុតាង ដកហូត រួមមាន៖​ ម្សៅក្រាម​ពណ៌សថ្លា សង្ស័យសារធាតុញៀន ៤១ កញ្ចប់ធំ ទូរស័ព្ទ ០៣ គ្រឿង ម៉ូតូ​ ០២ ​គ្រឿង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង និងថង់វិចខ្ចប់គ្រឿងញៀន​មួយចំនួន។

​ជនសង្ស័យ ទាំង ៣នាក់ ត្រូវបាន​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីសាកសួរ និងចាត់ការតាមច្បាប់៕ ដោយ៖ គឹម ឈុនហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ