


ភ្នំពេញ គ្រោងទិញរថយន្តបូមលូ ១៨គ្រឿងបន្ថែមទៀត
- Phnom Penh
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងទិញរថយន្ត សម្រាប់បូមលូ ចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូ នៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅបានរលូន និងលឿន…
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងទិញរថយន្ត សម្រាប់បូមលូ ចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូ នៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅបានរលូន និងលឿន…
រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងទិញរថយន្ត សម្រាប់បូមលូ ចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីជំរុញឲ្យការស្តារលូ នៅក្នុងរាជធានីភ្នំពេញ ដំណើរការទៅបានរលូន និងលឿន ទៅតាមការគ្រោងទុក ដើម្បីឲ្យប្រព័ន្ធលូទាំងនោះ អាចរំដោះទឹកបាននារដូវវស្សាខាងមុខនេះ។
គម្រោងការនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំ ស្តីពីការងារគ្រប់គ្រង និងវិធានការទប់ស្កាត់ ម៉ូតូ និងរថយន្តបំពាក់បំពង់ស៊ីម៉ាំងប្រែន នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
លោក ឃួង ស្រេង បានបញ្ជាក់ថា ការស្ដារលូ ដោយដៃ មកដល់សម័យនេះ គឺវាហួសពេលហើយ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ នឹងទិញរថយន្ត សម្រាប់បូមលូចំនួន ១៨គ្រឿងបន្ថែមទៀត ដើម្បីទ្រសភាពការណ៍នៃការស្តារលូនេះ ឱ្យបានល្អ លឿន ពិសេសយើងត្រូវធ្វើឲ្យបានទាន់ពេល នៅក្នុងរដូវប្រាំងនេះ។ មានន័យថា ពេលភ្លៀងធ្លាក់មកដល់ប្រព័ន្ធលូ យើងអាចហូរបានស្រួល រំដោះការលិចលង់បានតែម្តង៕ ដោយ៖ ចន ណារិទ្ធ