ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើជាខ្ទីទូរស័ព្ទតេ បែរជាយករត់​គេចខ្លួន តែមិន​សម្រេច

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ​ឃាត់ខ្លួន យកទៅ​សាកសួរបន្ទាប់ពីជនសង្ស័យ បានធ្វើជាខ្ចីទូរសព្ទពីអ្នករត់កង់បី តេ ហើយ​ព្យាយាមយករត់គេចខ្លួន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល…

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ​ឃាត់ខ្លួន យកទៅ​សាកសួរបន្ទាប់ពីជនសង្ស័យ បានធ្វើជាខ្ចីទូរសព្ទពីអ្នករត់កង់បី តេ ហើយ​ព្យាយាមយករត់គេចខ្លួន។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង០៥នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ នៅចំណុចផ្លូវបេតុងលេខ៥ ខាងកើតផ្សារចាក់អង្រែ ក្នុង​ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ​។

ជនសង្ស័យ មានឈ្មោះ ចាន់ មករា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ មានស្រុកកំណើតនៅម្ដុំដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​។ ជនរងគ្រោះ ​ឈ្មោះ សឿន សុខខឿន អាយុ ៤៧ឆ្នាំ មុខរត់កង់បី ស្នាក់នៅម្ដុំស្វាយរលំ ភូមិ៣ ក្រុងតាខ្មៅ ខេត្តកណ្តាល​។

អ្នកបើកកង់បីឥណ្ឌា ដែលជា​ជនរងគ្រោះ បានរៀបរាប់​ថា នៅមុនកើតហេតុ ជនសង្ស័យខាងលើ បានហៅកង់បីឥណ្ឌា​របស់ខ្លួន ជិះពីម្ដុំផ្លូវ២០៦ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ទៅម្ដុំទួលពង្រ ដើម្បីខ្ចីលុយគេ​។ លុះពេលទៅដល់ ជនសង្ស័យ ក៏បានខ្ចីទូរស័ព្ទ​របស់អ្នករត់កង់បី ដើម្បីទាក់ទងទៅមិត្តភ័ក្តិ។ តែមិត្តភ័ក្ត មិនលើក។ រួចមក ជនសង្ស័យ បានឲ្យជនរងគ្រោះជិះដឹករូបគេ ដើររកមួយជុំ ទៅពីរជុំ នៅតែរកមិនឃើញទៀត។ ទើបជនសង្ស័យ ក៏អោយជនរងគ្រោះ ដឹកមកវិញ។ រហូត​មកដល់ចំណុចផ្លូវលេខ៨ ក្បែរនឹងកន្លែងកើតហេតុ ជនសង្ស័យ ក៏បានខ្ចីទូរស័ព្ទ​អ្នករត់កង់បីម្តងទៀត ដើម្បីទាក់ទង​រកមិត្តភក្តិ ខណៈពេលនោះ ជនសង្ស័យ ក៏យកទូរស័ព្ទរបស់ជនរងគ្រោះ ស្ទុះរត់គេចខ្លួនតែម្ដង​។

ភ្លាមៗនោះ ជនរងគ្រោះ ក៏ជិះដេញតាមស្រែកចោរៗ ទើបបង្កការផ្អើលដល់អ្នកជិតខាង រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំង​អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ តាមរកមើលភិនភាគ​ជនសង្ស័យ  រហូត​ចាប់ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចខាងលើ ដោយដកហូត​បានវត្ថុតាង ទូរស័ព្ទមួយគ្រឿង ម៉ាក Sumsung (របស់ជនរងគ្រោះ) ផងដែរ​។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនទើបចេញពី​មណ្ឌលកែប្រែបាន ២ខែប៉ុណ្ណោះ ហើយខ្លួនពិតជាបានខ្ចីទូរស័ព្ទរបស់អ្នក​បើកកង់បីឥណ្ឌាខាងលើ ហើយរត់គេចខ្លួនពិតប្រាកដមែន តែរត់មិនរួច ក៏ត្រូវសមត្ថកិច្ច ចាប់បានតែម្ដង​។

ក្រោយពេលកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច យកសាកសួរនាំ នៅស្នាក់ការប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ រង់ចាំចាត់ការតាមនីតិវិធី៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ