ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន ២នាក់ ឈប់ម៉ូតូរង់ចាំ​បងប្រុស ត្រូវក្រុមក្មេងទំនើង ដេញវាយកា.ប់ម៉ូតូ រងការខូចខាត

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យុវជន ២នាក់ ឈប់ម៉ូតូរង់ចាំបងប្រុស ត្រូវក្មេងទំនើងមួយក្រុម ដេញវាយ និងកាប់ម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០ និង…

ភ្នំពេញ៖ យុវជន ២នាក់ ឈប់ម៉ូតូរង់ចាំបងប្រុស ត្រូវក្មេងទំនើងមួយក្រុម ដេញវាយ និងកាប់ម៉ូតូរងការខូចខាតយ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១០ និង ៣០នាទី យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវរទេះភ្លើង ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​។

ជនរងគ្រោះទាំង ២នាក់ មិនបានប្រាប់ឈ្មោះទេ ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1F-1294​។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង ២នាក់ បានឈប់ម៉ូតូ កំពុងឈរបានមួយសន្ទុះ ក៏ស្រាប់តែឃើញក្រុមក្មេងទំនើង​ជាង ២០នាក់ ជិះម៉ូតូ ១០គ្រឿង ​បានមកវាយ​ទៅលើជនរងគ្រោះ បណ្ដាលឱ្យជនរងគ្រោះ ភ័យរត់អោយប្រជាពលរដ្ឋ និងអ្នករត់កង់បីជួយ​។ ចំណែកក្រុមក្មេងទំនើងវិញ បានដេញវាយជនរងគ្រោះ និងវាយកម្ទេចម៉ូតូជនរងគ្រោះ ព្រមទាំង​វាយម៉ូតូកង់បី បណ្តាលឲ្យ​បែក​ និងរងការខូចខាតយ៉ាងដំណំ។ ​ម៉ូតូជនរងគ្រោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ​។

ប្រភពព័ត៌មាន បានបន្តទៀតថា បន្ទាប់ពីកើតហេតុ ជនសង្ស័យ ជាក្មេងទំនើងខាងលើ បានជិះម៉ូតូ រត់គេចខ្លួនបាត់​។

តែពេលជិះម៉ូតូតាមផ្លូវ ក្រុម​ក្មេងទំនើងខាងលើ ក៏បានដេញវាយប្រជាពលរដ្ឋ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅជិតរង្វង់មូលចោមចៅបន្តទៀត បណ្តាលឲ្យប្រជាពលរដ្ឋ ភ័យខ្លាចយ៉ាងខ្លាំង​។

​ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ សុំសំណូមពរទៅសមត្ថកិច្ច នៅខណ្ឌពោធិ៍សែនជ័យ សូមមានវិធានការទប់ស្កាត់ក្រុម​ក្មេងទំនើងនេះ កុំអោយបង្ក​អនាធិបតេយ្យបែបហ្នឹង​ទៀតព្រោះប្រជាពលរដ្ឋ ពិបាករស់នៅណាស់​។

ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ច នាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ ដើម្បីរៀបចំបណ្តឹង និងស្រាវជ្រាវរកបក្សពួកក្មេងទំនើងខាងលើ មកចាត់ការតាមនីតិវិធី​៕ ដោយ៖ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ