ល្បឿនមិនយឺតទេ ទើបអាចឡើងលើទ្រូងផ្លូវ ហើយបុកបង្គោលភ្លើងរលំទៀត!
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ិស LX៤៧០ មួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ជាអកុសល ក៏បានផ្ទុះកង់មុខខាងឆ្វេង ហើយទាញចង្កូតបុកឡើងសួនខណ្ឌចែកទ្រូងផ្លូវ បុករះកូនឈើ…
រាជធានីភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ិស LX៤៧០ មួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ជាអកុសល ក៏បានផ្ទុះកង់មុខខាងឆ្វេង ហើយទាញចង្កូតបុកឡើងសួនខណ្ឌចែកទ្រូងផ្លូវ បុករះកូនឈើ…
រាជធានីភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ិស LX៤៧០ មួយគ្រឿង បានបើកបោះពួយ ក្នុងល្បឿនលឿន ជាអកុសល ក៏បានផ្ទុះកង់មុខខាងឆ្វេង ហើយទាញចង្កូតបុកឡើងសួនខណ្ឌចែកទ្រូងផ្លូវ បុករះកូនឈើ និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្តាលអោយបាក់ ដួលវ័ធត្រូវចំម៉ូតូមួយគ្រឿង កំពុងបើកបរលើបំណែកផ្លូវ បណ្តាលអោយរងរបួសធ្ងន់ម្នាក់។ រថយន្តបានគល់ជាប់លើសួន ទៅមុខលែងរួច។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២ និង ២០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ មុខវត្តឃ្មួញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តម៉ាកឡិចស៊ិស ដែលជួបគ្រោះថ្នាក់នោះ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8988 បើកបរដោយបុរសម្នាក់ បានរត់គេចខ្លួនបាត់ ក្រោយកើតហេតុ។
សាក្សីបានអោយដឹងថា មុនកើតហេតុ គេឃើញរថយន្តឡិចស៊ីស LX៤៧០ ខាងលើ បានធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ដោយល្បឿនលឿន ក្នុងទិសដៅ ជើងទៅត្បូង គឺទៅពីទំនប់កប់ស្រូវ ចូលភ្នំពេញ។ លុះដល់ចំណុចកើតហេតុ ស្រាប់តែបែកកង់មុខខាងឆ្វេង លាន់ដូចគ្រាប់បែក។ ភ្លាមៗនោះ គេឃើញរថយន្ត បានរេចង្កូត ទាញទៅឆ្វេងដៃ ឡើងសួនពុះចែកទ្រូងផ្លូវ ទៅបុកកូនឈើ និងបង្គោលភ្លើងបំភ្លឺផ្លូវ រលើងទាំងគ្រឹះ ហើយរថយន្ត បានកល់ជាប់នៅលើសួន ដោយរងការខូចខាតធ្ងន់ធ្ងរ។
តាមសាក្សី នៅក្នុងគ្រោះថ្នាក់នេះ រថយន្តបានបុកបង្គោលភ្លើង រលំ បាក់វ័ធត្រូវចំម៉ូតូមួយគ្រឿង ម៉ាក ស៊ូសូគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-4031 កំពុងធ្វើដំណើរនៅបំណែកផ្លូវម្ខាងទៀត បណ្តាលឲ្យដួល រងរបួសធ្ងន់ ត្រូវបានរថយន្ត បញ្ជូនទៅសង្គ្រោះ។
ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះទៅពិនិត្យវាស់វែង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងជួយមើលអ្នករងរបួស៕ ដោយ៖ ម៉េង ធា
ចែករំលែកព័តមាននេះ