ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! ម្តាយ​ចាស់​​និង​កូន​សតិ​មិន​គ្រប់​ប្រឹង​រើស​អេ​ត​ចាយ​ដោះស្រាយ​ជីវភាព (វីដេអូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័​យ ៖ ពិតជា​គួរ​​ឱ្យ​អាណិត​​អាសូរ​ខ្លាំងណាស់ ​ស្ត្រី​ចំណាស់​វ័យ​៦៨​ឆ្នាំ​ម្នាក់​ចិញ្ចឹម​កូនប្រុស​មាន​សតិ​មិន​គ្រប់​ផង​ និង​ចៅស្រី​២​នាក់​ទៀត ​អាស្រ័យ​លើ​ការ​ដើរ​រើស​អេ​ត​ចាយ​ដោះស្រាយ​ជីវភាព​ ដែល​មើលទៅ​គឺ​ពិតជា​គួរ​ឲ្យ​ស​ង្វេគ​ ​។ ​ស្ត្រី​ខាងលើ​ឈ្មោះ​សាន​គី​ម​ អាយុ​៦៨​ឆ្នាំ​…

ខេត្ត​បន្ទាយ​មាន​ជ័​យ ៖ ពិតជា​គួរ​​ឱ្យ​អាណិត​​អាសូរ​ខ្លាំងណាស់ ​ស្ត្រី​ចំណាស់​វ័យ​៦៨​ឆ្នាំ​ម្នាក់​ចិញ្ចឹម​កូនប្រុស​មាន​សតិ​មិន​គ្រប់​ផង​ និង​ចៅស្រី​២​នាក់​ទៀត ​អាស្រ័យ​លើ​ការ​ដើរ​រើស​អេ​ត​ចាយ​ដោះស្រាយ​ជីវភាព​ ដែល​មើលទៅ​គឺ​ពិតជា​គួរ​ឲ្យ​ស​ង្វេគ​ ​។

​ស្ត្រី​ខាងលើ​ឈ្មោះ​សាន​គី​ម​ អាយុ​៦៨​ឆ្នាំ​ ចិញ្ចឹម​កូនប្រុស​មាន​សតិ​មិន​គ្រប់​ម្នាក់​ឈ្មោះ​ស៊ិ​ន​មន្នី​ ហៅ​សុខ​ អាយុ​២១​ឆ្នាំ​ និង​ចៅស្រី​២​នាក់​ ​ក្នុងនោះ​​ម្នាក់​ឈ្មោះ​ម៉េ​ង ​ស្រី​ទូច ​អាយុ​១៣​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ម៉េ​ង​ ស្រី​មាស ​អាយុ​៨​ឆ្នាំ ។ ​បច្ចុប្បន្ន​ពួកគាត់​រស់នៅ​ក្នុងភូមិ​សាមគ្គី​ មាន​ជ័យ ​សង្កាត់​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ​។

​ស្ត្រី​ចំណាស់​រូប​នេះ​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា​ គាត់​ជា​ស្ត្រី​មេម៉ាយ ​ហើយ​បាន​រស់នៅ​ក្នុងភូមិ​​ឃុំ​​ខាងលើ​ជា​យូរ​មក​ហើយ​ ​ដោយ​ជីវភាព​ក្រីក្រ​ពេក គាត់​គ្មាន​ប្រាក់​បង្កើត​មុខរប​រ ​ក៏ចាប់​យកមុខ​របរដើរ​​រើស​អេ​ត​ចាយ​តាំងពី​ដើម​រៀង​មក​ជាង​៣​ឆ្នាំ​កន្លងមក​ហើយ​។

​ស្ត្រី​​ចំណាស់​រូប​នេះ​បាន​រៀប​រាប់​​ប្រាប់​​បន្ត​ថា​ របរ​រើស​អេ​ត​ចាយ​នា​ពេល​បច្ចុប្បន្ន ​ស្ទើរ​ដាច់​បាយ​ហើយ ​ពោល​គឺ​ដើរ​​រើស​មិនសូវ​បាន ​បើ​ទោះជា​តម្លៃ​អេ​ត​ចាយ​មិន​ធ្លាក់​ចុះ ​ប៉ុន្តែ​​អ្នក​រើស​អេ​ត​ចាយ​​មាន​ចំនួន​ច្រើន​ពេក​ក្នុង​សម័យ​កូ​វី​ដ​នេះ​។

​ស្ត្រី​ចំណាស់​​​រូប​នេះ​​បាន​​រៀបរាប់​ថា​ គាត់​មិន​ដែល​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ ឬ​ហៅ​ថា​ប័ណ្ណ​​ក្រីក្រ​​នោះ​​ទេ​ ប៉ុន្តែ​ធ្លាប់​បាន​ទទួល​អំណោយ​ជា​គ្រឿង​ឧបភោគ​និង​បរិភោគ​ពី​អាជ្ញាធរ​និង​ភ្នាក់ងារ​កោះសន្តិភាព​៣​ដង​ដែរ​។

តាម​ប្រភពពី​​អ្នកស្រុក​ដែល​រស់នៅ​ក្នុងភូមិឃុំ​​ខាងលើ​​បាន​និយាយ​ថា​ គ្រួសា​រ​​របស់​​ស្ត្រី​​ចំណាស់​មួយរូប​ខាងលើ​នេះ​ប្រកប​របរ​ដើរ​រើស​អេ​ត​ចាយ​ជា​យូរ​មក​ហើយ​ ​ពួក​គាត់​​មានការ​អាណិតអាសូរ​​ខ្លាំង​ណាស់​ ព្រោះតែ​គាត់​ចាស់​ណាស់ហើយ​ខំប្រឹងដើររើសអេតចាយដើម្បី​ចិញ្ចឹម​កូន​មាន​សតិ​មិន​គ្រប់​ផង​ និង​ចៅ​ៗ​ដែល​ឪពុក​ម្តាយរបស់​​ពួក​គេ​ក្រីក្រ​ថែម​ទៀត​។​

កន្លង​មក ​ពេល​សាកសួរ​​អាជ្ញាធរ​ពាក់ព័ន្ធ​រឿង​​ប័ណ្ណ​​ក្រីក្រ​ តែងតែ​លើក​ឡើង​ថា​ផ្តល់​ឲ្យ​តែ​ពលរដ្ឋ​ទាំងឡាយ​ណា​មានឈ្មោះ​ជា​សមាជិក​ក្នុងភូមិ ​ឬ​ឃុំ​សង្កាត់​ ពិសេស​មាន​ទាំង​សៀវភៅ​គ្រួសា​រ ឬ​សៀវភៅ​ស្នាក់​នៅ​ត្រឹមត្រូវ​ លើកលែង​តែ​អ្នក​ចំណូល​ថ្មី​។

​ជុំ​វិញ​ករណី​​ខាងលើ​នេះ ​លោក​ភោគ លន​ ចៅសង្កាត់​ប៉ោយ​ប៉ែ​ត​ ដែល​កន្លង​មក​ធ្លាប់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ​កម្មវិធី​ចែកប័ណ្ណ​​ក្រីក្រ​មិន​ទាន់​មាន​ទៀត​ទេ ប៉ុន្តែ​លោក​ថា ​គ្រួសា​មួយ​នេះ​ អាជ្ញា​សង្កាត់​និង​ក្រុង​ធ្លាប់​ឲ្យ​អំណោយ​ជា​បន្តបន្ទាប់ផង​​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ