ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​គួរតែ​មាន​វិធានការ​លើ​អ្នកបើកបរ​បញ្ច្រាស់ទិស​នៅ​ចំណុច​រង្វង់​មូល​នេះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ យានយន្ត​បើកបរ​បញ្ច្រាស់ទិស​កើត​មាន​ព្រោងព្រៀត​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្វើ​ឲ្យ​អ្នកដំណើរ​រិះគន់ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​ថា បណ្តោយ​ឲ្យ​កើត​មាន​ដុះ​ស្លែ​រហូត​ក្លាយជា​ទម្លាប់​ទៅ​ហើយ ។ តាម​ពិត​រង្វង់​ប៉ោយ​ប៉ែ​ត​មិនជា​ធំ​ប៉ុន្មាន​ទេ តែ​មិន​ដឹ​ថ​ថា យ៉ាងម៉េច​បានជា​ក្រុម​អ្នកបើកបរ​យានយន្ត​មួយ​ចំនួន​ពិសេស​ម៉ូតូ…

បន្ទាយ​មាន​ជ័យ ៖ យានយន្ត​បើកបរ​បញ្ច្រាស់ទិស​កើត​មាន​ព្រោងព្រៀត​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្វើ​ឲ្យ​អ្នកដំណើរ​រិះគន់ សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ទីនោះ​ថា បណ្តោយ​ឲ្យ​កើត​មាន​ដុះ​ស្លែ​រហូត​ក្លាយជា​ទម្លាប់​ទៅ​ហើយ ។

តាម​ពិត​រង្វង់​ប៉ោយ​ប៉ែ​ត​មិនជា​ធំ​ប៉ុន្មាន​ទេ តែ​មិន​ដឹ​ថ​ថា យ៉ាងម៉េច​បានជា​ក្រុម​អ្នកបើកបរ​យានយន្ត​មួយ​ចំនួន​ពិសេស​ម៉ូតូ និង​ផាស់​អាប់​ដែល​ភាគច្រើន​ដឹក​ជនបរទេស​ជា​បុគ្គលិក​អន​ឡាញ បើកបរ​បត់​ទាំង​ទទឹងទិស នៅ​ក​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ទៅ​ទិស​ខាងត្បូង មិន​បើកបរ​ស្រប​តាម​រង្វង់​មូល រួច​ចាំ​បត់​នោះ​ទេ ។

ករណី​នេះ អ្នក​រស់នៅ​ម្តុំ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មួយ​ចំនួន​លើក​ឡើង​ទាំង​ច​ម្ង​ល់​ថា ហេតុ​អី​បានជា​យានយន្ត​មួយ​ចំនួន​មិន​ព្រម​ជិះ​ស្រប​រង្វង់​មូល ហើយ​ចាំ​បត់​ចូល​ទៅ​គោលដៅ​បែរជា​ជិះ​កាត់​រង្វង់​មូល​ប៉ែក​ខាងកើត ឆ្លង​ទៅ​ទិស​ខាងត្បូង​ទាំង​ទទឹងទិស​មិន​ខ្លាច​ប៉ះពាល់ ឬ​រំខាន​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​អ្នក​ដ៍ទៃ ។

អ្នកដំណើរ​លើក​ឡើង​ថា ពេល​ខ្លះ​ការ​បើកបរ​បត់​បញ្ច្រាស់ទិស​នៅ​ចំណុច​ក​រង្វង់​មូល​នោះ​ស្ទើរតែ​បុក ឬ​ប៉ះ​គ្នា​ម្តង​ៗ​ទៅ​ហើយ​ៗ​ថា ចំណុច​រង្វង់​មូល​បច្ចុប្បន្ន​សំបូរ​ទៅ​ដោយ​រថយន្ត​ដឹក​ទំនិញ​របស់​ថៃ ចឹ​ង​បើ​មិន​គិត​ពី​ហានិភ័យ​កើតឡើង ថ្ងៃ​ណាមួយ​ក៏​គួរតែ​ខ្មាស់​ជនបរទេស​ដែរ ។ អ្នក​រត់​តាក់ស៊ី​មួយ​ចំនួន​និយាយ​ថា ពេល​ខ្លះ​ទើសភ្នែក​ពេក​ក៏​ស្តី​ឲ្យ​អ្នកបើកបរ​បាត់​បញ្ច្រាស់ទិស តែ​ពួក​គេ​ហាក់​មិន​យក​ត្រចៀក​ស្តាប់​ឡើយ ។

ជុំវិញ​ករណី​នេះ លោក​វរសេនីយ៍​ឈឿ​ន​ប៊ុ​ន​ថា អធិការរង​ទទួល​ផែន​ចរាចរណ៍​នៃ​អធិការ​ដ្ខា​ន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក និង​ចុះ​ពិនិត្យ​មើល​ហើយ​បើ​មាន​ដូច​ប្រភព​លើក​ឡើង​មែន លោក និង​ចាត់វិធានការ​មិន​ឲ្យ​កើត​មានការ​បើកបរ​បត់​បញ្ច្រាស់ទិស​ទៀត​ឡើយ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់​ច​រារ​ច​ណ៍​ជាយថាហេតុ​នៅ​ថ្ងៃ​ណាមួយ​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ