អ្នក​រៀបចំ​កម្មវិធី Miss Grand Cambodia លាតត្រដាង​រឿងរ៉ាវ​ជាមួយ​កញ្ញា សេង រ​ដ្ឋា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នក​រៀបចំ​កម្មវិធី Miss Grand Cambodia លាតត្រដាង​រឿងរ៉ាវ​ជាមួយ​កញ្ញា សេង រ​ដ្ឋា

1 ខែ មុន

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​របស់​បេ​ក្ខ​នារី សេង រ​ដ្ឋា ម្ចាស់​ជ័យ​លា​ភី Miss Grand Cambodia 2020…

រាជធានី​ភ្នំពេញ ៖ រឿងរ៉ាវ​របស់​បេ​ក្ខ​នារី សេង រ​ដ្ឋា ម្ចាស់​ជ័យ​លា​ភី Miss Grand Cambodia 2020 បាន​ធ្វើ​អោយ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​កញ្ញា បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១៩ មក​រា ២០២១​ថា សុខចិត្ត​ឲ្យ​ដក​តំណែង ប៉ុន្តែ​ពិតជា​មិន​អាច​ទទួលយក​បាន នៅ​អ្វី​ដែល​អ្នកគ្រប់គ្រង​កម្មវិធី បាន​បរិហារ​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅ​លើ​បណ្តាញ​សង្គម រហូត​ដល់​មានការ​ចុះ​ផ្សាយ​ព័ត៌មាន​ជា​សាធារណៈ បែប​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​២០ មក​រា ២០២១​នេះ អ្នក​រៀបចំ​កម្មវិធី​ប្រឡង​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា Miss Grand Cambodia ដោយ​ខាង​ផលិតកម្ម​មហាហង្ស ជា​អ្នកទិញ​សិទ្ធ​បាន​ពី​ប្រទេស​ជិតខាង បាន​លាតត្រដាង​រឿងរ៉ាវ​មួយ​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដូច្នេះ​ថា «​ក្រុមហ៊ុន​សូម​បកស្រាយ​ជុំវិញ និង​រឿងរ៉ាវ​លិខិត​អញ្ជើញ​របស់​ក្រុមហ៊ុន ដែល​បាន​ផ្ញើ​ជូន កញ្ញា សេង រ​ដ្ឋា គឺ​មិនមែន​បញ្ជា រឺ ស្នើ​សុំ​អោយ​គាត់​លាលែង​ពី​តំណែង​នោះ​ទេ​» ។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផេ​ក Miss Grand Cambodia បាន​សរសេរ​ទៀត​ថា កញ្ញា សេង រ​ដ្ឋា គាត់​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ថា​ក្រុមហ៊ុន​បរិហារកេរ្តិ៍ និង​បាន​ប្រកាស​ជា​សាធារណៈ អោយ​គាត់​លាលែង​ពី​តំណែង​នោះ គឺ​ខាង​ក្រុមហ៊ុន សូម​ធ្វើការ​ប​ដិ​សេ​ដ​ទាំងស្រុង កន្លង​មក​មាន​ផេ​កមួយ​ចំនួន ដើម្បី​ចង់បាន​ភាព​ល្បីល្បាញ​របស់​ខ្លួន បាន​យកឈ្មោះ​ក្រុមហ៊ុន​លេងសើច លើ​បណ្តាញ​សង្គម បំផុសបំផុល​ផ្សាយ​ព័ត៌មាន​ដែល​មិនមែន​ជា​ការ​ពិត អោយ​ប្រជាជន​ខ្មែរ​មើល​មុខ​គ្នា​មិន​ចំ ចោទ​ក្រុមហ៊ុន​ថា មិន​មាន​ទំនួល​ខុស​ត្រូវ​លើ​កញ្ញា សេង រ​ដ្ឋា ដែល​បាន​ប្រឡង​ចប់​ហើយ ហេតុ​អ្វី​មិន​ទទួល​បាន​ប្រាក់​រង្វាន់ ?

ក្រុមហ៊ុន សុំ​សួរ​ទៅ​អ្នក​ទាំងអស់​គ្នា​វិញ​ថា នៅ​ពេល​ដែល​ភាគី​ខាង​ក្រុមហ៊ុន​ធ្វើការ​កុងត្រា ជាមួយ​និង​ភាគី កញ្ញា សេង រ​ដ្ឋា តើ​អ្នក​ទាំងអស់​គ្នា​បាន​នៅ​ទីនោះ​ដែរ​រឺទេ ? ក្រុមហ៊ុន​បាន​ធ្វើការ​កុងត្រា និង​បាន​និយាយ​ផ្ទាល់​ជាមួយ កញ្ញា សេង រ​ដ្ឋា រួចរាល់​អស់ហើយ ទាល់តែ​កម្មវិធី​ប្រឡង នៅ​លើ​ឆាក​អន្តរជាតិ​បាន​បញ្ចប់ ទើប​ខាង​ក្រុមហ៊ុន​ប្រគល់​ប្រាក់​រង្វាន់ ជូន​កញ្ញា​សេង រ​ដ្ឋា ព្រោះ​នេះ ជា​គោលការណ៍​របស់​ក្រុមហ៊ុន ។

អ្នក​រៀបចំ​កម្មវិធី Miss Grand Cambodia សរសេរ​បន្ត​ទៀត​ថា ជៀសវាង​កំហុស​ខុសឆ្គង​របស់​គាត់​(​ម្ចាស់​ជ័យ​លា​ភី​លេខ​១) កើតឡើង​នៅ​ពេល​ណាមួយ គឺ​ខាង​ក្រុមហ៊ុន នឹង​ផ្ទេរតំណែង​របស់​គាត់​ជូន​ទៅ​អ្នក​ជាប់​លេខ​បន្ទាប់​ពី​គាត់​(​លេខ​២) ប្រ​សិន​អ្នក​បន្ទាប់​(​លេខ​២)​ធ្វើ​ខុស​លក្ខ​ខ​ណ្ខ​របស់​ក្រុមហ៊ុន​ទៀត គឺ​ក្រុមហ៊ុន​មាន​សិទ្ធ​ដក​តំណែង​របស់​គាត់​ទៅ​អ្នក​បន្តបន្ទាប់​ទៀត​(​លេខ​៣) ដូច្នេះ​ប្រាក់​រង្វាន់ ក៏​បាន​ទៅ​អ្នក​បន្ទាប់​ដូច​គ្នា ហើយ​អ្នក​ដែល​ក្រុមហ៊ុន​បាន​ដក​តំណែង គឺ​មិន​ទួល​បាន​ប្រាក់​រង្វាន់​ឡើយ ។

ដោយសារ​ក្រុមហ៊ុន បាន​មើលឃើញ កញ្ញា សេង រ​ដ្ឋា ធ្វើ​ខុស​លក្ខខណ្ឌ នៅ​ក្នុង​កុងត្រា​របស់​ក្រុមហ៊ុន ដែល​បាន​ចែង​មួយ​ចំនួន ទើប​ក្រុមហ៊ុន​បាន​ចេញ​លិខិត​អញ្ជើញ​គាត់ មក​កាន់​ការិយាល័យ​របស់​ផលិតកម្ម មហាហង្ស ផ្ទាល់ ដើម្បី​ដោះស្រាយ​គ្នា ដោយ​សន្តិវិធី វែកញែក​រក​កំហុស​របស់​គាត់ និង​របស់​ក្រុមហ៊ុន បើ​កញ្ញា សេង រ​ដ្ឋា បកស្រាយ​មក​ថា ក្រុមហ៊ុន​មាន​កំហុស​កន្លែង​ណាមួយ ដែល​គាត់​មិន​ពេញចិត្ត ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​គាត់ គឺ​ខាង​ក្រុមហ៊ុន នឹង​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ប្រសិនបើ​ក្រុមហ៊ុន​បកស្រាយ​រាល់​កំហុស​របស់​កញ្ញា សេង រ​ដ្ឋា ដែល​បាន​ធ្វើ​ខុស​និង​លក្ខខណ្ឌ ប៉ះពាល់​ដល់​កិត្តិយស​ក្រុមហ៊ុន​ដូច​គ្នា​នោះ កញ្ញា សេង រ​ដ្ឋា នឹង​ធ្វើការ​សុំ​ទោស​ជា​សាធារណៈ ដូច​គ្នា ក្រុមហ៊ុន​បាន​ព្យាយាម​សម្របសម្រួល​ដោយ​សន្តិវិធី ប៉ុន្តែ​កញ្ញា សេង រ​ដ្ឋា មិន​បាន​ផ្តល់​កិត្តិយស ជូន​ក្រុមហ៊ុន​ចូលខ្លួន ដើម្បី​ដោះស្រាយ​នោះ​ទេ ប្រសិនជា​កញ្ញា សេង រ​ដ្ឋា បាន​ប្រកាស​លើ​បណ្តាញ​សង្គម​សម្រេច​លាលែង​ពី​តំណែង គឺ​ខាង​ក្រុមហ៊ុន សុំ​មិន​ទទួល​ដឹង​លឺ​ឡើយ ព្រោះ​ខាង​ក្រុមហ៊ុន​មិន​ទាន់​បាន​និយាយ​អ្វី​ទាំងអស់ ជាមួយ​គាត់​នោះ​ទេ ។

សូម​រម្លឹក​ថា ម្ចាស់​មកុដ​កញ្ញា សេង រ​ដ្ឋា សុខចិត្ត​អស់តំណែង ព្រោះ​ទទួលយក​មិន​បាន​ទេ​អ្នកគ្រប់គ្រង​កម្មវិធី​បរិហារកេរ្តិ៍​តាម​បណ្តាញ​សង្គម

គួរ​បញ្ចា​ក់​ដែរ​ថា បេ​ក្ខ​នារី​ដែល​គ្រង​តំណែង​មកុដ កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា ឆ្នាំ​២០២០ រក​ឃើញ​បេ​ក្ខ​នារី​ដ៏​ស័ក្តិសម​បំផុត ជា​បេ​ក្ខ​នារី​តំណាង​ខេត្តកំពង់ធំ មាន​វ័យ ២០​ឆ្នាំ មាន​កម្ពស់ ១,៧៣​ម៉ែត្រ ទម្ងន់ ៥៤​គីឡូ ដោយ​កញ្ញា សេង រ​ដ្ខា គឺជា​និស្សិត​ស្រី​រៀន​ជំនាញ​គណនេយ្យ នៅ​វិទ្យាស្ថាន​វ៉ា​ន់​ដា ខណៈ​កញ្ញា មាន​រូប​សម្ផស្ស​ស្រស់​ស្អាត ។

ពេល​ខាង​មុខ កញ្ញា សេង រ​ដ្ឋា នឹង​ត្រៀមខ្លួន​ជា​តំណាង​ឲ្យ​កម្ពុជា ទៅ​ចូលរួម​ប្រកួត​បន្ត​ក្នុង​កម្មវិធី​អន្តរជាតិ Miss Grand International 2020 នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ផង​ដែរ ៕