ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ! ឆ្លងកាត់ខេត្តបន្ទាយស្រីកុំភ្លេចចូលចម្ការតា​ង៉ែ​នធម្មជាតិមានរសជាតិឆ្ញាញ់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ យោង​តាមអភិបាល នៃ​គណៈ​អភិបាលស្រុក​បន្ទាយស្រី បានឱ្យ​ផ្សព្វផ្សាយ​ពី​ផ្លែ​ឈើនៅ​ក្នុងស្រុកបន្ទាយស្រី ដោយ​លោក​បាន​ហៅ​ថា «​តា​ង៉ែ​ន​បន្ទាយស្រី​»៖ ផ្អែម​មុត ឈ្ងុយ​ឆ្ងាញ់ ស្រស់​ថ្មី​ពី​ធម្មជាតិ​!…

ខេត្តសៀមរាប​ ៖ យោង​តាមអភិបាល នៃ​គណៈ​អភិបាលស្រុក​បន្ទាយស្រី បានឱ្យ​ផ្សព្វផ្សាយ​ពី​ផ្លែ​ឈើនៅ​ក្នុងស្រុកបន្ទាយស្រី ដោយ​លោក​បាន​ហៅ​ថា «​តា​ង៉ែ​ន​បន្ទាយស្រី​»៖ ផ្អែម​មុត ឈ្ងុយ​ឆ្ងាញ់ ស្រស់​ថ្មី​ពី​ធម្មជាតិ​! សំខាន់​អាច​ទៅ​លេង​ដល់​ចម្ការ ហើយ​ដើរ​កាច់​ពី​ដើម​ដោយ​ខ្លួនឯង​បាន​ទៀត​!

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

លោក ឃឹម ហ្វី​ណ​ង់​អភិបាល បាន​បន្ត​ថា ៖ «​ប្រហែលជា​នៅ​មិន​ទាន់​មាន​អ្នកដឹង​ច្រើន​ទេ ថា​នៅ​ជើងភ្នំ​គូលែន​មាន​ចម្ការ​តា​ង៉ែ​ន​ដ៏​គួរ​ឱ្យ​ចង់​មក​លេង​មួយ​នេះ​។ ដើម្បី​ចូលរួម​ជម្រុញ​ឱ្យ​មានការ​រីក​ចម្រើន និង​បង្កើន​ភាព​ទាក់ទាញ​ខាង​ផ្នែក​ក​សិ​ទេសចរណ៍ នៅ​ក្នុងស្រុក​បន្ទាយស្រី ម្ចាស់​ចម្ការ​បាន​យល់ព្រម​សហការ​ជាមួយ​រដ្ឋបាល​ស្រុក ដោយ​លក់​ជូន​ក្នុង​តម្លៃ​ពិសេស (​ត្រឹមតែ​៥០០០​រៀល​ក្នុង​មួយ​គីឡូ​) សម្រាប់​អ្នកទេសចរ ដែល​អញ្ជើញ​មក​ទិញ​ដល់​ចម្ការ​ផ្ទាល់ ហើយ​អនុញ្ញាត​ឱ្យ​ដើរ​កាច់​យក​ខ្លួនឯង និង​អាច​បេះ​ហូប​ពី​ដើម «​មួយ​សេរី​ ដោយ​មិន​គិតថ្លៃ​បន្ថែម​ទៀត​ផង» ​។

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

លោក​បន្ត​ថា ៖ «​ខ្ញុំ​ពិតជា​ចង់​ឃើញ​បងប្អូន​ប្រជា​កសិករ នៅ​ក្នុងស្រុក​បន្ទាយស្រី និង​អ្នក​វិនិយោគ នាំ​គ្នា​ដាំ​ដំណាំ​ហូប​ផ្លែ​ឱ្យ​បាន​ច្រើន ជា​ពិសេស​ប្រភេទ​ដែល​លក់​បាន​ថ្លៃ មាន​ភាព​ទាក់ទាញ និង​មាន​ទីផ្សារ​ទូលំទូលាយ​សម្រាប់​វិស័យ​ទេសចរណ៍ ហើយ​រៀបចំ​ចម្ការ​និង​កសិដ្ឋាន​របស់​ខ្លួន​ឱ្យទៅ​ជា​រមណីយដ្ឋាន​សម្រាប់​មក​លេង​កម្សាន្ត​ផង ​។ បើ​ធ្វើ​បែប​នេះ​បាន ខ្ញុំ​ជឿ​ថា​យើង​នឹង​អាច​ជម្រុញ​ឱ្យ​អ្នកទេសចរ​មក​លេង​ស្រុក​របស់​យើង​កាន់តែ​ច្រើន ព្រមទាំង​អាច​”​នាំ​ចេញ​នៅ​នឹង​កន្លែង​”​នូវ​កសិផល​ទាំងនេះ ទៅ​ផ្គត់ផ្គង់​ដល់​ក្នុង​ក្រុង​សៀមរាប​ទៀត​ផង​។ រដ្ឋបាល​ស្រុក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ជម្រុញ​ទីផ្សារ និង​ផ្តល់​ការ​គាំទ្រ​គ្រប់​រូបភាព ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​បន្ទាយស្រី សម្រេច​បាន​នូវ​ចក្ខុវិស័យ​ជា «​ដែនដី​ក​សិ​ទេសចរណ៍​» ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ នៅ​ក្នុង​ពេល​អនាគត​»​។

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

សូម​បញ្ជាក់​ផង​ដែរ​ថា ដើម​តា​ង៉ែ​ន​ទាំងនេះ​មិន​មាន​បាញ់ថ្នាំ​គីមី​ឡើយ មាន​សុវត្ថិភាព ១០០​ភាគរយ សម្រាប់​ការ​បេះ​ហូប​ភ្លាម​ៗ​ពី​ដើម​ផ្ទាល់ តែ​មាន​លក្ខខណ្ឌ​តម្រូវ​ឱ្យ​ទិញ​ចាប់ពី ១០ គីឡូ ឡើង​ទៅ ទើប​អាច​ធ្វើ​ដូច្នេះ​បាន (​ព្រោះ​ខ្លាច​ដើរ​ហូប​ឆ្អែត​ហើយ ទិញ​តែ​កន្លះ​គីឡូ​)៕

រូបភាព ៖ Facebook page របស់លោក ឃឹម ហ្វី​ណ​ង់

អត្ថបទសរសេរ ដោយ