ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​ថ្មី​ឥណ្ឌា​ប្រចាំ​កម្ពុជា​បង្ហាញ​គម្រោង​ជំនួយ និង​វិនិយោគ​ជា​ច្រើន​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ថ្មី​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​គម្រោង​ជំនួយ និង​ការ​វិនិយោគ​ជា​ច្រើន​របស់​ប្រទេស​ឥណ្ឌា នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ចង់​ឃើញ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ប្រសើរ​ថែម​ទៀត ។ ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង…

រាជធានី​ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត​ថ្មី​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​គម្រោង​ជំនួយ និង​ការ​វិនិយោគ​ជា​ច្រើន​របស់​ប្រទេស​ឥណ្ឌា នៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ចង់​ឃើញ​ទំនាក់ទំនង​ទ្វេភាគី​កាន់តែ​ប្រសើរ​ថែម​ទៀត ។

ក្នុង​ឱកាស​ចូល​ជួប​សម្តែង​ការ​គួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​វិមាន​រដ្ឋសភា លោក​ជំទាវ​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែល​ទើប​តែងតាំង​ថ្មី​នៃ​សាធារណរដ្ឋ​ឥណ្ឌា ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប​សម្តេច​ពី​គម្រោង​ជំនួយ និង​ការ​វិយោគ​ជា​ច្រើន​របស់​ប្រទេស​ឥណ្ឌា​មក​កម្ពុជា ក្នុង​នោះ​ឥណ្ឌា​មាន​គម្រោង​ចូលរួម​ជួយ​ជួសជុល​អភិរក្ស​ប្រាសាទព្រះវិហារ ដែល​ជា បេតិកភណ្ឌ​ពិភពលោក ចូលរួម​ជំរុញ​លើកកម្ពស់​ការ​ប្រើប្រាស់ ទឹក​ស្អាត​នៅ​ជនបទ និង​ជួយ​ដល់​វិស័យ​សុខាភិបាល​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺគ្រុនចាញ់ និង​ការ​កសាង​សមត្ថភាព សមាជិក​សមាជិកា​សភា និង​មន្ត្រីរាជការ​ជាដើម ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ជំរុញ​ដល់​អ្នក​វិនិយោគិន​ពី​ប្រទេស​ឥណ្ឌា​មក​បណ្ដាក់ទុន​នៅ​កម្ពុជា ក្នុង​វិស័យ​សុខាភិបាល​ជំរុញ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់រ វាង​ប្រទេស​ទាំង​ពីរ ។ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប សម្តេច​ដែរ​ថា ឥណ្ឌា​នឹង​លើកកម្ពស់​ការ​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន តាម​បែប​ឌី​ជី​ថ​ល នៅ​ក្នុង​នោះ​មាន​ប្រជាជន​កម្ពុជា និង​ប្រជាជន​ឥណ្ឌា ប្រជាជន​ឥណ្ឌា និង​ប្រជាជន​ក្នុង​តំបន់​អាស៊ាន ហើយ​ឥណ្ឌា​នឹង​កសាង​ផ្លូវ​គមនាគមន៍​ដ៏​ធំ​មក​កាន់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ផង​ដែរ​។

លោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​ជម្រាប សម្តេច​ប្រធានរដ្ឋសភា ដែល​ថា​ចំពោះ​សំណើ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ដែល​បាន​ស្នើ​ដល់​ប្រទេស​ឥណ្ឌា​ជួយ​ផ្តល់​ជំនួយ​មនុស្សធម៌​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ដល់​ប្រទេស​កម្ពុជា​នោះ លោក​ជំទាវ​នឹង​រាយការណ៍​ជូន​ថ្នា ក់​ដឹកនាំ​ឥណ្ឌា​បាន​ជ្រាប និង​សម្រេច​នៅ​ក្នុង​កិច្ចការ​នេះ ។ សម្តេច ហេង សំ​រិ​ន បាន​គាំទ្រ​បេសកកម្ម​ការទូត​ថ្មី​របស់​លោក​ជំទាវ​នៅ​កម្ពុជា ។ សម្តេច​បាន​លើក​ឡើង​ថា បេសកកម្ម​នេះ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​បន្ត​រួមចំណែក​លើកកម្ពស់​ទំនាក់ទំនង ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទាំង​ពីរ​ដែល​មាន​ស្រាប់ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ថែម​ទៀត ។

កម្ពុជា​-​ឥណ្ឌា មាន​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការទូត​នេះ ជាមួយ​គ្នា​ជា​យូរយារ​ណាស់​មក​ហើយ ទាំង​ផ្នែក​សិល្បៈ វប្បធម៌ និង​ជំនឿ​សាសនា ។ សម្តេច​ប្រធានរដ្ឋសភា បាន​មាន​ប្រសាសន៍​ថា ឥណ្ឌា​ជា​ប្រទេស​មួយ ក្នុង​ចំណោម ប្រទេស​មិន​ច្រើន​ទេ ដែល​បាន​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា នៅ​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ឆ្នាំ​១៩៧៩ ខណៈ​ប្រទេស​ជា​ច្រើន ពិសេស​ប្រទេស​លោក​ខាងលិច បាន​ហ៊ុម​ព័ទ្ធ​សេ ដ្ឋ​កិច្ច​កម្ពុជា ។

សម្តេច​បាន​លើក​ឡើង​ថា រដ្ឋសភា​កម្ពុជា មានការ​ពេញចិត្ត ដោយ​សង្កេត​ឃើញ​ពី​វ ឌ្ឍ​នភា​ព នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​យើង​ទាំង​ពីរ កម្ពុជា​-​ឥណ្ឌា មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ ទាំង​វិស័យ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ​សុខាភិបាល និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។

ក្នុង​នាម​រដ្ឋសភា​កម្ពុជា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​ឥណ្ឌា ដែល​រយៈ​ពេ ល​កន្លង​មកនេះ បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​រយៈពេល​ខ្លី និង​វែង ដល់​និស្សិត និង​មន្ត្រី​កម្ពុជា ជាង​មួយ​ពាន់​នាក់​និង​សូម​ស្នើ​ឥណ្ឌា​បន្ត​ជួយ​បណ្តុះបណ្តាល ជំនាញ​ផ្សេង​ៗ បន្ថែម​ទៀត ។ សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា រដ្ឋសភា​កម្ពុជា​សូម​អបអរសាទរ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ ជាមួយ​គ្នា ក្នុង​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​អាទិភាព​ជា​ច្រើន និង​បាន​ត្រៀម​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​ៗ​ជា​ច្រើន​ទៀត ។

លោក​ជំទាវ ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ បាន​ស្នើ​សុំ​សម្តេច បន្ត​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​សភា​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត និង​បាន​គោរព​អញ្ជើញសម្តេច​ដឹកនាំ​គណៈប្រតិភូ​រដ្ឋសភា​កម្ពុជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​ឥណ្ឌា​ក្រោយ​ពេល​ជំងឺ​កូ​វី​ដ​១៩ ធូរស្រាល ។

សម្តេច​ប្រធាន បាន​ទទួលយក​សំណើ​នេះ និង​បាន​គូសបញ្ជាក់​ថា រដ្ឋសភា​កម្ពុជា បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជា​ច្រើន​ជាមួយ​រដ្ឋសភា​ឥណ្ឌា នៅ​ក្នុង​ក្រប​ខណ្ឌ​ក្រុម​មិត្តភាព សភា​ទាំង​ពីរ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​វេទិកា​អន្តរ​សភា​នានា នៅ​ក្នុង​តំបន់​និង​សកលលោក មាន​ជា​អាទិ៍ អន្តរ​សភា​អាស៊ាន និង​សហភាព​អន្តរ​សភា​(IPU) ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ