ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រួលការរកស៊ី៖កម្ពុជា​នឹង​ធ្វើវិសោធនកម្មច្បាប់ទាក់ទង ពាណិជ្ជកម្ម

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួងពាក់ព័ន្ធបានកំពុងប្រមូលធាតុចូលដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្មនិងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដើម្បីឈាន់ទៅធ្វើវិសោធនកម្មច្បាប់ទំាងពីរនេះ ដើម្បីសម្រួលដល់ការរកស៊ីនៅកម្ពុជា និងជាផ្នែកមួយចំនួនជំរុញខឿនសេដ្ឋកិច្ចជាតិក្រោយពេលវិបត្តិកូវីដ១៩ និងការប្រឈមនានាដែលកម្ពុជាបានជួបប្រទះ។ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន…

ក្រសួងពាក់ព័ន្ធបានកំពុងប្រមូលធាតុចូលដើម្បីធ្វើវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្មនិងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដើម្បីឈាន់ទៅធ្វើវិសោធនកម្មច្បាប់ទំាងពីរនេះ ដើម្បីសម្រួលដល់ការរកស៊ីនៅកម្ពុជា និងជាផ្នែកមួយចំនួនជំរុញខឿនសេដ្ឋកិច្ចជាតិក្រោយពេលវិបត្តិកូវីដ១៩ និងការប្រឈមនានាដែលកម្ពុជាបានជួបប្រទះ។

លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំចង្អៀតមួយ នៅក្នុងសប្តាហ៍នេះ ដើម្បីពិនិត្យ និងពិភាក្សាលើសំណើរសុំកិច្ចអន្តរាគមន៍ជំរុញការធ្វើវិសោធននេះ។

គោលបំណងធ្វើវិសោធនកម្មច្បាប់ទាក់ទងពាណិជ្ជកម្មនេះ មន្រ្តីពន្យល់ថា ដើម្បីលើកកម្ពស់​ភាព​ងាយ​ស្រួល​នៃការ​ធ្វើ​ធុរកិច្ច​ ​បំពេញ​បន្ថែម​បទ​បញ្ញត្តិ​ នីតិវិធី​ឲ្យមានភាព​ច្បាស់លាស់ សម្រាប់​ទ្រទ្រង់​យន្តការ​ដែល​មាន​ស្រាប់ និង​កំពុង​អនុវត្ត​កន្លងមក និងធានាសង្គតិភាព​រវាងច្បាប់​ទាំងពីរ«ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម»ជាមួយច្បាប់​នឹង​បទបញ្ញត្តិ​ផ្សេងទៀត​ដូចជា ច្បាប់​បោះពុម្ពផ្សាយ និងការ​ជួញដូរ​មូលបត្រមហាជន និង​ច្បាប់ស្តីពី​គណនេយ្យភាព និង​សវនកម្ម​ ជា​ដើម។

គម្រោងវិសោធនកម្មនេះ បានកើតមានស្របពេលដែលកម្ពុជាបានប្រកាសពីយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចផង។ នៅថ្ងៃទី១៨​មករា ក្រសួងការបរទេស​កម្ពុជា បានដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូតសេដ្ឋកិច្ចពីឆ្នាំ​២០២១​ដល់​២០២៣ គឺជាឧបករណ៍​គោល​នយោបាយ​មួយ​ដើម្បី​លើក​ស្ទួយ​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស ជំរុញ​វិស័យ​ទេសចរណ៍ និង​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ ព្រមទាំងគាំទ្រ​ការ​ធ្វើ​កំណែ​ទម្រង់​លើ​គ្រប់​វិស័យ។

ទោះយ៉ាងណាអ្នកវិនិយោគខ្លះបានលើកឡើងថាកម្ពុជាមានច្បាប់ល្អជាច្រើន ប៉ុន្តែការអនុវត្តច្បាប់មានភាពខ្វះចន្លោះដោយសារមន្រ្តីខ្លះនៅឆ្លៀតឱកាសរកចំណូលផ្ទាល់ខ្លួន ប្រព្តឹត្តិអំពើអំពុករលួយ នៅក្នុងសមត្ថកិច្ចរបស់ខ្លួន ដែលបង្ករឲ្យខាតប្រយោជន៍ជាតិ និងប៉ះពាល់មុខមាត់កម្ពុជា ផងដែរ។

គេនៅមិនទាន់ដឹងការសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ទាក់ទងការធ្វើពាណិជ្ជកម្មនេះ នឹងដល់ដៃរដ្ឋសភានៅពេលណានោះទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ