ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រី​៦៥ឆ្នាំរូបនេះ​ត្រូវដាក់ពន្ធនា​គារ​​៤៣​​​ឆ្នាំ​​ព្រោះចែកចាយបណ្តា​សារ​

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តុលាការ​ថៃ​កាលពី​ថ្ងៃ​ទី​១៩​ មក​រា ​បាន​កាត់ទោសស្ត្រី​​​​អាយុ​៦៥​ឆ្នាំ​ម្នាក់ ដាក់​ពន្ធនាគារ​ដល់​ទៅ​៤៣​ឆ្នាំ ពី​បទ​ចែកចាយ​បណ្ដាសារ​ដែល​រិះគន់​ប្រមាថ​ព្រះ​មហាក្សត្រ តាម​បណ្ដាញ​សង្គម​។ នោះ​ជា​សេចក្ដីរាយការណ៍​របស់​មេធាវី​ម្នាក់​របស់​នារី​នោះ ដែល​ទោស​នេះ​ជា​ទោស​ធ្ងន់​បំផុត…

ប្រទេស​ថៃ ៖ តុលាការ​ថៃ​កាលពី​ថ្ងៃ​ទី​១៩​ មក​រា ​បាន​កាត់ទោសស្ត្រី​​​​អាយុ​៦៥​ឆ្នាំ​ម្នាក់ ដាក់​ពន្ធនាគារ​ដល់​ទៅ​៤៣​ឆ្នាំ ពី​បទ​ចែកចាយ​បណ្ដាសារ​ដែល​រិះគន់​ប្រមាថ​ព្រះ​មហាក្សត្រ តាម​បណ្ដាញ​សង្គម​។

នោះ​ជា​សេចក្ដីរាយការណ៍​របស់​មេធាវី​ម្នាក់​របស់​នារី​នោះ ដែល​ទោស​នេះ​ជា​ទោស​ធ្ងន់​បំផុត ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​ចំពោះ​រឿង​ប្រមាថ​ស្ដេច​។ ការ​កាត់ទោស​ដ៏​ធ្ងន់​នេះ​កើត​មាន​ក្នុង​ពេល​ដែល​ថៃ កំពុង​ជួប​ប្រទះ​នឹង​បាតុកម្ម​ជាប់​រដឹក ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​លាលែង​ចេញពី​តំណែង កែទម្រង់​រដ្ឋធម្មនុញ្ញ​និង​កាត់​បន្ថយអំណាច​ព្រះមហាក្សត្រ​។

បាតុកម្ម​ទាំងនោះ​រហូត​ដល់​ទាមទារ ឲ្យ​ព្រះមហាក្សត្រ​បោះបង់​ចោល​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ទៀត​ផង​។ ពី​ដើម​រៀង​មក​ទោស​ប្រមាថ​ព្រះមហាក្សត្រ​គេ​ឃើញ​មាន​យ៉ាងច្រើន​ត្រឺ​ម​ដាក់គុក​១៥​ឆ្នាំ​ប៉ុណ្ណោះ​។

មេធាវី​លោកស្រី​PAWINEE CHUMSRI​ថ្លែងប្រាប់​រ៉​យ​ទ័​រថា លោកស្រី​ANCHAN PREELERT​ទទួល​ការ​កាត់ទោស​ពី​បទចោទប្រកាន់​ដល់​២៩​ករណី​ផ្សេង​ៗ​ពី​គ្នា ទាក់ទិន​ការ​ចែកចាយ​និង​ចេញផ្សាយ​បណ្ដា​វី​ដេ​អូ តាម​YOUTUBE និង​FACEBOOK រវាង​ឆ្នាំ​២០១៤​និង​២០១៥​។

លោកស្រី​ដំបូង​ត្រូវ​កាត់ទោស​ដាក់គុក​ដល់​៨៧​ឆ្នាំ តែ​ទោស​នោះ​ត្រូវ​បាន​សម្រាល ក្រោយ​ពី​លោកស្រី​ព្រម​ទទួលស្គាល់​កំហុស​។ មេធាវី​អះអាង​ថា​កូនក្ដី​របស់​គាត់​អាច​តវ៉ា​ទៅ​សាលាឧទ្ធរណ៍​ចំពោះ​ការ​កាត់ទោស​នេះ​៕

អត្ថបទសរសេរ ដោយ