ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ផ្ទុះ​រឿង​​តំណែង​សេង រ​ដ្ឋា ស្រាប់​តែ​ឃើញ​កញ្ញា​លេខ​៤ ងាក​ទៅ​ធ្វើ​​រឿង​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មហាជន​កំពុង​តែ​ផ្តោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ផ្ទុះ​រឿងរ៉ាវ Miss Grand Cambodia 2020 សេង រ​ដ្ឋា…

រាជធានី​ភ្នំពេញ ៖ មហាជន​កំពុង​តែ​ផ្តោត​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ពេល​ផ្ទុះ​រឿងរ៉ាវ Miss Grand Cambodia 2020 សេង រ​ដ្ឋា បាន​បោះបង់​តំណែង​លេខ​១ ចេញ ក្រោម​ហេតុផល​ថា ម្ចាស់​កម្មវិធី បរិហា​កេរ្តិ៍​។ រឿង​នេះ​កំពុង​តែ​ក្តៅ​ផង ស្រាប់តែ​មានរឿង​ថ្មី​១​ទៀត​ដែរ គឺ​ឃើញ​ថា កញ្ញា​លេខ​៤ នៃ​ការ​គ្រប់គ្រងរ​បស់ដៃ​មហាហង្ស​បាន​លេចមុខ​ទៅ​ថតកុន​រឿង​ភាគ​។

នោះ​គឺជា​ច​ម្ង​ល់​ថ្មី​ថា តើ​ជា​ផល​ហេតុ​ដូច សេង រ​ដ្ឋា មែន​ទៀត ឬ​បែប​ណា? ចំណែក​សម្រស់​របស់ 3rd Runner Up Miss Grand Cambodia 2020 គឺជា​នារី​ខ្មែរ​មក​ពី​ខេត្តបាត់ដំបង ដែល​មាន​សម្រស់​ខ្មៅ​ស្រអែម​សមសួន គឺ​កញ្ញា វុ​ធ ធី​ដា​វិ​ន ។

កញ្ញា​ខ្ពស់​ស្រអែម​រូប​នេះ​ក៏​មាន​ភាព​លេចធ្លោ​ពេល​ប្រកួត​កន្លង​មក​ដែរ ទាំង​ភាព​ឆ្លាត​វៃ ទឹកមុខ ដំណើរ រហូត​ទាញ​បាន​ចំណាប់អារម្មណ៍​ខ្លាំង​ពេល​ប្រឡង ហើយ​ប៉ែង​ជើង​គេ​ឱ្យ​ថយក្រោយ​បាន ឈ្នះ​មកុដ​រង​លេខ​៤​តែ​ម្តង​។

ថ្មី​ៗ​នេះ គេ​ដាក់​ការ​ងឿងឆ្ងល់ ពេល​លេច​វត្តមាន កញ្ញា វុ​ធ ធីតា​វី​ន បែរជា​មក​ក្រុង​ពលី​ថត​រឿង​ភាគ​មួយ​ឱ្យ​ស្ថានីយ៍ទូរទស្សន៍​មួយ​យ៉ាង​ក្រឡឺម​។ ម្ល៉ោះហើយ​បាន​ក្លាយជា​ការ​ជជែក​សួរនាំ​ដេញដោល ដោយ​ខ្លះ​ថា តិច​លេខ​៤​ចោល​តំណែង​ទៀត​នោះ ព្រោះ​មិន​ទាន់​ឆ្លង​ផុត​កុងត្រា​ចប់​ការងារ​បវរកញ្ញា ជាមួយ​លោក​អ៊ិ​ន សុ​ភិន​ឡើយ​។

បើ​ពិតជា​ដូចនេះ​មែន ការ​បើក​ឆាក​រដូវ​កាល​ទី​១ របស់​ប៉ា ភិន សុ​ដា​លី​ស នឹង​ក្លាយជា​ការ​ចម្រូង​ចម្រាស់​មិនធម្មតា​។

ដើម្បី​ចង់​ដឹង​រឿង​នេះ កញ្ញា វុ​ធ ធីតា​វី​ន បាន​បកស្រាយ​ខ្លះ​ៗ​ថា អត់​មាន​បញ្ហា​ណាមួយ​ចេញ​ជា​បាតុភាព​លាឈប់​ពី​ការងារ​បវរកញ្ញា​ឡើយ​។ ការងា​កមក​ថត​រឿង​ភាគ​នេះ បាន​សុំ និង​ជម្រាប​ប្រាប់​ខាង​អ្នកគ្រប់គ្រង​មុន​ដែរ​។ ដូចនេះ នាង​នឹង​រំពឹង​ថា នឹង​មិន​មាន​បាតុភាព​ណា​កើតឡើង​។ ការងារ​សម្តែង​នាង​បាន​ពេញចិត្ត​យូរ​មក​ហើយ ពេល​នេះ​ចង់​សាកល្បង​ក្តី​ស្រមៃ​ថា តើ​ធ្វើ​បាន​កម្រិត​ណា?

យ៉ាងណាមិញ បើ​ដូច​អ្វី​ដែល​ស្រី​ស្អាត​រូប​នេះ​បកស្រាយ រំពឹង​ថា លោក​សុ​ភិន ក៏​មិន​មានការ​តប​.​ត ហើយនឹង​ឆ្លើយ​មក​វិញ​ចំពោះ​ករណី​នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ