ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន តែ​ខ្លាំង​ជាង​ដុល្លារ​សាំង​ហ្គា​ពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន តែ​មាន​កម្លាំងខ្លាំង​ជាង​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ចាញ់​ប្រៀប​ប្រាក់​យន់​ចិន តែ​មាន​កម្លាំងខ្លាំង​ជាង​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២០​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ ដឹង​ថា ១​យន់​ចិន ទិញ​ចូល ៦២៦ រៀល លក់​ចេញ ៦៣២ រៀល ខណៈ​ថ្ងៃ​ម្សិលមិញ​ទិញ​ចូល ត្រឹមតែ ៦២៥ រៀល និង​លក់​ចេញ​តែ ៦៣១ រៀល​ប៉ុណ្ណោះ ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​ដុល្លារ​សាំ ង​ហ្គា​ពួរ ទិញ​ចូល​ត្រឹមតែ ៣០៥៤ រៀល លក់​ចេញ ៣០៨៤ រៀល ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣០៤៩ រៀល និង​លក់​ចេញ​ដល់​ទៅ ៣០៨០ រៀល​ឯណោះ ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស ឯទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៥៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩២២ រៀល លក់​ចេញ ៤៩៧១ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១២៦ រៀល លក់​ចេញ ៣១៥៧ រៀល ។

ដោយឡែក ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០៤ រៀល លក់​ចេញ ៣៩៤៣ រៀល ហើយ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៦៩ រៀល លក់​ចេញ ៣៧២ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៧ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៦ រៀល លក់​ចេញ ១៧៨ រៀល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ