ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​នារី​ម្នាក់​ដាក់គុក​៤៣​ឆ្នាំ​ ពី​បទ​ឧក្រិដ្ឋ​ប្រមាថ​ព្រះមហាក្សត្រ

3 ឆ្នាំ មុន

ប្រទេស​ថៃ ៖ តុលាការ​ថៃ​កាលពី​ថ្ងៃ​ទី​១៩ ខែ​​មក​រា ឆ្នាំ២០២១ ​បាន​កាត់ទោស​នារី​ម្នាក់​អាយុ​៦៥​ឆ្នាំ​​ដាក់​ពន្ធនាគារ​ដល់​ទៅ​៤៣​ឆ្នាំ ពី​បទ​ចែកចាយ​បណ្ដាសារ​ដែល​រិះគន់​ប្រមាថ​ព្រះមហាក្សត្រ តាម​​បណ្ដាញ​សង្គម​។ នោះ​ជា​សេចក្ដីរាយការណ៍​របស់​មេធាវី​ម្នាក់​របស់​នារី​​រូប​នោះ ដែល​ទោស​នេះ…

ប្រទេស​ថៃ ៖ តុលាការ​ថៃ​កាលពី​ថ្ងៃ​ទី​១៩ ខែ​​មក​រា ឆ្នាំ២០២១ ​បាន​កាត់ទោស​នារី​ម្នាក់​អាយុ​៦៥​ឆ្នាំ​​ដាក់​ពន្ធនាគារ​ដល់​ទៅ​៤៣​ឆ្នាំ ពី​បទ​ចែកចាយ​បណ្ដាសារ​ដែល​រិះគន់​ប្រមាថ​ព្រះមហាក្សត្រ តាម​​បណ្ដាញ​សង្គម​។ នោះ​ជា​សេចក្ដីរាយការណ៍​របស់​មេធាវី​ម្នាក់​របស់​នារី​​រូប​នោះ ដែល​ទោស​នេះ គឺ​​ជា​ទោស​ធ្ងន់​បំផុត ពុំ​ធ្លាប់​មាន​ក្នុង​ប្រទេស​ចំពោះ​រឿង​ប្រមាថ​ស្ដេច​។

ការ​កាត់ទោស​ដ៏​ធ្ងន់​នេះ ​កើត​មាន​ក្នុង​ពេល​ដែល​ថៃ កំពុង​ជួប​ប្រទះ​នឹង​បាតុកម្ម​ជាប់​រដឹក ទាមទារ​ឲ្យ​​នាយក​រដ្ឋមន្ត្រី​លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា ​លាលែង​ចេញពី​តំណែង កែទម្រង់​រដ្ឋធម្មនុញ្ញ​ និង​កាត់​​បន្ថយអំណាច​ព្រះមហាក្សត្រ​។ បាតុកម្ម​ទាំងនោះ ​រហូត​ដល់​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​បោះ​បង់​ចោល​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ទៀត​ផង​។ ពី​ដើម​រៀង​មក​ទោស​ប្រមាថ​ព្រះមហាក្សត្រ​គេ​ឃើញ​មាន​យ៉ាងច្រើន​ត្រឺ​ម​ដាក់គុក​១៥​ឆ្នាំ​ប៉ុណ្ណោះ​។

មេធាវី​លោកស្រី​ PAWINEE CHUMSRI​ ថ្លែងប្រាប់​រ៉​យ​ទ័​រថា លោកស្រី ​ANCHAN PREELERT ​ទទួល​ការ​កាត់ទោស​ពី​បទចោទប្រកាន់​ដល់​២៩​ករណី​ផ្សេង​ៗ​ពី​គ្នា ទាក់ទិន​ការ​ចែក​ចាយ ​និង​ចេញផ្សាយ​បណ្ដា​វី​ដេ​អូ តាម ​YOUTUBE និង ​FACEBOOK រវាង​ឆ្នាំ​២០១៤ ​និង​២០១៥​។

លោកស្រី​ដំបូង​ត្រូវ​កាត់ទោស​ដាក់គុក​ដល់​៨៧​ឆ្នាំ តែ​ទោស​នោះ​ត្រូវ​បាន​សម្រាល ក្រោយ​ពី​លោក​ស្រី​ព្រម​ទទួលស្គាល់​កំហុស​។ មេធាវី​អះអាង​ថា ​កូនក្ដី​របស់​គាត់​អាច​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​​ចំពោះ​ការ​កាត់ទោស​នេះ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ