តើ​ពាក្យ​ថា ឱ្យ​, ឲ្យ​, ឱយ​, អោយ មួយ​ណា​ត្រឹមត្រូវ ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តើ​ពាក្យ​ថា ឱ្យ​, ឲ្យ​, ឱយ​, អោយ មួយ​ណា​ត្រឹមត្រូវ ?

1 ខែ មុន

ផ្អែក​តាម​វចនានុក្រម​ភាសា​ខ្មែរ​ទំព័រ​១៨៤៤ ជា​ស្នា​ព្រះ​ហស្ត​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ពាក្យ «​ឱ្យ​» ជា​អញ្ញត្រសព្ទ ដោយ​អនុវត្ត​តាម​ការ​ពិភាក្សា ហើយ​សម្រេច​នៃ​គណៈកម្មការ​រៀបរៀង​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​បំផុត​ក្នុង​កាល…

ផ្អែក​តាម​វចនានុក្រម​ភាសា​ខ្មែរ​ទំព័រ​១៨៤៤ ជា​ស្នា​ព្រះ​ហស្ត​សម្តេចព្រះសង្ឃរាជ ជួន ណាត ជោ​ត​ញ្ញា​ណោ ពាក្យ «​ឱ្យ​» ជា​អញ្ញត្រសព្ទ ដោយ​អនុវត្ត​តាម​ការ​ពិភាក្សា ហើយ​សម្រេច​នៃ​គណៈកម្មការ​រៀបរៀង​វចនានុក្រម​ខ្មែរ​គ្រា​ដំបូង​បំផុត​ក្នុង​កាល ពុទ្ធសករាជ ២៤៥៩ គ្រិស្តសករាជ ១៩១៥ ថា​ត្រូវ​ឱ្យ​កំណត់​ប្រើ​ជា «​ឱ្យ​» មិន​យល់ព្រម​ឱ្យ​ប្រើ​ជា «​ឱយ​» ឬ «​អោយ​» ឡើយ ។

យោង​តាម​ការ​បកស្រាយ​របស់​លោក​បណ្ឌិត ប៊ី សុខ​គង់ និង​លោក​បណ្ឌិត ទូច គឹ​ម​ស្រ៊ា​ង ថា ការ​សរសេរ​ជា «​ឲ្យ​»​បែប​នេះ ជា​ទម្លាប់​ប្រើ​របស់​ចាស់​ៗ​តាំងពី​បុរាណកាល​មក ដែល​ទម្លាប់​សរសេរ​ខ្វៀក​(​ខ្ជិល​ដក​ដៃ​)​ជា​ដរាប​មក​ដល់​បច្ចុប្បន្នកាល ។ សូ​ម្បី​ក្នុង​សៀវភៅ វចនានុក្រម​ភាសា​ខ្មែរ (​បោះពុម្ព​នា គ​.​ស​.១៩៦៧) ក៏​ប្រើ «​ឲ្យ​» នេះ​ដែរ ប៉ុន្តែ គេ​ប្រើ «​ឱ្យ​» ជា​គោល ។

ដូច្នេះ​យើង​គប្បី​សរសេរ​ជា «​ឱ្យ​»​នេះ​ទើប​ត្រឹមត្រូវ​ជាង ពីព្រោះ​ការ​សរសេរ «​ឱ្យ​»​បែប​នេះ ជា​ការ​សរសេរ​បែប​ផ្លូវការ កុំ​សរសេរ «​ឲ្យ​»​បែប​នេះ​តទៅ​ទៀត​មិនមែន​ជា​សំ​ណេ​រ​ផ្លូវការ​ទេ ៕ សាន សារិន