ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយ​ជាង​៣០០​លាន​! Lampard ថា Chelsea មិន​ទាន់​ត្រៀមខ្លួន​ប្រជែង​ពាន

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ក​ព្ជ្រោ​ង Leicester City ឡើង​ទៅ​ឈរ​នៅ​តំណែង​កំពូល​តារាង​កាលពី​យប់​ម្សិលមិញ បន្ទាប់​ពី​ផ្តួល​ក្រុម​តោ​ខៀវ Cheslea ក្នុងផ្ទះ​ខ្លួនឯង​ដោយ​លទ្ធផល ២-០​។…

អង់គ្លេស ៖ ក្រុម​ក​ព្ជ្រោ​ង Leicester City ឡើង​ទៅ​ឈរ​នៅ​តំណែង​កំពូល​តារាង​កាលពី​យប់​ម្សិលមិញ បន្ទាប់​ពី​ផ្តួល​ក្រុម​តោ​ខៀវ Cheslea ក្នុងផ្ទះ​ខ្លួនឯង​ដោយ​លទ្ធផល ២-០​។

ខ្សែបម្រើ​ការពារ Wilfred Ndidi និង​ខ្សែប្រយុទ្ធ James Maddison ជា​អ្នករក​គ្រាប់​ជ័យជម្នះ​សម្រាប់​ជំនួប​មួយ​នេះ និង​ជួយ Leicester មាន៣៨​ពិន្ទុ​នៅ​កំពូល​តារាង​បណ្តោះអាសន្ន។​ ដោយឡែក Chelsea ស្ថិត​នៅ​ចំណាត់ថ្នាក់ទី​៨​មាន​២៩​ពិន្ទុ​។

ក្រោយ​ចប់​ការ​ប្រកួត លោក Frank Lampard បាន​សារភាព​ថា Chelsea នៅ​មិន​ទាន់​ត្រៀមខ្លួន​នៅឡើយ​ទេ សម្រាប់​ការ​ប្រជែង​ពាន​រដូវ​កាល​នេះ ខណៈ​ក្លិប​របស់​មហាសេដ្ឋី​រុ​ស្ស៊ី​លោក Roman Abramovich មួយ​នេះ បាន​ចាយប្រាក់​ប្រមាណ​ជាង​៣០០​លាន​ដុល្លារ​អា​មេ​រិ​ក លើ​ការ​ដោះ​ដូរ​កីឡាករ​មុន​រដូវ​កាលនេះ​ចូល​មក​ដល់​។

Lampard បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ទទួលយក​ការងារ​នេះ ដោយ​ដឹង​ថា​នឹង​មាន​ពេលវេលា​ដ៏​លំបាក ព្រោះ​ក្លិប​នេះ​មិន​ទាន់​ត្រៀមខ្លួន​សម្រាប់​ការ​ប្រជែង​ពានរង្វាន់​នៅឡើយ​ទេ​។ ពួក​យើង​មិន​ស្ថិត​ក្នុង​ជំហរ​ដូច Chelsea ពី​អតីតកាល ដែល​រឹង​មាំ​និង​តែងតែ​ឈ្នះ​ពានរង្វាន់​»៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=ikD_Oqb-rXU